រូបថត​រៀបការ​របស់​ស្រី​ស្អាត Cosplay ពីរ​រូប​ធ្វើ​ឲ្យ​ល្បី​ពេញ​អ៊ីនធឺណិត​

  • 2017-02-27 09:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី Cosplay ដ៏​ស្រស់​ស្អាត​ពីរ​រូប​មក​ពី​ប្រទេស​ដាណឺម៉ាក ឈ្មោះ Carina និង Soerine បាន​សម្រេច​រៀបការ​សាង​អនាគត​ជាមួយ​គ្នា ហើយ​រូបថត​រៀបការ​របស់​ពួក​គេ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត​បន្ទាប់​ពី​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​គេហទំព័រ Boredpanda កាល​ពី​ពេល​ថ្មី​ៗ។

នារី​ Cosplay ដែល​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ដោយ​តែង​ខ្លួន​ជា​តួ​អង្គ Supergirl និង​ម្នាក់​ទៀត​ជា​តួ​អង្គ Powergirl បាន​ប្រែ​ខ្លួន​ជា​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​ទាំង​ពីរ​នាក់ ដូច​ក្នុង​រឿង​ព្រេង​និទាន សម្រាប់​មង្គលការ​របស់​ពួក​គេ។ បន្ទាប់​ពី​រៀបការ​រួច អ្នក​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​មក​ក្រេប​ទឹក​ឃ្មុំ​នៅ​ប្រទេស​ជប៉ុន ដែល​ជា​ទី​កន្លែង​ដ៏​ពេញនិយម​សម្រាប់​សិល្បករ Cosplay។ ទស្សនា​រូបថត​រៀបការ​របស់​អ្នក​ទាំង​ពីរ​ខាង​ក្រោម​នេះ៖

ប្រភព៖ Boredpanda

ប្រែសម្រួលៈ វ៉ាន់ថន