ពេលពាក់​ស្បែក​ជើង​កែង​ តែ​ឈឺ​ជើង​គួរ​ធ្វើ​ម៉េច

  • 2025-03-21 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលពាក់ស្បែកជើងកែង តែឈឺជើងគួរធ្វើម៉េច? ស្បែកជើងកែង និងស្ត្រីគឺមិនអាចខ្វះគ្នាបានទេ ជាពិសេសពេលត្រូវចូលរួមកម្មវិធីម្ដងៗ។ ស្បែកជើងស្អាតហើយ តែពេលខ្លះពាក់ទៅឈឺជើង ជាពិសេសស្បែកជើងថ្មីតែម្ដង តើគួរធ្វើយ៉ាងណា? កុំបារម្ភ! ទាំងនេះមិនមែនជាឧបសគ្គដល់ថ្នាក់ត្រូវបោះបង់ស្បែកជើងជាទីស្រឡាញ់របស់អ្នកទេ។ តោះ! មកមើលវិធីដោះស្រាយទាំងអស់គ្នា។

១. បិទបង់បិទដំបៅ៖ នេះជាវិធីដោះស្រាយដ៏ងាយស្រួល និងមានប្រសិទ្ធភាព។ បិទបង់នៅនឹងកន្លែងដែលឈឺ ឬកន្លែងដែលកកិតច្រើនមុនពេលចេញពីផ្ទះជាការស្រេច។

២. ម្សៅកូនក្មេង៖ រោយម្សៅខ្លះក្នុងស្បែកជើង មុនពេលពាក់វាជាការស្រេច តែមិនត្រូវពាក់ពេលជើងសើមទេ។

៣. ថង់ប្លាស្ទិកដាក់ទឹក៖ ដាក់ទឹកចូលក្នុងថង់ប្លាស្ទិកតូចពីរ ហើយដាក់ពួកវាចូលឲ្យដល់ចុងស្បែកជើង។ ទុកក្នុងកន្លែងកកមួយយប់។ ពេលអ្នកយកមកវិញអ្នកនឹងឃើញថា ស្បែកជើងរីកធំជាងមុនស្រួលពាក់។ អាចអនុវត្តបានចំពោះស្បែកជើងថ្មី។

៤. ដាក់បន្ទះSilicone ចូលក្នុងស្បែកជើង៖ អ្នកអាចរកទិញពួកវាបាននៅតាមហាងលក់ស្បែកជើង។

៥. បិទភ្ជាប់ម្រាមជើងកណ្ដាល និងម្រាមជើងនាង៖ វាស្ដាប់ទៅចម្លែក តែវាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយទំហំជើងកុំឲ្យពាក់ទៅឈឺ។

៦. ត្រូវចេះដោះស្បែកជើងសម្រាកខ្លះ៖ បើអ្នកត្រូវពាក់វាពេញមួយថ្ងៃ អ្នកត្រូវចេះឆ្លៀតដោះស្បែកជើងសម្រាកខ្លះដូចជាពេលត្រូវអង្គុយនៅតុជាដើម។

វិធីទាំងនេះនឹងធ្វើឲ្យស្រីៗយើងអាចពាក់ស្បែកជើងកែងជាទីស្រឡាញ់របស់ខ្លួនយ៉ាងរីករាយ មានផាសុកភាព និងមានទំនុកចិត្តលើខ្លួនឯង៕

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី