​ម្រាម​ដៃ​វែង​ ឬ​ខ្លី​បើ​តាម​ក្បួន​ចិន​គេ​ទាយ​ថា​ម៉េច​ខ្លះ?

  • 2016-12-20 07:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​អ្នក​មាន​ម្រាម​វែង​ឬ​ខ្លី ហើយ​បើ​តាម​ក្បួន​ចិន​គេ​ទាយ​ថា​ម៉េច?​ តោះ​! សាក​មក​មើល​ចំណុច​ខាង​ក្រោយ​សាក​មើល៖​​​​

១. មេដៃ៖ តំណាង​ការ​ចំណាយ​លុយ, សំណាង​ ឬ​ការងារ។​

មេ​ដៃ​ក្រាស់​ហើយ​ធំ៖​ អ្នក​តែង​ទទួល​ទំនុក​បម្រុង​ពី​ឪពុក​ម្ដាយ​ច្រើន​ ហើយ​មាន​តម្រូវ​ការ​ងាយ​ៗ​សម្រាប់​ការ​រស់​នៅ។​

មេដៃ​​​ស្ដើង​ហើយ​រាប៖ មាន​លក្ខណៈ​ផ្ទុយ​ពី​អ្នក​ខាង​លើ។​ ចូល​ចិត្ត​ជីវិត​ងាយ​ស្រួល​ និង​ចូល​ចិត្ត​សប្បាយ។

មេ​ដៃ​វែង​៖ មាន​សំណាង​ល្អ, មាន​ការ​រីក​ចម្រើន​លឿន​, មាន​ទំនុក​ចិត្ត​លើ​ការ​ងារ​ និង​ទទួល​បាន​ការ​ទំនុក​បម្រុង​ពី​ចាស់​ទុំ។

មេ​ដៃ​ខ្លី​៖ ត្រូវ​ពឹង​ពាក់​លើ​ខ្លួន​ឯង​ច្រើន​ពេល​នៅ​ក្មេង ហើយ​ច្រើន​ចាប់​ផ្ដើម​ធ្វើ​អ្វី​ពី​បាត​ដៃ​ទទេ។

២. ម្រាម​ដៃ​ចង្អុល៖ បង្ហាញ​ពី​មហិច្ឆតា​, បំណង, អំណាច​ ​និង​អាពាហ៍ពិពាហ៍​។

ម្រាម​វែងស្មើម្រាមដៃកណ្តាល៖ ​រឹង​រូស, កាច​ និង​មាន​មហិច្ឆតា។​ វា​បង្ហាញ​ពី​ភាព​ខ្នះខ្នែង​ និង​អំនួត។​ ចាយ​វាយ​ច្រើន​​ មិន​សូវ​ចេះ​សន្សំ។

ម្រាម​វែង​៖ មាន​គោលដៅ​ខ្ពស់, ​មាន​ទំនាក់​ទំនង​ល្អ​, ​ពូកែ​គ្រប់គ្រង។​​​

ម្រាម​ខ្លី៖ ​ច្រណែន និង​ចង់​ឈ្នះ។​ ពេល​ខ្លះ​អាច​មាន​ការ​លំបាក​ក្នុង​ការ​ងារ​ តែ​ពូកែ​រឿង​ស្នេហា។​​

៣. ម្រាម​កណ្ដាល៖ សំដៅ​លើ​និស្ស័យ។​ បើ​អ្នក​មាន​ម្រាម​វែង​មូល​គឺ​កាន់​តែ​ល្អ។

ម្រាម​ខ្លី​​ផ្អៀង​ទៅ​ខាង​ដៃ​ចង្អុល៖ ​ជា​មនុស្ស​តស៊ូ​ក្នុង​ការ​ងារ។

ម្រាម​ខ្លី​ផ្អៀង​ទៅ​ខាង​ដៃ​នាង៖ ​តែង​ខ្វល់​ខ្វាយ​រឿង​គ្រួសារ។

ម្រាម​ដៃ​ក្រាស់​តែ​មិន​ស្មើ៖ ​មិន​អំណត់​ ចង់​អ្វី​មួយ​ឆាវ​ៗ។​ ​ចាំ​បាច់​ត្រូវ​រៀន​គ្រប់គ្រង​ខ្លួន​ឯង​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ។

ម្រាម​ប្រវែង​ប្រហែល​ម្រាម​ដទៃ៖ ​មិន​អំណត់​ក្នុង​ការងារ​ ហើយ​តែង​ផ្លាស់​ប្ដូរ​​ តែ​ជា​មនុស្ស​យក​ចិត្ត​ទុក​ដាក់​រឿង​ស្នេហា។

៤. ម្រាម​ដៃ​នាង៖ តំណាង​ដៃ​គូ​ស្នេហា​ និង​ចំណង​គ្រួសារ។

បើ​ម្រាម​នេះ​ផ្អៀង​ទៅ​ដៃ​កណ្ដាល៖ បញ្ជាក់​ពី​ទំនួល​ខុស​ត្រូវ និង​ការ​ចំណាយ​ច្រើន​​រឿង​គ្រួសារ។​

បើ​វា​ផ្អៀង​ទៅ​ខាង​ដៃ​កូន៖ ​ចំណាយ​ច្រើន​លើ​កូន​ចៅ។

វែង​ស្មើ​ម្រាម​កណ្ដាល៖ យក​ស្នេហា​ជា​ល្បែង។​ចូល​ចិត្ត​ការ​ឈ្នះ​ចាញ់​ហើយ​ក៏​ចូល​ចិត្ត​ចូល​ភ្នាល់​ដែរ។

ម្រាម​វែង៖ ​ឯក​រាជ្យ​លើ​ការងារ​ ហើយ​ចូល​ចិត្ត​ធ្វើ​ជា​ជំហាន​ៗ។​ ​មាន​ភាព​រ៉ូមែនទិក​ក្នុង​រឿង​ស្នេហា​ផង​ដែរ។​

ម្រាម​ខ្លី៖ ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​គិត​ថា​ខ្លួន​អាច​ធ្វើ​បាន​ តែ​ពេល​ខ្លះ​ក៏​ប្រថុយ​ដែរ។ ក្នុង​រឿង​ស្នេហា​ គឺ​មាន​ភាព​ស្ថិតស្ថេរ​។

៥. ដៃ​កូន៖ ​តំណាង​កូន​ចៅ​, ​ក្មេងៗ​ជំនាន់​ក្រោយ ព្រម​ទាំង​សំដៅ​លើ​សំណាង​ដូច​​មេដៃ​ដែរ។

បើ​​ម្រាម​ខ្លី​ និង​ ង៖ តែង​ព្រួយ​បារម្ភ​ពី​កូន​ចៅ។

ម្រាម​វែង​ ត្រង់​ និង​មូល​៖ ពូកែ​ក្នុង​ការងារ​ និង​ទំនាក់ទំនង។

បើ​ម្រាម​វែង៖​ ពូកែ​សង្កេត, ពូកែ​វោហារ, សំណាង​ និង​មាន​សុខភាព​ល្អ​ពេល​ចាស់​ទៅ។

ម្រាម​ខ្លី​៖ ចូល​ចិត្ត​និយាយ​ត្រង់​ៗ, មិន​ចូល​ចិត្ត​បោក​គេ​ និង​មិន​សូវ​ពូកែ​ប្រើ​វោហារ​រឿង​ស្នេហា​ទេ៕​​

ប្រភព៖ yourchineseastrology ប្រែ​សម្រួល៖ ដេត ធន្នី