ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​សេព​គ្រឿង​ស្រវឹង ដែល​អាច​សម្លាប់​យើង​បាន​គ្រប់​វិនាទី

  • 2017-04-14 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​ឆ្នាំ​ខ្មែរ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​របស់​ពលរដ្ឋ​កម្ពុជា ហើយ​ក៏​ជា​ពេល​វេលា​ជួបជុំ​គ្រួសារ​ដ៏​រីករាយ។ ឱកាស​នៃ​ការ​ជួប​ជុំ​នេះ​ក្រុម​គ្រួសារ​នីមួយៗ​ត្រៀម​រៀបចំ​ការ​ទទួល​ទាន​អាហារ ញុំា​ភេសជ្ជៈ និង​គ្រឿង​ស្រវឹង​ច្រើន​ផង​ដែរ។ ការ​ពិសារ​គ្រឿង​ស្រវឹង​មិន​មែន​ជា​រឿង​ខុស​នោះ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព និង​បញ្ហា​ផ្សេង​ទៀត​ជាច្រើនទៀត។

​ញុំា​គ្រឿង​ស្រវឹង​អាច​ជា​ប្រភព​នៃ​បញ្ហា​ដល់​រាង​កាយ ផ្លូវ​ចិត្ត និង​សង្គម​ធ្ងន់ធ្ងរ។ គ្រឿង​ស្រវឹង​ប៉ះ​ពាល់​ដល់​មនុស្ស​គ្រប់​រូប​ផ្សេងៗ​គ្នា និង​មាន​ហានិភ័យ​សុខភាព​ជាក់​លាក់​ចំពោះ​ការ​ពិសារ​គ្រឿង​ស្រវឹង​ច្រើន​លើស​លប់។ សារធាតុ​គីមី​ម្យ៉ាង​ក្នុង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ពុល និង​រលាក​ដល់​សាច់ដុំ​បេះដូង។ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​លើស​លប់​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង (atrial fibrillation) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បេះដូង​ដើរ​ខុស​ចង្វាក់​  បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គាំង​បេះដូង និង​ជំងឺ​ខ្សោយ​បេះដូង។

គ្រោះថ្នាក់​សុខភាព​មួយ​ទៀត​នៃ​ការ​ញុំា​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​បាត់បង់​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ម៉ត់​ចត់។ ពេល​ស្រវឹង អ្វី​គ្រប់​យ៉ាង​នឹង​ក្លាយ​ទៅ​ជា​ស្រពេច​ស្រពិល ហើយ​អ្នក​នឹង​មាន​បញ្ហា​ក្នុង​ការ​ប៉ាន់​ស្មាន​ពី​ចម្ងាយ និង​ពេល​វេលា​ដែល​វា​ជា​មូលហេតុ​​ចម្បង​​បង្ក​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍។   

ផល​ប៉ះពាល់​នៃ​ការ​ញុំា​គ្រឿង​ស្រវឹង​ច្រើន៖

១. ពុល​ស្រា

ជាតិ​អាល់​កុល​ច្រើន​ពេក​នៅ​ក្នុង​រាង​កាយ​អាច​នឹង​នាំ​ឱ្យ​មាន​ការ​ពុល​សុរា។ ការ​ពុល​សុរា​នេះ​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​មុខងារ​នៃ​រាង​កាយ។ ផល​ប៉ះពាល់​ទាំងនេះ​រួម​មាន ប៉ះពាល់​ដល់​ផ្នែក​មួយ​នៃ​ខួរក្បាល​ដែល​មាន​មុខងារ​ពាក់​ព័ន្ធ​នឹង​បេះដូង ការ​ដឹង​ខ្លួន និង​សូម្បី​តែ​ការ​ដក​ដង្ហើម។

នៅ​ពេល​ដែល​អ្នក​ញុំាំ​ជាតិ​អាល់​កុល​កាន់​តែ​លឿន កំហាប់​ជាតិ​អាល់​កុល​ក្នុង​ឈាម​របស់​អ្នក​នឹង​​កាន់​តែ​កើន​ឡើង ដែល​វា​នឹង​ធ្វើ​ឲ្យ​ការ​បំពេញ​មុខងារ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នករ​ង​ផល​ប៉ះពាល់។ ការ​ពុល​គ្រឿង​ស្រវឹង​ជា​ញឹកញាប់​អាច​បណ្តាល​ឲ្យ​ប្រកាច់ ក្អួត ព្រម​ទាំង​បាត់​បង់​ការ​សម្រប​សម្រួល។       ២. ញៀនសា្រ

ញៀន​ស្រា​កើត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​របស់​អ្នក​មិន​អាច​បំពេញ​មុខងារ​បាន​ដោយ​គ្មាន​ការ​សេព​គ្រឿង​ស្រវឹង។ តើ​ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា បើ​មិន​ញ៉ាំ​ស្រវឹង ដូច​ជា​មិន​ស្រួល​ខ្លួន​មែន​ទេ? តើ​ជា​រឿយៗ អ្នក​នៅ​តែ​ចង់​បន្ត​ញុំា​ទោះ​ជា​មិត្តភក្តិ​និយាយ​ថា​ពួក​គេ​លែង​ទៅ​រួច​ហើយ​ដែរ​ទេ? ជួន​កាល​ទៀត​អ្នក​នៅ​តែ​មាន​អាការ​ស្រវឹង​មិន​បាត់​ជា​ច្រើន​ថ្ងៃ​មែន​ទេ? អ្នក​អាច​នឹង​ក្លាយ​ជា​មនុស្ស​ញៀន​ស្រា ប្រសិន​បើ​ជួប​ប្រទះ​យ៉ាង​ហោច​ណាស់​មួយ​ក្នុង​ចំណោម​​ចំណុច​​​ទាំងនេះ។

៣. ស្រវឹង

ជា​ធម្មតា​មនុស្ស​ម្នាក់​ដែល​ស្រវឹង​តែង​ជួប​ប្រទះ​នឹង​អាការ​មួយ​ចំនួន​ដូច​ជា ឈឺក្បាល ក្អួត ចង្អោរ បែក​ញើស អស់​កម្លាំង និង​ឆាប់​ខឹង។ ខួរក្បាល​ក៏​ត្រូវ​រង​ផល​ប៉ះពាល់​ផង​ដែរ ដូច​ជា​ការ​ធ្វើ​សេចក្តី​សម្រេច​​ធ្លាក់ចុះ។ ​ផល​ប៉ះពាល់​ភ្លាមៗ​នៃ​ការ​ស្រវឹង​រួម​មាន​រាគ​ សេព​គ្រឿង​ស្រវឹង​ច្រើន​បង្ក​ឱ្យ​មាន​ការ​រំខាន​នៅ​ក្នុង​ការ​បឺត​ស្រូប​សារធាតុ​ចិញ្ចឹម និង​វីតាមីន​មួយ​ចំនួន​ក្នុង​ពោះវៀន វា​អាច​នាំ​ឱ្យ​មាន​បាក់​តេរី​ច្រើន​នៅ​ក្នុង​ពោះវៀន។

​បើ​​មាន​​សំណួរ​​ពាក់ព័​ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​​ការថែរក្សា​​សុខភាព អាច​​ទា​ក់ទង​​តាម​៖​

ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕

     

អត្ថបទ៖ DKSH

អត្ថបទពេញនិយម