តស់ ! ឈ្វេងយល់ ពីជំងឺមហារីកច្រមុះ

  • 2024-08-26 02:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺមហារីកច្រមុះ Nasopharyngeal Cancer ជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពងក ដែលពាក្យបច្ចេកទេសឲ្យតំបន់នេះថា “Nasopharynx”។

១ . រោគសញ្ញា៖

នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ រោគសញ្ញាមួយចំនួនដែលច្រើនជួបប្រទះ តែភាគច្រើនហាក់ដូចជាយឺតពេលបន្តិច ហើយតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចខាងក្រោម៖

  • មានឡើងកូនកណ្តុលនៅក

  • ឈាមច្រមុះ

  • តឹងច្រមុះភាគច្រើនមួយចំហៀង

  • សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង

  • ហឹងត្រចៀក

  • ឈឺក្បាល

២. មូលហេតុបង្ក៖

មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ ៖

  • ទីតាំងភូមិសាស្រ្ត ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត

  • ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine : អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី)

  • អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ

  • Epstein-Barr Virus

  • ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ(Nasopharyngeal Cancer)

៣. ការធ្វើរោគវិនិច្ឆ័យ៖

  • ការឆ្លុះដោយម៉ាស៊ីនអង់ដូស្គប់ ប្រើកាំមេរ៉ាឆ្លុះចូលក្នុងច្រមុះរហូតដល់ផ្នែកខាងក្រោយ Nasopharynx

  • ការច្រិបសាច់ : ត្រូវច្រិបសាច់នៅផ្នែកខាងក្រោយច្រមុះ ដើម្បីធ្វើការពិសោធន៍កោសិកាមហារីក Pathology and Immmuno-histo-chemistry

  • ធ្វើ CT-Scan ឬ MRI

  • Panendoscopy

៤ . ការព្យាបាល៖

  • ការព្យាបាលដោយកាំរស្មី តាមវិធីសាស្ត្រទំនើប (Modern Radiotherapy)

  • ការចាក់ថ្នាំគីមី (Chemotherapy)

  • ការវះកាត់ក្នុងករណីខ្លះ

មិនមានវិធានការសម្រាប់ការពារមិនឲ្យកើតជំងឺមហារីកច្រមុះទេ ប៉ុន្តែយើងអាចកាត់បន្ថយដោយកត្តាមួយចំនួន ដែលជំរុញឲ្យកើតជំងឺនេះ ដូចដែលបានរៀបរាប់ខាងលើ។ ដូចនេះក្នុងនាមជាគ្រួពេទ្យជំនាញ អំពាវនាវដល់បងប្អូនទាំងអស់ ដែលមានប្រវត្តិឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំ សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញត្រចៀក ច្រមុះ បំពង់ក និងជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម