កំពុងសម្រកទម្ងន់កូរពោះខ្លាំងទ្រាំមិនបានពេលយប់ សាកផ្លែឈើ៥មុខនេះផ្ទុកកាឡូរីទាបមិនធាត់

  • 2019-07-29 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ផ្លែ​ឈើ​ខ្លះ មិន​អាច​ទទួល​ទាន​ពេល​យប់​បាន​ទេ​ព្រោះ​អាច​រាគ ទៅ​ជា​ឈឺ​បាន។ ​ប៉ុន្តែ​សម្រាប់​ផ្លែ​ឈើ​៥​មុខ​នេះ ​អាច​ឲ្យ​អ្នក​​បរិភោគ​ពេល​យប់​យ៉ាង​ឆ្ងាញ់​ពិសា ​មាន​កាឡូ​រី​ទាប មិន​ធ្វើ​ឲ្យ​ធាត់​។ ​ចំពោះ​នារី​ៗ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​ការ​សម្រក​ទម្ងន់ ​ហើយ​យប់​ឡើង​ឃ្លាន​ពេក​ទប់​ចិត្ត​មិន​បាន ​ចង់​រក​អ្វី​ញ៉ាំ​ដើម្បី​បំពេញ​ក្រពះ ​កញ្ញា​ សូម​ណែ​នាំ​មក​ញ៉ាំ​ផ្លែ​ឈើ​៥​មុខ​នេះ ដោយ​អ្នក​អាច​រក្សា​វា​បាន​ក្នុង​ទូ​ទឹក​កក​ ពេល​ណា​​ឃ្លាន​ មាន​​តែ​ម្ដង។

១. ផ្លែ​ល្ហុង

ផ្លែ​នេះ​មាន​កម្រិត​កាឡូរី​ទាប​បំ​ផុត ចំណែក​គុណ​ប្រយោជន៍​វិញ​ច្រើន​លើស​សប់។ ​ក្នុង​១០០​ក្រាម​របស់​ល្ហុង​មាន​ត្រឹម​២៦​កា​ឡូ​រី​ប៉ុណ្ណោះ។ ​បើ​អ្នក​បរិភោគ​​​ជា​ប្រចាំ​នឹង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ជួយ​ប្រព័ន្ធ​រំលាយ​​អាហារ​​ឲ្យ​ប្រតិបត្តិ​ការ​បាន​ល្អ​។ ​

​​២. ឪឡឹក

កុំ​​ភ្លេច​​ទុក​ផ្លែ​ឪឡឹក​ក្នុង​ទូ​ទឹក​កក​ឲ្យ​ត្រជាក់​ទុក​ញ៉ាំ​ណា​នារី​ៗ ព្រោះ​វា​មាន​ត្រឹម​តែ​៣០​កាឡូរី​ប៉ុណ្ណោះ​ចំពោះ​ឪឡឹក​១០០​ក្រាម។ ក្រៅ​ពី​នេះ ​សម្រាប់​អ្នក​ចង់​បន្ថែម​ជាតិ​ទឹក​ដល់​ស្បែក ដោយ​សារ​ស្បែក​ស្ងួត​ពេក ​គួរ​ញ៉ាំ​ផ្លែ​នេះ​ឲ្យ​បាន​ច្រើន ហើយ​វា​ក៏​ជួយ​ជួស​​ជុល​ស្បែក​ដែល​ខូច​ឲ្យ​មក​ស្រស់​ថ្លា​វិញ​ផង​ដែរ។

​៣. ​ស្ត្របឺរី

​​​សុភាព​​នារី​ទាំង​អស់​នឹង​ទទួល​បាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​ បើ​សិន​ញ៉ាំ​ផ្លៃ​ស្រ្ត​បឺ​រី ព្រោះ​វា​ផ្ទុក​​វីតាមីន​ C ​ធ្វើ​ស្បែក​ប្រែ​ពី​ខ្មៅ​ស្រអាប់​មក​ជា​ភ្លឺ​ថ្លា​ពី​ខាង​ក្នុង​តែ​ម្ដង​។ ​ទន្ទឹម​នឹង​នេះ ​ជួស​ជុល​កោសិកា​ស្បែក​ដែល​ខូច និង​ជួយ​ឲ្យ​អ្នក​​មិន​សូវ​ផ្តា​សាយ​ថែម​ទៀត។ ​ក្នុង​ផ្លែ​ស្រ្ត​បឺ​រី​១០០​ក្រាម ​មាន​កា​ឡូ​រី​ត្រឹម​៣៣​ប៉ុណ្ណោះ។

៤. ផ្លែ​ប៉ោម

​ក្នុង​១០០​ក្រាម​​របស់​ផ្លែ​ប៉ោម ផ្ទុក​ត្រឹម​៤៩​កាឡូរី ដែល​ស័ក្ដិសម​សម្រាប់​នារី​ចង់​សម្រក​ទម្ងន់។ ញ៉ាំ​កាន់​តែ​ច្រើន ​អ្នក​នឹង​មាន​អារម្មណ៍​ឆាប់​ឆ្អែត​ហើយ​មិន​ងាយ​ឡើង​គី​ឡូ ​ព្រម​ទាំង​មាន​ Fiber ​ខ្ពស់ ​ល្អ​បំ​ផុត​សម្រាប់​ប្រព័ន្ធ​រំ​លាយ​អាហារ។ ​មួយ​​ទៀត ​ក៏​ជួយ​ការ​ពារ​ប្រឆាំង​ជំ​ងឺ​បេះ​​ដូង ​និង​ទឹក​នោម​ផ្អែម​យ៉ាង​ល្អ​ប្រសើរ​។

៥. ផ្លែ​ត្រ​សក់​ស្រូវ​ផ្អែម (Cantaloupe )

​​ឃើញ​ផ្លែ​នេះ​មាន​រស​ជាតិ​ផ្អែម​បែប​នេះ​ តាម​ពិត​វា​មិន​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ទៅ​ធាត់​នោះ​ទេ។ ​ក្នុង​១០០​ក្រាម ​មាន​ត្រឹម ​៣៤​កា​ឡូ​រី​ប៉ុណ្ណោះ។ ​​​បរិ​ភោគ​ផ្លែ​ត្រ​សក់​ស្រូវ​​ផ្អែម​ជួយ​​​​ឲ្យ​ស្បែក​មាន​សំណើម ​ព្រោះ​វា​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ​៩០​%។ ​ម្យ៉ាង​ទៀត ​​ក៏​​ជួយ​ពន្លឿន​ខូ​ឡា​ជែន​ក្នុង​ស្បែក​ឲ្យ​មើល​ទៅ​ភ្លឺ​ថ្លា ​នៅ​តែ​ក្មេង​ជាង​វ័យ​ទៀត​ផង។​​​​​​​

​​​​​​​ដឹង​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ឈើ​ទាំង​នេះ​ហើយ ​មិត្ត​ៗ​នារី​កុំ​ភ្លេច​ទិញ​ផ្លែ​ឈើ​ ៥ប្រភេទ​ខាង​លើ​ទុក​​ក្នុង​ទូ​ទឹក​កក។​ ពេល​ណា​ឃ្លាន​ពេល​យប់​អាច​ទទួល​បាន ​មិន​ធាត់​ ដែល​ល្អ​សម្រាប់​អ្នក​កំពុង​សម្រក​ទម្ងន់។ ​បាន​ទាំង​សម្រស់​ហើយ ​បាន​ទាំង​រាង​ស្អាត​ទៀត ចាំ​អង្កាល់!

ចុចអាន៖ ​​ មិនបាច់ទិញខូឡាជែនតាមOnline ទៀតទេ ញ៉ាំតែអាហារទាំងនេះសំបូរខូឡាជែនលើសលប់

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី