ធ្លាប់តែឃើញឈុតរៀបការពណ៌សតែកូនក្រមុំម្នាក់នេះបែរជាស្លៀកប្លែកគេទៅវិញ
- 2017-06-09 09:42:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែឃើញឈុតរៀបការពណ៌សតែកូនក្រមុំម្នាក់នេះបែរជាស្លៀកប្លែកគេទៅវិញ
កាលពីពេលថ្មីៗនេះកូនក្រមុំរូបស្អាតជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Grace Limon បានសម្រេចចិត្តធ្វើរឿងមួយដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ដោយនាងមិនបានស្លៀកឈុតកូនក្រមុំពណ៌សទេ តែបែរជាស្លៀកពណ៌ផ្កាឈូកទៅវិញ។
តាមពិតទៅ Grace បានកំណត់ទុកក្នុងចិត្តតាំងពីនាងនៅតូចម្ល៉េះថានាងនឹងស្លៀកឈុតពណ៌ផ្កាឈូកនៅថ្ងៃរៀបការ។ ឥឡូវនេះ ក្ដីស្រមៃរបស់នាងបានក្លាយជាការពិតហើយ។
អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ទៀតនោះគឺអ្នកកំដររបស់នាងទាំងអស់សុទ្ធតែស្លៀកស ខុសតែនាងម្នាក់ប៉ុណ្ណោះដែលធ្វើឲ្យកូនក្រមុំរូបស្អាតអាយុ ៣០ ឆ្នាំម្នាក់នេះកាន់តែលេចធ្លោថែមទៀត៕
អាន៖ គ្រាន់តែឃើញរូបប៉ុន្មានសន្លឹកនេះហើយ ស្រីៗដឹងតែចង់រៀបការដែរហ្មង
អាន៖ រ៉ូបរៀបការសំយេះដៃរបស់កូនក្រមុំរូបនេះស្អាតឥតទាស់
អាន៖ រ៉ូបកូនក្រមុំទាំង ១៤ ម៉ូដ ដែលអ្នកគួរជ្រើសរើសស្លៀកក្នុងថ្ងៃមង្គលការ