បើមានអារម្មណ៍ ១០ យ៉ាងនេះកើតឡើង ពេលនៅជិតបុរសណាម្នាក់ គួរឆាប់រៀបការទៅ ព្រោះខ្លាចស្រី...
- 2017-08-10 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានអារម្មណ៍ ១០ យ៉ាងនេះកើតឡើង ពេលនៅជិតបុរសណាម្នាក់ គួរឆាប់រៀបការទៅ ព្រោះខ្លាចស្រី...
បើនៅក្បែរគាត់ ធ្វើឲ្យយើងមានអារម្មណ៍ពិសេសៗ នោះបញ្ជាក់បានថាគាត់ជាមនុស្សដែលយើងត្រូវរៀបការជាមួយ ហើយគួរតែរៀបចំឲ្យលឿនបំផុតទៅ។ ព្រោះអាចមានអ្នកផ្សេងដណ្ដើមយកទៅបាត់។
១.មិនធ្លាប់មានអារម្មណ៍ថាកើតទុក្ខម្ដងណាឡើយ ពេលនៅក្បែរគាត់ ព្រោះគាត់អាចធ្វើឲ្យយើងញញឹម ឬសើចរហូត។
២.ពេលនៅឆ្ងាយពីគ្នា យើងមានអារម្មណ៍ថានឹកគេខ្លាំង រហូតរសាប់រសល់ក្នុងខ្លួននោះ បញ្ជាក់បានថាយើងស្រលាញ់គាត់ខ្លាំង។
៣.គាត់ព្យាយាមយ៉ាងខ្លាំង ដើម្បីធ្វើឲ្យយើងសប្បាយចិត្ត និងហ៊ានលះបង់ពេលវេលាជាមួយមិត្តភ័ក្ដិរបស់គាត់ ដើម្បីបាននៅក្បែរ។
៤.គំនិតដែលចង់ស្គាល់ ឬណាត់ជួបបុរសដទៃទៀតគ្មាននៅក្នុងខួរក្បាលយើងសោះ ព្រោះគាត់ម្នាក់គ្រប់គ្រាន់ពេកណាស់ទៅហើយ។
៥.មានអារម្មណ៍ថាពិភពលោកពិតជាស្រស់បំព្រង ពេលនៅក្បែរគាត់។
៦.ភាពចាស់ទុំក្នុងខ្លួនចាប់ផ្ដើមមាន ពេលទាក់ទងជាមួយគាត់ ហើយអាចរៀបចំខ្លួនជាសមរម្យជាងពេលមុនៗ។
៧.មានអារម្មណ៍កក់ក្ដៅពេលគាត់នៅក្បែរ ទោះជាជួបនឹងហេតុការណ៍អាក្រក់ណាមួយក៏ដោយ។
៨.បាននៅជិតគាត់ពេលណា អារម្មណ៍មានសុវត្ថិភាពលេចឡើងភ្លាម ជាជាងមានអង្គរក្សការពារឆ្វេងស្ដាំទៅទៀត។
៩.បេះដូងយើងជាអ្នកប្រាប់ថា គឺគាត់នោះហើយជាម្ចាស់។
១០.យើងមិនអាចស្រមៃពីជីវិតនៅថ្ងៃណាមួយ ដែលគ្មានគាត់នៅក្បែរ៕
ចុចអាន៖ឈ្មោះជាសង្សារ តែខាងប្រុសអត់រវីរវល់នឹងយើងសោះ តើគួរធ្វើម៉េចឲ្យគេដឹងខ្លួន?