ម្រាមដៃមនុស្សស្រី ៤ ប្រភេទអាចបញ្ជាក់ពីអត្តចរិតរបស់នាងបាន
- 2023-09-07 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្រាមដៃមនុស្សស្រី ៤ ប្រភេទអាចបញ្ជាក់ពីអត្តចរិតរបស់នាងបាន
បើតាមវិជ្ជាទាយបាតដៃ គេគ្រាន់តែមើលម្រាមដៃក៏អាចទាយដឹងពីអត្តចរិតរបស់មនុស្សស្រីម្នាក់នោះបានដែរ ថានាងជាមនុស្សបែបណា ចូលចិត្តអ្វីនិងអាចមានគំនិតធ្វើអ្វីខ្លះទៅថ្ងៃអនាគត។
១. ម្រាមដៃវែង គឺអាចបញ្ជាក់បានថានាងជាមនុស្សខ្វះការគិតបន្តិច និងមិនចេះអត់ធ្មត់នោះទេ ពោលគឺឆេវឆាវខ្លាំងណាស់ ហើយក៏មិនអាចក្លាយទៅជាអ្នកដឹកនាំបានទេ។ យ៉ាងណាមិញ ចរិតរបស់ពួកគេ ក៏ជាមនុស្សល្អដែរ តែគ្រាន់តែមិនចេះទុកមាត់បន្តិចប៉ុណ្ណោះ។
២. ម្រាមដៃស្ដើង គឺបញ្ជាក់ថាជាមនុស្សស្អាតតាំងពីធម្មជាតិ ហើយមានភាពទាក់ទាញខ្លាំងណាស់។ ពួកគេជាក្រុមមនុស្សមានការប្រុងប្រយ័ត្នខ្ពស់ ហើយតែងតែធ្វើការសម្រេចចិត្តអ្វីមួយដោយម៉ត់ចត់បំផុត។ លើសពីនេះទៅទៀត ក៏មានចិត្តសន្ដោសអ្នកដទៃផងដែរ។
៣. ម្រាមដៃដែលបត់បែនបាន គឺបញ្ជាក់ថាជាក្រុមមនុស្សដែលគិតពីប្រយោជន៍ខ្លួនឯងជាធំ ហើយពួកគេតែងតែប្រើក្រសែភ្នែកជាជាងការនិយាយដោយមាត់។ មនុស្សដែលមានម្រាមដៃដូច្នេះ មានល្បិចច្រើន។
៤. ម្រាមដៃមិនត្រង់ គឺជាប្រភេទមនុស្សដែលមានផ្នត់គំនិតតូចខ្លាំងណាស់។ វាបញ្ជាក់បានថានាងមានវាសនារស់នៅដោយមានភាពពិបាកបន្តិច និងជាមនុស្សដែលតែងតែធ្វើអ្វីយឺតយ៉ាវ ហើយពិបាកយកចិត្តខ្លាំងណាស់។