​ទ្វា​រមាស មាន​ក្លិន​មិនល្អ មកពី​អ្វី?

  • 2016-12-06 10:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតា ទ្វារមាស​របស់​ស្ត្រី ប្រាកដជា​មាន​ក្លិន​តិចតួច ដោយសារ​តែ​សំណើម​ជាប់​រហូត​របស់​កោសិកា ប៉ុន្តែក្លិន​នេះមិន​បង្ក​ជា​បញ្ហា ឬ​ធ្វើឲ្យ​អ្នក​ដទៃ ឬ​ខ្លួនឯង​ដឹង​ឡើយ​។​

​ផ្ទុយទៅវិញ បើ​វា​ជះក្លិន​អាក្រក់ រហូត​ដល់​ខ្លួនឯង​ទ្រាំ​មិន​បាន​ទៀត​នោះ វា​ដល់ពេល​ដែល​អ្នក ត្រូវ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ហើយ​។​

​ក្លិន​ដែល​មាន​បញ្ហា​បែបនេះ ភាគច្រើន អ្នក​នឹង​មាន​អារម្មណ៍​ថា ឆ្អាបៗ​។ ក្លិនឆ្អាបបែបនេះ អាច​បណ្តាលមកពី ដូចជា ៖

  • មេរោគ​បាក់តេរី
  • មេរោគ​ក្លា​មី​ដ្យា​
  • មេរោគ​ប្រមេះ​
  • ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​
  • កង្វះ​អនាម័យ​
  • ការ​ទុក​សំឡី​អនាម័យ​យូរពេក​ការ​ទុក​សំឡី​អនាម័យ​យូរពេក​
  • មេរោគ​ទ្រីកូម៉ូណាស​
  • ការឆ្លង​មេរោគ​ផ្សិត​។​

​ក្នុងករណី​កម្រ ក្លិន​មិនល្អ​នៃ​ទ្វារមាស អាច​បណ្តាលមកពី ៖

  • ជំងឺមហារីក​ស្បូន​
  • ធ្លាយ​រន្ធ​គូថ និង​ទ្វារមាស​ចូលគ្នា​
  • ជំងឺមហារីក​ទ្វារមាស​។​

​យ៉ាងណាមិញ ទ្វារមាស​មាន​ក្លិន ជារឿយៗ វា​អាច​ផ្សារភ្ជាប់​ទៅ​នឹង រោគសញ្ញា​ដទៃ​ទៀត​ដូចជា រមាស់​ទ្វារមាស ឬ​រលាក និង​ហូរ​ទឹក​ចេញ​ពី​ទ្វារមាស​ជាដើម​៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម
អត្ថបទថ្មី