ក្រោយរួមភេទ សកម្មភាពខ្លះគិតថាមិនល្អ ប៉ុន្តែមានប្រយោជន៏ដល់សុខភាពទៅវិញ
- 2024-09-05 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយរួមភេទ សកម្មភាពខ្លះគិតថាមិនល្អ ប៉ុន្តែមានប្រយោជន៏ដល់សុខភាពទៅវិញ
ជាធម្មតាគូស្នេហ៌ជាច្រើនពេលរួមភេទហើយ ច្រើនតែនៅបន្តគេងឳបគ្នារហូតមិនលែងនោះទេ ដើម្បីកុំឲ្យភាគីទាំងសងខាងគិតថាមិនស្រលាញ់គ្នា។ គ្រប់គ្នាតែងគិតថា ទាល់តែគេងឳបគ្នាទើបស្រលាញ់គ្នា តាមពិតទៅនេះគឺជារឿងមួយផ្នែកសម្រាប់អ្នកគិតតែប៉ុណ្ណោះ អ្វីដែលសំខាន់ថាតើអ្នកទាំងពីចង់បានបែបមិចតែប៉ុណ្ណោះ ស៊ីសងលើការផ្តល់ឲ្យគ្នាទៅវិញទៅមក។ បើនិយាយពីគូស្នេហ៌ជនជាតិជប៉ុនវិញ ភាគច្រើនតែងចូលចិត្ត គេងដាច់ដោយឡែកពីគ្នាបន្ទាប់ពីរួមភេទហើយ។ ទោះជាយ៉ាងណាក៏ដោយ ការគេងដាច់ដោយឡែកពីគ្នាមិនមែនជាសញ្ញាអាក្រក់នៃទំនាក់ទំនងនោះទេ ប៉ុន្តែវាមានហេតុផលផ្សេងៗគ្នាជាច្រើន។ ចំពោះអត្ថប្រយោជន៌ដែលអ្នកខ្លះធ្លាប់ធ្វើវា ប៉ុន្តែមិនដែលដឹងថាវាមានអត្ថប្រយោជន៌ដល់សុខភាពកម្រិតណាឡើយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៌ដែលនឹកស្មានមិនដល់ ៖
១ . ធានាគុណភាពនៃការគេង
នៅពេលដែលយើងកាន់តែចាស់ទៅ សម្រាប់បុរសវ័យកណ្តាល បញ្ហាក្រពេញប្រូស្តាតអាចនាំអោយកើតមានជំងឺសរសៃប្រសាទញឹកញាប់។ ទន្ទឹមនឹងនេះ ស្ត្រីអស់រដូវអាចជួបប្រទះបញ្ហានៃការគេងដោយសារតែការផ្លាស់ប្តូរកម្រិតអរម៉ូន។ ការគេងលើគ្រែដាច់ដោយឡែកអាចកាត់បន្ថយផលប៉ះពាល់នៃកត្តាទាំងនេះលើគ្នាទៅវិញទៅមក ដោយធានាថាភាគីទាំងពីរអាចទទួលបានការគេងមិនរំខាន និងបង្កើនគុណភាពនៃការគេង។ បន្ថែមពីលើកត្តាសរីរវិទ្យា បរិយាកាសនៃការគេងក៏ជាកត្តាសំខាន់ដែលប៉ះពាល់ដល់គុណភាពនៃការគេងផងដែរ។ ការគេងលើគ្រែដាច់ដោយឡែក អាចធ្វើឲ្យអ្នកទាំងពីរ ងាយស្រួលបត់បែនទៅតាមចំណង់ចំណូលចិត្ត មានគម្លាតក្នុងការដកដង្ហើមបានស្រួល ហើយក៏ធ្វើឲ្យការគេងលក់ស្រួលផងដែរមិនទើសគ្នា។
២. ធ្វើឲ្យផ្លូវចិត្តឯករាជ
ការគេងលើគ្រែដោយឡែកមិនមែនមានន័យថាមានអារម្មណ៍ផ្សេងឬមិនស្រលាញ់នោះទេ ប៉ុន្តែវាអាចផ្តល់នូវ "ជម្រកសុវត្ថិភាព" ផ្លូវចិត្តសម្រាប់ភាគីទាំងសងខាង។ មនុស្សម្នាក់ៗអាចនៅម្នាក់ឯងនៅពេលចាំបាច់ ដំណើរការអារម្មណ៍ផ្ទាល់ខ្លួន ឬធ្វើការឆ្លុះបញ្ចាំងផ្ទាល់ខ្លួន។ ហើយក៏ជាពេលវេលាដើម្បីបន្ធូរអារម្មណ៌ ក៏ដូចជាសកម្មភាពមួយចំនួនដែលមានផងដែរ។
៣ . កាន់តែប្រសើរឡើងក្នុងការការពារជំងឺ
ការគេងលើគ្រែដាច់ពីគ្នាគឺពិតជាវិធានការការពារដ៏មានប្រសិទ្ធភាពនៅពេលភាគីណាម្នាក់មានជំងឺ ជាពិសេសសម្រាប់ជំងឺឆ្លងដូចជា ផ្តាសាយ ជំងឺស្បែក ជាដើម។ដូចនេះកាគេងដាច់ដោយឡែកអាចកាត់បន្ថយហានិភ័យនៃការឆ្លងបានយ៉ាងច្រើន។
លើសពីនេះ ការដេកលើគ្រែដាច់ដោយឡែកក៏អាចជួយឱ្យប្តីប្រពន្ធទាំងពីរត្រួតពិនិត្យ និងថែរក្សាសុខភាពគ្នាបានកាន់តែល្អនៅពេលឈឺ ជៀសវាងការព្រួយបារម្មណ៍ខ្លាំងពេក ឬធ្វេសប្រហែសចំពោះការថែទាំដោយសារបារម្ភពីការឆ្លង។
តាមពិតទៅ មិនថាឱបគ្នា ហើយដេកលើគ្រែតែមួយ ឬដេកលើគ្រែដាច់ដោយឡែកនោះទេ វាជាជម្រើសដ៏សមហេតុផលសម្រាប់ភាគីទាំងពីរ អាស្រ័យលើតម្រូវការផ្ទាល់ខ្លួន និងស្ថានភាពសុខភាពរបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញ ការគេងឱ្យបានល្អ គឺជាមូលដ្ឋានគ្រឹះនៃជីវិតដ៏រីករាយ។
ប្រភព៖ kenh14