មូលហេតុទាំងនេះទើបធ្វើឲ្យស្រីៗ ច្រើនតែស្រលាញ់ប៉ះមនុស្សប្រុសខុស

  • 2025-03-23 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មូលហេតុទាំងនេះទើបធ្វើឲ្យស្រីៗ ច្រើនតែស្រលាញ់ប៉ះមនុស្សប្រុសខុស បន្ទាប់ពីឆ្លងកាត់ស្នេហាខុសបំណងហើយ ទើបស្រីៗដឹងថា ពួកគេស្រលាញ់បុរសដែលខុសហើយ។ មូលហេតុ ព្រោះតែ...៖

១.មិនដឹងពីអ្វីដែលខ្លួនឯងចង់បាន នេះជាមូលហេតុដ៏ធំដែលស្រីៗច្រើនស្រលាញ់មនុស្សប្រុសខុស។ ពួកគេគិតថាឲ្យតែបុរសនោះសង្ហា មានប្រាក់គឺគ្រប់គ្រាន់ហើយ។ តែនោះមិនមែនជាការពិតឡើយ អ្នកត្រូវសួរខ្លួនឯងឲ្យច្បាស់ជាមុន ថាបុរសប្រភេទណាដែលអាចធ្វើឲ្យជីវិតអ្នកមានក្ដីសុខ។

២.ជួបភ្លាមស្រលាញ់ភ្លែត ស្រីៗបើឃើញប្រុសស្អាត ហើយគេចាប់ផ្ដើមមកទាក់ទងដឹងតែលង់ស្រលាញ់គេភ្លាមតែម្ដង។ នេះមិនមែនជារឿងត្រឹមត្រូវទេ ព្រោះមិនប្រាកដថាមុខមាត់ស្អាតបាត តែចិត្តគំនិតត្រូវនឹងអ្វីដែលអ្នកចង់បានឬអត់ទេ។

៣.ចង់បញ្ឈឺសង្សារចាស់ នារីភាគច្រើនពេលឈឺចាប់រឿងបែកបាក់ស្នេហាចាស់ ហើយមានបុរសម្នាក់ទៀតមកស្អំបេះដូងនោះ គឺទទួលយកភ្លាមតែម្ដង ដោយមិនបានគិតអ្វីទាំងអស់ ដើម្បីបញ្ឈឺចិត្ត ឬកុំឲ្យអ្នកចាស់មើលមកខ្លួនអន់។

៤.បំពេញចំណង់ នរណាថាមានតែប្រុសៗដែលមានចំណង់ផ្លូវភេទខ្ពស់នោះ ស្រីៗវិញក៏មិនធម្មតាដែរ ពេលខ្លះព្រោះតែចង់បំពេញក្ដីសុខលើគ្រែនោះធ្វើឲ្យពួកគេទទួលយកបុរសមិនល្អមកធ្វើជាដៃគូ។

៥.គ្មានប្រវត្តិច្បាស់លាស់ មនុស្សស្រីជាច្រើនខូចចិត្តព្រោះត្រូវប្រុសបោកយកទ្រព្យសម្បត្តិ។ ដូចនេះគប្បីស្វែងយល់ពីបុរសនោះថាមានការសិក្សាល្អ ប្រវត្តិគ្រួសារ ត្រឹមត្រូវដែរឬទេ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម