លក្ខណះ៥យ៉ាងដែលកុមារមានEQ ទាប ឪពុកម្តាយកុំព្រងើយឲ្យសោះ
- 2024-08-23 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណះ៥យ៉ាងដែលកុមារមានEQ ទាប ឪពុកម្តាយកុំព្រងើយឲ្យសោះ
ជាទូទៅក្នុងវ័យកុមារ តែងតែមានអាកប្បកិរិយាឆ្កាំឆ្គងមួយចំនួន នៅពេលដែលឪពុកម្តាយមួយចំនួនទូន្មាននៅខ្វះចន្លោះ។ ដឹងទេថា អាកប្បកិរិយា ទាំងនោះគឺអាចប៉ះពាល់ដល់ការអភិវឌ្ឍន៌ដ៏ទូលំទូលាយរបស់កុមារ ដែល៥យ៉ាងនោះរួមមាន៖
១. កុមារធ្វើអ្វីក៏ចង់ឈ្នះអ្នកដទៃដោយមិនគិតកំហុសខ្លួន
កុមារដែលមានភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ទាប (EQ) ច្រើនតែបង្ហាញភាពអាត្មានិយម និងមិនចាប់អារម្មណ៍ចំពោះអារម្មណ៍របស់អ្នកដទៃ។ កុមារទាំងនេះ តែងតែមិនចុះសម្រុងជាមួយក្មេងដ៏ទៃទៀត ។ ទោះបីជាក្មេងនោះ អាចយកឈ្នះគេក្នុងខណះពេលនោះក៏ដោយ ប៉ុន្តែនៅខាងក្នុងក្មេងនោះជាមនុស្សឯការ និងត្រូវបានគេមិនចូលចិត្ត។
២. កុមារពិបាកគ្រប់គ្រងចិត្តខ្លួនឯង
លក្ខណៈសម្គាល់មួយរបស់កុមារដែលមានភាពវៃឆ្លាតខាងអារម្មណ៍ទាប (EQ) គឺសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍មិនល្អ។ អាចស្តែងឲ្យឃើញថាកុមារនោះ ខឹងញឹកញាប់ ហើយប្រើអាកប្បកិរិយាអវិជ្ជមានជាច្រើន យំ មិនត្រឹមតែប៉ុណ្ណោះគេអាចបំផ្លាញរបស់លេង ឬហែកសៀវភៅ ។ អាកប្បកិរិយាទាំងនេះមិនគ្រាន់តែជាប្រតិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីការខ្វះខាតនៃការគ្រប់គ្រងខ្លួនឯងផ្នែកអារម្មណ៍ផងដែរ។ ដូចនេះឪពុកម្តាយត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងសង្កេតឲ្យបានច្រើន នៅពេលដែលកូនធ្វើទង្វើបែបនេះ។ សូមកុំទុកឲ្យគេនៅម្នាក់ឯង កុំជេរ កុំបណ្តោយគេ ព្រោះទង្វើបែបនេះពួកគាត់កាន់តែឯកា។ ឪពុកម្តាយគួរតែឆ្លៀតពេលឱ្យកូនរក្សាអារម្មណ៍របស់ខ្លួនឱ្យស្ថិតស្ថេរ អង្គុយក្បែរគេ ប៉ុន្តែកុំជ្រៀតជ្រែកច្រើនពេក រង់ចាំរហូតដល់កូនស្ងប់ចិត្តឡើងវិញ និងដឹងពីកំហុសរបស់គេ។
៣. កុមារប្រតិកម្មភ្លាមនៅពេលមាននរណាម្នាក់រិះគន់
កុមារជាច្រើននាពេលបច្ចុប្បន្ននេះ តែងតែមានចិត្តគំនិតមិនអាចទទួលយកការរិះគន់ ឬពាក្យអវិជ្ជមានណាមួយពីអ្នកដ៏ទៃ។ នៅពេលប្រឈមមុខនឹងមតិប្រឆាំង ពួកគេអាចមានប្រតិកម្មខ្លាំងដូចជា យំ ស្រែក ឬសូម្បីតែធ្វើសកម្មភាពហឹង្សាលើវត្ថុជុំវិញ។ ទាំងនេះគឺជាសញ្ញាដែលបង្ហាញថា កុមារមាន(EQ)ទាប។
៤ .កុមារមានភាពរឹងរូស
ឪពុកម្តាយជាច្រើនប្រហែលជាមានអារម្មណ៍អស់សង្ឃឹមនៅពេលប្រឈមមុខនឹងកុមារដែលមិនព្រមស្តាប់ ហើយតែងតែរឹងរូស។ ពួកគេច្រើនតែមិនចេះខ្វល់ខ្វាយ និងរឹងចចេស មិនខ្លាច ឬគោរពសូម្បីតែឪពុកម្តាយរបស់គេ។ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ កុមារទាំងនេះអាចក្លាយជាក្មេងរពិស និងរំខានបានយ៉ាងងាយដោយមិនមានអារម្មណ៍វិប្បដិសារីអ្វីឡើយ។
៥ .កុមារចូលចិត្តត្អូញត្អែរច្រើន
សញ្ញាមួយក្នុងចំណោមសញ្ញាដែលបង្ហាញថាកុមារមានកម្រិតអារម្មណ៍ទាប (EQ) គឺសមត្ថភាពក្នុងការត្អូញត្អែរជានិច្ច រិះគន់អ្នកដទៃញឹកញាប់ និងមិនចង់ទទួលយកការទទួលខុសត្រូវចំពោះសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ។ កុមារទាំងនេះជារឿយៗមិនទទួលស្គាល់កំហុសរបស់ពួកគេទេ ប៉ុន្តែជារឿយៗស្វែងរកហេតុផលខាងក្រៅដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃកំហុសរបស់ពួកគេ។ នេះមិនត្រឹមតែឆ្លុះបញ្ចាំងពី EQ ទាបប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការខ្វះទំនុកចិត្ត និងភាពក្លាហានផងដែរ។
ប្រភព៖ phunutoday