អត្ថប្រយោជន៍នៃការធ្វើដំណើរកំសាន្តសម្រាប់កូនៗ
- 2025-02-07 01:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍នៃការធ្វើដំណើរកំសាន្តសម្រាប់កូនៗ
ការធ្វើដំណើរជាមួយកូនៗមិនគ្រាន់តែជាឱកាសសម្រាប់ការកម្សាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍរបស់ពួកគេផងដែរ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗនៃការធ្វើដំណើរកំសាន្តនាពេលចុងសប្តាហ៍ រឺ ពេលវិស្សកាលសម្រាប់កុមារដែលឪពុកម្តាយគួរចំនាយពេលវេលាខ្លះនាំកូនដើរលេង៖
១. ពង្រីកចំណេះដឹងអំពីពិភពលោក៖ ការធ្វើដំណើរជួយឱ្យកុមារស្គាល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ផ្សេងៗ ពួកគេរៀនអំពីភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងធម្មជាតិតាមរយៈបទពិសោធន៍ទៅដល់ទីតាំងផ្ទាល់។
២. អភិវឌ្ឍជំនាញសង្គម៖ ការជួបប្រជុំមនុស្សថ្មីៗជួយឱ្យកុមារកាន់តែក្លាហាននិងចេះទំនាក់ទំនងពួកគេរៀនបត់បែនទៅតាមស្ថានភាពថ្មីៗនិងមនុស្សផ្សេងៗ។
៣. លើកកម្ពស់ភាពឯករាជ្យ៖ ការធ្វើដំណើរផ្តល់ឱកាសឱ្យកុមារធ្វើការសម្រេចចិត្តតូចៗ ពួកគេរៀនពីរបៀបដោះស្រាយបញ្ហានិងស្ថានភាពមិនធ្លាប់ជួបពេលដែលគេនៅតែក្នុងផ្ទះ រឺ សាលារៀនរបស់ពួកគេ។
៤. ពង្រឹងចំណងគ្រួសារ៖ ពេលវេលាជាមួយគ្នាក្នុងបរិយាកាសថ្មីជួយពង្រឹងទំនាក់ទំនងគ្រួសារការបង្កើតអនុស្សាវរីយ៍រួមគ្នាជួយពង្រឹងចំណងគ្រួសារអោយកានៀតែជិតស្និទ្ធ។
៥. ជំរុញភាពច្នៃប្រឌិត៖ ការប្រឈមមុខនឹងបរិស្ថានថ្មីៗជំរុញឱ្យកុមារគិតច្នៃប្រឌិតពួកគេរៀនមើលឃើញពិភពលោកពីទស្សនៈផ្សេងៗ។
៦. បង្កើនជំនាញភាសា៖ ការធ្វើដំណើរទៅកន្លែងដែលនិយាយភាសាផ្សេងជួយឱ្យកុមារចាប់អារម្មណ៍លើភាសាថ្មី ពួកគេអាចរៀនពាក្យឬឃ្លាមូលដ្ឋាននៃភាសាតាមតំបន់បាន។
៧. លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌៖ ការយល់ដឹងជាមួយវប្បធម៌ផ្សេងៗ នឹងជួយកាត់បន្ថយការរើសអើងកុមាររៀនគោរពនិងឱ្យតម្លៃដល់ភាពខុសគ្នានៃរបៀបរបបប្រស្រ័យទាក់ទង និងការរស់នៅ។
៨. បង្កើនភាពធន់៖ ការដោះស្រាយបញ្ហាក្នុងពេលធ្វើដំណើរជួយបង្កើនភាពធន់របស់កុមារពួកគេរៀនពីរបៀបដោះស្រាយស្ថានភាពមិនប្រក្រតី ដែលអាចកើតមានឡើង។
៩. ពង្រីកចំណង់អាហារ៖ ការសាកល្បងម្ហូបថ្មីៗជួយឱ្យកុមារបើកចំហក្នុងការភ្លក់រសជាតិផ្សេងៗ ដែលពួកគេអាចរៀនអំពីអាហារូបត្ថម្ភនិងវប្បធម៌អាហារផ្សេងៗ ដើម្បីទទួលបាននូវបទពិសោធ៍នៃភាពចំរុះរបស់អាហារ។
១០. បង្កើនការយល់ដឹងអំពីបរិស្ថាន៖ ការទស្សនាទីកន្លែងធម្មជាតិផ្សេងៗជួយបង្កើនការយល់ដឹងអំពីបរិស្ថាន កុមាររៀនអំពីសារៈសំខាន់នៃការថែរក្សាធម្មជាតិ ចេះស្រលាញ់ និងការពារបរិស្ថាន។ ដោយសារតែអត្ថប្រយោជន៍ទាំងនេះ ឪពុកម្តាយគួរពិចារណាធ្វើដំណើរជាមួយកូនៗឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។ ការធ្វើដំណើរមិនចាំបាច់ត្រូវតែទៅឆ្ងាយឬចំណាយថវិកាច្រើននោះទេ សូម្បីតែការទស្សនាទីក្រុងជិតខាងក៏អាចផ្តល់បទពិសោធន៍មានតម្លៃដល់កូនៗដែរ។
ប្រភព៖ ម៉ាក់ពេទ្យ