រឿង៣យ៉ាង ឪពុកម្តាយគួរបង្រៀនកូន កុំឲ្យធំឡើងក្លាយជាក្មេងទំនើង

  • 2024-08-19 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាំងពីក្មេងមក ឪពុកម្តាយគួរបង្ហាត់កូនឱ្យហ៊ានធ្វើ។ ឪពុកម្តាយគួរតែធ្វើជាគំរូដល់កូន។ ព្រោះកូនតែងតែយកតម្រាប់តាមឪពុកម្តាយ។ រឿងមួយចំនួនប្រសិនបើយើងជាឪពុកម្តាយបណ្តោយកូនទៅតាមអារម្មណ៏ និងធ្វើឲ្យក្មេងខូច ហើយពេលធំឡើងគាត់ខ្លាយជាក្មេងទំនើង។ ដូចនេះរឿង៣យ៉ាងដែលឪពុកម្តាយគួរបង្រៀនកូននោះគឺ៖

១ .បង្រៀនកូនកុំឲ្យអត្មានិយមហួសហេតុ

អត្មានិយមហួសហេតុមានន័យថា បុគ្គលនោះតែងតែគិតតែពីខ្លួនឯង ពួកគេមិនដែលគិតពីអ្នកដទៃឡើយ។ កុមារប្រភេទនេះច្រើនតែយកអ្វីៗទាំងអស់ដែលពួកគេមានសម្រាប់ផ្តល់ជាប្រយោជន៍ និងខ្វះការដឹងគុណចំពោះអ្នកដទៃ។ ដូចនេះឪពុកម្តាយមិនគួរព្រងើយកន្តើយចំពោះរឿងនេះនោះទេ ។

២ .បង្រៀនកូនឲ្យចេះទទួលខុសត្រូវ

មនុស្សជាច្រើនតែងតែត្អូញត្អែរ និងបន្ទោសបញ្ហាទាំងអស់របស់ពួកគេទៅលើអ្នកដទៃ ដោយមិនគិតពីខ្លួនឯង។ នេះបង្ហាញថា គេចង់គេចពីការទទួលខុសត្រូវរបស់ខ្លួន។ តាំងពីក្មេងមក ឪពុកម្តាយគួរបង្ហាត់កូនឱ្យហ៊ានធ្វើ ហើយហ៊ានទទួលខុសត្រូវផងដែរ។ ឪពុកម្តាយគួរតែធ្វើជាគំរូដល់កូន។ ព្រោះកូនតែងតែយកតម្រាប់តាមឪពុកម្តាយ។ លើសពីនេះ មាតាបិតាគួរគោរពជម្រើសរបស់កូន។

៣ .បង្រៀនកូនឲ្យចេះផ្តល់ក្តីស្រលាញ់និងយល់ចិត្ត

ការយល់ចិត្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សីលធម៌។ វាអាចជម្រុញបុគ្គលម្នាក់ៗឱ្យយកចិត្តទុកដាក់លើសិទ្ធិ និងសុខុមាលភាពរបស់អ្នកដទៃ។ កុមារដែលមិនមានការយល់ចិត្តនៅពេលពួកគេនៅក្មេងនឹងពិបាកក្នុងការធ្វើខ្លួននៅពេលគេ ធំឡើង។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី