សញ្ញាព្រមាននៃជំងឺខ្វះឈាមក្រហម
- 2023-09-05 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាព្រមាននៃជំងឺខ្វះឈាមក្រហម
តើអ្នកមានអារម្មណ៍ថាអស់កម្លាំង ស្ពឹក ឬមានអារម្មណ៍ថាពិបាកក្នុងខ្លួនពេញមួយថ្ងៃដែរឬទេ? វាអាចជាជំងឺខ្វះឈាមក្រហមដែលអ្នកកំពុងប្រឈមជាមួយ។ ជាតិដែកជាសារជាតិចិញ្ចឹមដ៏សំខាន់បំផុតហើយវាអាចនឹងនាំឱ្យកើតមានជំងឺខ្វះឈាមក្រហមប្រសិនបើអ្នកទទួលវាតិចតួចពេក។ ថាតើរោគសញ្ញាទាំងនោះមានអ្វីខ្លះ ពិនិត្យទាំងអស់គ្នាណា៖
ជាដំបូង អាការហេវហត់អស់កម្លាំងជារោគសញ្ញាដំបូងនៃជំងឺខ្វះឈាមក្រហម។ ប្រសិនបើអ្នកមានជំងឺខ្វះឈាមក្រហម អ្នកនឹងមានអារម្មណ៍ថាស្ពឹក ឬរោយឆ្អឹង មិនអាចផ្ដោតអារម្មណ៍ទៅលើការប្រកបកិច្ចការងារ និងពិបាកទ្រាំពេញមួយថ្ងៃ។ ប្រសិនបើអ្នកហត់នឿយរយៈពេល២៤ម៉ោងក្នុង១ សប្ដាហ៍ សុខភាពរបស់អ្នកប្រាកដជាមានបញ្ហា សូមប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាមទៅ។
រោគសញ្ញាធម្មតាមួយដែលអ្នកអាចកត់សម្គាល់ថាអ្នកមានជំងឺខ្វះឈាមក្រហមឬអត់ គឺអ្នកត្រូវពិនិត្យមើលផ្នែកខាងក្រោមនៃត្របកភ្នែករបស់អ្នក។ ប្រសិនបើវាមានពណ៌ផ្កាឈូកស្រាល ឬពណ៌ ស ជាជាងពណ៌ផ្កាឈូកតែម្ដង រាងកាយរបស់អ្នកកំពុងតែខ្វះជាតិដែកហើយ។
ប្រសិនបើអ្នកមានបញ្ហាក្នុងការឡើងជណ្ដើរ ឬក្នុងកំឡុងពេលហាត់កីឡា ឬលើកវត្ថុអ្វីម្យ៉ាង ហើយមានអារម្មណ៍ថាដកដង្ហើមសឹងតែមិនដល់គ្នា អាការៈនេះបង្ហាញថាអ្នកខ្វះជាតិដែកហើយ និងមិនទទួលបានអ៊ុកស៊ីហ្ស៊ែនគ្រប់គ្រាន់ផងដែរ។ អ្នកមានអារម្មណ៍ថាខ្សោយក្នុងខ្លួន មមើមមាយ និងវិលមុខផងដែរ។
ស្ដាប់មើលទៅដូចកូនក្មេងអ៊ីចឹង។ ប៉ុន្តែវាជាការពិត ប្រសិនបើរាងកាយរបស់អ្នកខ្វះជាតិដែកនោះអ្នកនឹងចង់ទទួលទានក្រដាស ដីឥដ្ឋ ដី និងទឹកកកជាដើម។
- ត្រជាក់ដៃនិងជើង
វាកើតឡើងចំពោះមនុស្សជាច្រើន ពួកគេមានអារម្មណ៍ថាដៃ និងជើងរបស់ពួកគេមានសភាពត្រជាក់រហូតសូម្បីតែក្នុងរដូវក្ដៅក៏ដោយ។ នេះជារោគសញ្ញាដែលបណ្ដាលមកពីការខ្វះជាតិដែក។
ប្រសិនបើសក់របស់អ្នកជ្រុះច្រើន ហើយក្រាស់សិតសក់របស់អ្នកជាប់សុទ្ធតែសក់ដែលខូច នេះហើយជាអាការៈដែលបណ្ដាលមកពីកង្វះឈាមក្រហមដែលកើតឡើងពីកង្វះជាតិដែក។
អាការឈឺក្បាល ស្រ្តេស និងប្រកាំងកើតឡើងទៅលើមនុស្សជាច្រើន ប៉ុន្តែប្រសិនបើអ្នកកំពុងតែប្រឈមមុខជាមួយនឹងអាការៈនេះ ហើយមិនអាចរកវិធីក្នុងការបំបាត់អាការៈឈឺចុកចាប់នេះបាន មានន័យថាអ្នកជាជនរងគ្រោះនៃជំងឺខ្វះឈាមក្រហមហើយ។
កង្វះជាតិដែកនឹងធ្វើឱ្យបេះដូងរបស់អ្នកលោតលឿនខុសធម្មតា។ ហើយប្រសិនបើបេះដូងរបស់អ្នកលោតលឿនខ្លាំង នោះឈាមរបស់អ្នកនឹងកើនឡើងខុសធម្មតាដោយហេតុជាតិក្រហមនៃឈាមមានការចុះខ្សោយ ហើយវានឹងបណ្ដាលឱ្យបេះដូងរបស់អ្នកលោតខុសធម្មតា។
ប្រសិនបើអណ្ដាតរបស់អ្នកមានអាការហើម និងឈឺ នោះអ្នកត្រូវតែប្រញាប់ទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតភ្លាមទៅ។
ខណៈដែលបេះដូងរបស់អ្នកលោតលឿនខុសធម្មតា អ្នកនឹងមានអារម្មណ៍ចេះតែរសាប់រសល់ក្នុងខ្លួន។ ប៉ុន្តែប្រសិនបើនៅសុខៗអ្នកមានអារម្មណ៍ថាថប់បារម្ភ នោះវាជារោគសញ្ញានៃជំងឺខ្វះឈាមក្រហមហើយ៕