បើមិនចង់ឃ្លុំជិតហើយនៅតែខ្មៅ ត្រូវតែដឹងពីចំណុចទាំង៣នេះពេលទិញអាវក្រៅ
- 2017-04-20 07:10:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់ឃ្លុំជិតហើយនៅតែខ្មៅ ត្រូវតែដឹងពីចំណុចទាំង៣នេះពេលទិញអាវក្រៅ
ស្រីៗគ្នាយើងមានដឹងទេថាហេតុអីនៅពេលចេញក្រៅ ខ្លួនបានបិទបាំងជិតអស់ហើយ តែស្បែករបស់អ្នកនៅតែស្រគាំ មិនភ្លឺថ្លាដូចគេ?
ជាមួយសីតុណ្ហភាពក្ដៅ៣៥អង្សាដូចសព្វថ្ងៃ មនុស្សគ្រប់រូបជាពិសេសស្រីៗគ្នាយើងពិតជាមិនចង់ចេញទៅក្រៅនៅពេលថ្ងៃនោះទេ។ ក្នុងខែនេះដែរ អាវក្រៅការពារកម្ដៅថ្ងៃត្រូវបានលក់ចេញដាច់បំផុតដោយសារតែរាល់ពេលចេញទៅណាម្ដងៗ គេតែងតែពាក់វាដើម្បីកុំឲ្យក្ដៅក៏ដូចជាការពារស្បែកកុំឲ្យខ្មៅផងដែរ។
តែអ្នកមានដែរឆ្ងល់ទេថា ហេតុអីយើងពាក់អាវក្រៅដូចគេដែរតែស្បែកនៅតែស្រអាប់ មិនសដូចគេ។ បើមិនទាន់យល់ច្បាស់ទេ ចូរអានចំណុចទាំង៣ខាងក្រោមនេះ។
១. ចាប់អារម្មណ៍លើសាច់ក្រណាត់៖
ដើម្បីមានអាវការពារកម្ដៅថ្ងៃល្អមួយ រឿងមុនគេដែលអ្នកត្រូវដឹងគឺសាច់ក្រណាត់របស់អាវ។ នៅពេលទៅទិញអាវ សូមដាក់អាវឆ្លុះជាមួយពន្លឺថ្ងៃ បើសិនជាពន្លឺថ្ងៃមិនអាចចាំងធ្លុះអាវទេនោះ នោះជាអាវល្អព្រោះកាំរស្មី UV ក៏មិនប៉ះដល់ស្បែករបស់អ្នកដែរ។
២. ត្រូវមានអាវការពារកម្ដៅថ្ងៃ២៖
បងប្អូនស្ត្រីគ្រប់រូបត្រូវមានអាវការពារកម្ដៅថ្ងៃយ៉ាងតិច២សម្រាប់ខ្លួនឯង។ រដូវក្ដៅ ខ្លួនរបស់យើងបែកញើសច្រើន ដូចនេះហើយអាវឆាប់ផ្អួរជាងរដូវណាៗទាំងអស់។ បើសិនជាពាក់អាវក្រៅ១ពេញ១សប្ដាហ៍តែម្ដង វាអាចនឹងបង្កមុនលើខ្នង និងដងខ្លួនបាន។ នៅពេលនោះ ប្រសិទ្ធភាពរបស់អាវនឹងធ្លាក់ចុះ។
៣. រើសពណ៌ឲ្យបានត្រឹមត្រូវ៖
អាវពណ៌ភ្លឺ ឬស្រាលស្រូបយកកម្ដៅតិចជាងពណ៌ដិត ប៉ុន្តែវាក៏ទប់ស្កាត់កាំរស្មី UV តិចជាងដែរ។ ដូចនេះ បើសិនជាអ្នកចង់បានអាវណាដែលការពារកម្ដៅថ្ងៃបានល្អ គួរជ្រើសយកពណ៌ក្រមៅ។
ប្រភព៖ Eva