ហេតុផល​ ៦​យ៉ាង​​ ស្ត្រី​មើល​រឿង​សិច​មិន​មែន​រឿង​អាក្រក់

  • 2017-01-29 03:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត​ មតិ​ជា​ច្រើន​​យល់​ថា​ការ​មើល​រឿង​អាសអាភាស​ ជា​រឿង​មិន​សមរម្យ​សម្រាប់​ស្ត្រី។ យ៉ាងណាមិញ គេហទំព័រ gur lបាន​បង្ហាញ​ហេតុផល​ ៦​យ៉ាង​ថា​ ​​ស្ត្រី​​មើល​រឿ​ង​អាសអាភាស​មិន​មែន​ជា​រឿង​អាក្រក់​ណាស់​ណា​នោះ​ទេ។

១.វា​អាច​ឲ្យ​អ្នក​​ដឹង​ពី​ចំណង់​ផ្លូវ​ភេទ​របស់​អ្នក​

ពេល​អ្នក​ពេញ​វ័យ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​សិក្សា​ពី​ចំណង់​ផ្លូវ​ភេទ​ដូច​ជា សិក្សា​​ពី​អ្វី​​ដែល​អ្នក​ចូល​ចិត្ត​និង​មិន​ចូល​ចិត្ត ឬ​បុរស​ប្រភេទ​ណា​ដែល​អ្នក​ចូល​ចិត្ត។ ការ​មើល​រឿង​សិច​វា​ក៏​ប្រហែល​​ជា​អាច​ជួយ​​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​ពី​អ្វី​ដែល​អ្នក​ចូលចិត្ត និង​សិក្សា​ច្រើន​ពី​វា។

២.រឿង​សិន​អាច​ជួយ​​​ឲ្យ​អ្នក​បន្ធូរ​អារម្មណ៍

តាម​ពិត​ទៅ​ បុរស​​និង​ស្ត្រី​អាច​សម្រេច​កាម​បាន​ដូច​គ្នា។ ដូច្នេះ​សម្រាប់​ស្ត្រី​ដែល​គ្មាន​ដៃ​គូ​អាច​ប្រើ​វិធី​ដែល​និយាយ​នៅ​ខាងដើម​ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​រីករាយ បន្ធូរ​អារម្មណ៍ ងងុយ​ដេក​ និង​កាត់​​បន្ថយ Stress ផង​ដែរ។ ​​

៣.ជួយ​បង្រៀន​អ្នក​ដឹង​ពី​អ្វី​ដែល​ថ្មី

វា​ពិត​ជា​សំខាន់​ណាស់​​ដែល​ចាំ​ថា រឿង​សិច​មិន​មែន​តំណាង​ឲ្យ​រឿង​ពិត​នោះ​ទេ។ គ្រប់​អ្នក​សម្ដែង​ទាំង​ប្រុស​ទាំង​ស្រី​​សុទ្ធ​តែ​យក​លុយ​គេ​ ដើម្បី​ធ្វើ​វា​មុខ​កាមេរ៉ា។ ប៉ុន្តែ​ការ​មើល​រឿង​សិច​​អាច​ជួយ​បង្រៀន​អ្នក​​ឲ្យ​ពី​ក្បាច់​​​ផ្សេង​ៗ​និង​តួ​នាទី ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន​មក។

៤.រឿង​សិច​អាច​ធ្វើ​ឲ្យ​អ្នក​ស្វែង​យល់​ពី​ចំណង់​ប្លែក​ៗ

រឿង​សិច​មាន​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា ដែល​បាន​បញ្ចេញ។ ដូច្នេះ​ពេល​ដែល​អ្នក​បាន​មើល​នោះ​វា​​អាច​ផ្ដល់​ឲ្យ​អ្នក​ដឹង​ពី​​អាថ៌កំបាំង​សេចក្ដី​សុខ​ស្រួល​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន​មក។

៥. វា​អាច​ជួយ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត ជាមួយ​មិត្ត​ប្រុស​ដែល​ចូល​ចិត្ត​មើល​រឿង​សិច​

ស្ត្រី​ជា​ច្រើន​ច្រើន​មិន​សប្បាយ​ចិត្ត​ ពេល​ដែល​មិត្ត​ប្រុស​ផ្ដល់​គំនិត​ឲ្យ​មើល​រឿង​អាសអាភាស។ តាម​ការ​បង្ហាញ រឿង​សិច​មិន​មែន​សត្រូវ​នៃ​ទំនាក់ទំនង​នោះ​ទេ។ ពេល​ដែល​អ្នក​មើល​វា​ដោយ​ខ្លួន​ឯង វា​នឹង​បង្ហាញ​ការ​ពិត ហេតុ​អ្វី​​វា​មិន​មែន​ជា​រឿង​អាក្រក់។​

៦. មើល​វា​ជាមួយ​ដៃ​គូ​អាច​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​រំភើប

​និយាយ​ទៅ​កាន់​មិត្ត​ប្រុស​ ព្យាយាម​មើល​រឿង​សិច​ជា​មួយ​គាត់​ម្ដងម្កាល ព្រោះ​អាច​ជួយ​ដល់​​​ជីវិត​ផ្លូវ​ភេទ​​របស់​អ្នក​ , ​អាច​ផ្ដល់​គំនិត​ថ្មី​ៗ​ទៅ​កាន់​គ្នា​ទៅវិញទៅមក​និង​អាច​សិក្សា​ពី​គ្នា​៕ ​

​​​​​

ប្រភព៖ gurl ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ