ប៉ាម៉ាក់មានដឹងឬអត់ ថាហេតុអី្វការលេងដោយញាណមានសារៈសំខាន់សម្រាប់កុមារ?

  • 2025-06-30 03:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប៉ាម៉ាក់មានដឹងឬអត់ ថាហេតុអី្វការលេងដោយញាណមានសារៈសំខាន់សម្រាប់កុមារ?

កុមារប្រើញ្ញាណរបស់ពួកគេដើម្បីស្វែងយល់ និងព្យាយាមបង្កើតការយល់ដឹងអំពីពិភពលោកជុំវិញពួកគេ តាមរយៈការប៉ះ ភ្លក់ ក្លិន ការមើលឃើញ ចលនា និងការស្តាប់ របស់ពួកគេតាំងពីកំណើតរហូតដល់កុមារភាពមកម្ល៉េះ។

ខួរក្បាលរបស់កុមារត្រូវការ ការជំរុញឱ្យស្វែងរកបទពិសោធន៍ថ្មីៗ និងរៀនអ្វីថ្មីៗ ដែលទាំងអស់នេះ គឺជាថាមពលសម្រាប់ការលូតលាស់ខួរក្បាល។

ការគូរម្រាមដៃ (Finger-painting) ដីឥដ្ឋ ខ្សាច់ ភក់ ។ល។ មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍របស់កុមារ?

នៅពេលកុមារចូលរួមក្នុង Sensory Play ពួកគេប្រើញ្ញាណទាំងអស់របស់ពួកគេដើម្បីលេង។

ចំណុចនៃសារៈសំខាន់ នៃការលូតលាស់របស់កុមារទាំងនេះជំរុញកុមារលើសមត្ថភាពនៃញ្ញាណរបស់គេ ក្នុងការដំណើរការព័ត៌មានដែលវាទទួលបានតាមរយៈការប៉ះ ភ្លក់រសជាតិ ក្លិន ការស្តាប់ និងការមើលឃើញ។

ការលេងទាំងនេះជាផ្នែកមួយនៃគណិតវិទ្យា រួមជាមួយនឹងភាសា និងវាក្យសព្ទ។ ការលេងបែបរញ៉េរញ៉ៃ(Mess play)  អាចធ្វើឱ្យកុមារស្ងប់ ដែលវាមិនមែនគ្រាន់តែជាការធ្វើឱ្យរញ៉េរញ៉ៃ និងកខ្វក់ប៉ុណ្ណោះទេ។

Sensory Play ជាសមាសធាតុសំខាន់មួយក្នុងការរៀនដែលលើកទឹកចិត្តកុមារឱ្យមានការរុករក និងស្វែងយល់ពីបទពិសោធន៍ថ្មីៗតាមរយៈការលេង។ 

នេះ ជា មូលហេតុ ដែល Sensory Play មាន សារៈសំខាន់ សម្រាប់ ការ អភិវឌ្ឍ ខួរក្បាល របស់ កូន អ្នក៖

  • ការលេងដោយប្រើការប៉ះ ការមើលឃើញ ការស្តាប់ រសជាតិ និងក្លិន ជួយបង្កើតជំនាញនៃការយល់ដឹង (cognitive skills) ។

  • កុមាររៀនដោយប្រើញ្ញាណច្រើនក្នុងពេលដំណាលគ្នា។

  • ការលេងតាម Sensory គឺជាមូលដ្ឋានគ្រឹះនៃជំនាញទាំងអស់ដែលកុមារនឹងប្រើប្រាស់នៅក្នុងសាលា នៅពេលដែលពួកគេរៀនអាន សរសេរ និងដោះស្រាយបញ្ហាគណិតវិទ្យា៕

ប្រភព៖ kidshealth ប្រែ​សម្រួល៖ សិរីរត្នន៍