កាយវិការអង្គុយ, ឈរ ៦ របៀបធ្វើឲ្យមនុស្សស្រីកាន់តែទាក់ទាញ
- 2016-12-03 08:08:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាយវិការអង្គុយ, ឈរ ៦ របៀបធ្វើឲ្យមនុស្សស្រីកាន់តែទាក់ទាញ
ជាការពិតណាស់គ្រប់កាយវិការនារីសុទ្ធតែទទួលបានការចាប់អារម្មណ៍ពីមនុស្សភេទផ្ទុយគ្នា។ ដូចគ្នានេះផងដែរការអង្គុយ, ឈរ ៦ របៀបខាងក្រោមនឹងធ្វើឲ្យនាងកាន់តែទាក់ទាញ។
១.អង្គុយគងអន្ទាក់ខ្លា
ពេលមនុស្សស្រីអង្គុយក្នុងកាយវិការបែបនេះ ជាពិសេសពេលស្លៀកសំពត់ ឬរ៉ូបខ្លីនោះ ធ្វើឲ្យ អ្នកមើលទៅមានភាពថ្លៃថ្នូរ និងឆើតឆាយ។ ម្យ៉ាងវិញទៀតអាចធ្វើឲ្យបុរសមើលមកអ្នកឃើញរាងតូចជាងមុនថែមទៀតផង។
២.ឈររាងកោងខ្លួន
មនុស្សស្រីពេលឈរមិនគួរក្នុងរឹកពារស្វាហាប់ដូចប្រុសៗឡើយ។ តែយើងគួរតែឈរកាច់រាងឲ្យខ្លួនកោងបន្តិច ដើម្បីបង្ហាញពីភាពសិចស៊ី។ ខណៈពេលដែលអ្នកកំពុងធ្វើកាយវិការបែបនេះ បើអាចគួរដាក់ដៃលើត្រគាកបន្ថែមទៀត ដើម្បីឲ្យឃើញរាងអក្សរ S។
៣.ឈរ និងងាកក្បាលមកចំហៀង
នៅពេលដែលនារីឈរ ហើយងាកក្បាលបន្តិចមកចំហៀងខ្លួន ឬចង្ការស្របនឹងស្មា ធ្វើឲ្យឃើញទម្រង់មុខតូចជាងពេលមុន។
៤.អង្គុយលើកជង្គង់ឲ្យខ្ពស់
ចំពោះមនុស្សស្រីដែលមានជើងស្រឡូនស្អាត ពេលអង្គុយលើកជង្គង់ឲ្យខ្ពស់។ រឹតតែអស្ចារ្យទៀតនោះពេលបុរសនៅចំហៀង គេហាមភ្នែកមិនឲ្យមើលអ្នក មិនបានឡើយ។
៥.ធ្វើដូចជារបូតស្បែកជើង
ប្រសិនបើអ្នកចង់ឲ្យមនុស្សប្រុសងាកមកចាប់អារម្មណ៍ អ្នកគួរតែធ្វើដូចជារបូតស្បែកជើង។ កាយវិការនេះនឹងបង្ហាញគាត់ឃើញពីប្រអប់ជើង ហើយគាត់គួរតែពាក់ស្បែកជើងកែងចោត ទើបមើលទៅទាក់ទាញទ្វេដង។
៦.ឈរផ្អែកខ្លួនទៅក្រោយ
បុរសណាក៏ឈ្លក់វង្វេង ពេលស្រីៗឈរផ្អែកខ្លួនទៅក្រោយ ហើយលើកជើងម្ខាងត្រឹមច្រត់ទៅក្រោយត្រឹមជង្គង់។ បើអាចអ្នកអាចធ្វើជាលើកដៃច្បូតសក់ ដើម្បីឃើញរាងសិចស៊ីខ្លាំង។