រូបភាព​​ភ្ជាប់​ពាក្យស្អាត​ៗ​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៧ ​​ដែលអ្នក​​មិន​ធ្លាប់​ឃើញ

  • 2017-05-29 09:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​ភ្ជាប់​ពាក្យ​មិន​មែន​ត្រូវ​មាន​តែ​ពិធី​នៅ​ក្នុង​ផ្ទះ​នោះ​ទេ​ ​យើង​ក៏​អាច​កែច្នៃ​ទៅ​ថត​នៅ​កន្លែង​ស្អាត​ៗ​ដើម្បី​ទុក​ជា​អនុស្សាវរីយ​យូរ​អង្វែង​ផង​ដែរ។ ជាក់​ស្ដែង​ដូច​ជា​រូប​ទាំង​ ៣០ ខាង​ក្រោម​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រូប​ភ្ជាប់​ពាក្យ​ដ៏​ស្រស់​ស្អាត​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៧​ ចាត់​ចំណាត់​ថ្នាក់​នាំ​ដោយ​ Junebug ''Best of the Best''

ពេល​មើល​រូប​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ទាំង​នេះ​ហើយ​​ អ្នក​នឹង​ជឿ​ថា​ស្នេហ៍​ពិត​មាន​ប្រាកដ​មែន!​ ​

១. បង​សន្យា​ថា​នឹង​កាន់​ដៃ​អូន​អស់​មួយ​ជីវិត​​
២. រូប​មួយ​សន្លឹក​នេះ​ចំ​ពេល​ល្អ​មែន​ទែន
៣. បើ​អូន​លោត​ បង​ក៏​លោត​ដែរ
៤. មក​ថត​នៅ​កន្លែង​កុងតឺន័រ​ក៏​ម្យ៉ាង​ដែរ
៥. ស្នាម​ថើប​ដ៏​រ៉ូមែនទិក​បំផុត
៦. នរណា​ទៅ​ដឹង​ថា​កាំជណ្ដើរ​ទាំង​នេះ​ស្អាត​ម្លឹង​នោះ
៧. មាន​អ្វី​ប្រសើរ​ជាង​ការ​គេង​លក់​ក្នុង​រង្វង់​ដៃ​គាត់​នោះ?
៨. ស្នាម​ថើប​​អម​ជាមួយ​ស្នូរ​ទឹក​ធ្លាក់
៩. ស្នេហ៍​ពិត​បាន​ន័យ​ថា​យើង​តែង​មាន​អ្នក​នៅ​កំដរ​ជា​និច្ច
១០. អូន​អាច​​ឮ​ដង្ហើម​បង​
១១. ពេញ​ទៅ​ដោយពណ៌​តែ​ម្ដង
១២. ឈប់​សិន​ ... ឆ្ងល់​អត់​? ​អ្នក​ថត​ ថត​រូប​នេះ​ម៉េច​វិញ?
១៣. រ៉ូប​ដ៏​ស្រស់​ស្អាត​របស់​នាង
១៤. បាញ់​ពណ៌​បែប​នេះ​ក៏​ម្យ៉ាង​ដែរ
១៥. ជួន​កាល​ រូប​ដែល​សាមញ្ញ​បំផុត​គឺ​ជា​រូប​ដែល​​ស្អាត​បំផុត
១៦. ពេល​ដែល​យើង​រក​បាន​ជើង​មួយ​គូ​ដែល​នឹង​ដាក់​ក្បែរ​ជើង​យើង​អស់​មួយ​ជីវិត
១៧. មើល​រូប​នេះ​ក៏​មាន​អារម្មណ៍​ថា​បាន​ទទួល​ខ្យល់​អាកាស​បរិសុទ្ធ​ដែរ
១៨. អូន​ត្រូវ​ការ​ក្ដារ​ស្គី​ដើម្បី​ឲ្យ​ខ្ពស់​បន្តិច
១៩. រូប​ពីរ​ អារម្មណ៍​ពីរ
២០. បាញ់​កាំជ្រួច​ជាមួយ​គ្នា
២១. មិន​ដឹង​ថា​ត្រូវ​ឡើង​ខ្ពស់​ប៉ុណ្ណា​ទេ​​ ប៉ុន្តែ​រូប​នេះ​ស្អាត​ខ្លាំង
២២. មើល​ទៅ​ដូច​ក្នុង​រឿង​អញ្ចឹង
២៣. មើល​ទៅ​ពិត​ជា​រ៉ូមែនទិក​មែន
២៤. រូប​នេះ​ស្អាត​ពេក​ហើយ
២៥. ស្នាម​ថើប​ដ៏​សម្ងាត់​មួយ
២៦. បើ​រត់​ យើង​រត់​ទាំង​អស់​គ្នា
២៧. ​មើល​ទៅ​ស្នាម​សាក់​​​លើ​ដៃ​គាត់
២៨. កើយ​ដៃ​គាត់​ក្នុង​គំនរ​ស្លឹក​ឈើ​ជ្រុះ
២៩. មិន​មែន​តារា​សម្ដែង​ទេ​ តែ​ជា​គូ​ស្នេហ៍​ពិត
៣០. សូម​ឲ្យ​ស្នេហ៍​ពិត​បំភ្លឺ​ផ្លូវ​យើង​

ប្រភព៖ Cosmopolitan ប្រែ​សម្រួល៖ Chhai Yarith