តារាថៃទាំងនេះនៅតែមុខក្រាស់កាន់តែល្បីឡើងទោះរងការរិះគន់ខ្លាំងក៏ដោយ
- 2017-09-17 03:45:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាថៃទាំងនេះនៅតែមុខក្រាស់កាន់តែល្បីឡើងទោះរងការរិះគន់ខ្លាំងក៏ដោយ
ជាតិជាអ្នកសិល្បៈ គឺជៀសមិនផុតពីពាក្យចចាមអារាមព្រមទាំងការរិះគន់ផ្សេងៗអ៊ីចឹងហើយ។ ទោះសិល្បករល្បីឈ្មោះដល់កម្រិតណា ក៏មិនប្រាកដថាអាចតម្រូវចិត្តទស្សនិកជនបានគ្រប់ស្រទាប់ដែរ ហើយបើកាន់តែល្បី រឿងអាស្រូវក៏កាន់តែមានច្រើនដូចគ្នា។ ដោយឡែកចំពោះតារាស្រីថៃទាំង ៤ ដួងនេះវិញ ត្រូវបានគេចុះផ្សាយអំពីការរិះគន់របស់ទស្សនិកជនជាច្រើន ប៉ុន្តែផ្ទុយទៅវិញពួកនាងកាន់តែល្បី ហើយមានឈ្មោះបោះសំឡេងកាន់តែខ្លាំងឡើងៗ។
១. Mai Davika៖ ប្រិយមិត្តភាគច្រើនទើសគ្រប់សកម្មភាពរបស់នាង។
២. Janie Thienphosuwan៖ ត្រូវគេរិះគន់ដោយសារមានទំនាក់ទំនងជាមួយបុរសប្លែកមុខច្រើន។
៣. Kimmy Kimberly៖ គេជ្រេញនាងដោយសារចូលចិត្តបង្អួតសម្ភារៈមានតម្លៃរបស់ខ្លួន តាមរយៈបណ្តាញ Instagram ច្រើន។
៤. Tukky៖ តារាកំប្លែងរូបនេះទទួលការរិះគន់ដោយសារភាពក្រអឺតក្រទម និងវាយឬកនៅខាងក្រៅ៕