មិនធម្មតា! Lee Su Ryeon មុនក្លាយជាតារាសម្ដែង ធ្លាប់ធ្វើអង្គរក្សប្រធានាធិបតី
- 2017-06-16 03:48:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! Lee Su Ryeon មុនក្លាយជាតារាសម្ដែង ធ្លាប់ធ្វើអង្គរក្សប្រធានាធិបតី
ទើបតែថ្មីនេះប៉ុណ្ណោះ Lee Su Ryeon បានទម្លាយប្រវត្តិការងារជាអង្គរក្សនៅ Blue House ដែលជាការិយាល័យប្រតិបត្តិ និងជាលំនៅឋានរបស់ប្រមុខរដ្ឋកូរ៉េខាងត្បូង មុននាងក្លាយជាតារាសម្ដែង។
Su Ryeon បានឲ្យដឹងថា ការងារជាអ្នកការពារនេះនាងដាក់ពាក្យធ្វើ ព្រោះមិនចង់ដឹងចង់ឮរឿងអ្នកដទៃប៉ុណ្ណោះ។ តារាសម្ដែងរាងខ្ពស់ស្រឡះខាងលើក៏បន្តទៀតថា នាងទទួលការបណ្ដុះបណ្ដាលក្បាច់គុនតាំងពីក្មេង ជាងការហាត់របាំបាឡេ។ ព្រោះតែការតស៊ូព្យាយាមហ្វឹកហាត់បានរឹងមាំល្អ ទើបការងារលើកដំបូងរបស់នាង គឺធ្វើជាអង្គរក្សប្រធានាធិបតីប្រទេសកូរ៉េតែម្ដង។
ក្រៅពីប្រធានាធិបតីកូរ៉េ Lee Su Ryeon ធ្លាប់ការពារឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតដូចជានាយករដ្ឋមន្ត្រីជប៉ុន Shinzō Abe , អតីតប្រធានាធិបតីអាមេរិកលោក Bush និងគ្រួសាររាជវង្សមកពីប្រទេស ២០ ផ្សេងគ្នា។ មិនត្រឹមតែប៉ុណ្ណោះធ្លាប់មានព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប់រួមបានធ្លាក់ក្នុងអន្លង់ស្នេហ៍ និងស្នើសុំនាងធ្វើជាប្រពន្ធទី២ទៀតផង។ តែនាងបែរជាបដិសេធសំណើធ្វើជាមហេសី តែបែរជាងាកមកចាប់អារម្មណ៍ធ្វើជាតារាវិញ៕