សញ្ញាព្រមាន "សម្រាលកូនមិនគ្រប់ខែ” ដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង!
- 2024-06-21 00:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាព្រមាន "សម្រាលកូនមិនគ្រប់ខែ” ដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង!
បញ្ជាការសម្រាលកូនមុនកំណត់គឺជាអ្វីដែលស្ត្រីមានផ្ទៃពោះគ្រប់រូបតែងមានការព្រួយបារម្ភ ព្រមទាំងគួរត្រៀមខ្លួនឱ្យ ព្រមក្នុងការពពោះប្រកបដោយសុវត្ថិភាព ។ តើអ្វីទៅដែលហៅថា "សម្រាលកូនមិនគ្រប់ខែ" ។
ការសម្រាលកូនមុនកំណត់ (Preterm Labor) ជាការសម្រាលកូនភ្លាមៗ មុនអាយុគភ៌គ្រប់កំណត់ ៣៧ សប្តាហ៍ ។ ជាធម្មតាអាយុគភ៌គ្រប់កំណត់គឺរាប់ចាប់តាំងពីអាយុគភ៌៣៧-៤០ សប្តាហ៍ ។ ហើយការសម្រាលកូនមុនកំណត់ បង្កផលប៉ះពាល់ទាំងម្តាយនិងទារកផងដែរ ។
- រោគសញ្ញាបែបណាបង្ហាញថា”សម្រាលកូនមិនគ្រប់ខែ” ហើយ គួរមកជួបពេទ្យជាបន្ទាន់!
១. ការកន្ត្រាក់ស្បូនញឹកញាប់ ហើយខ្លាំងជាងមុន ជាទូទៅអាយុគភ៌ក្រោយ ៣០ សប្តាហ៍ឡើងទៅតែងមានការបម្រែបម្រួលឬកន្ត្រាក់ស្បូនខ្លះដែរ ប៉ុន្តែមិនញឹកញាប់ និងមិនជានិច្ចជាកាលនោះទេបើសង្កេតឃើញថាកន្ត្រាក់ខុសប្រក្រតីគួរមកជួបពេទ្យ ។
២. មានទឹកថ្លាៗចេញតាមទ្វារមាសមានសំបោរលាយឈាមចេញតាមទ្វារមាស
៣. កូនមិនសូវបម្រះ
- មូលហេតុនៃការសម្រាលកូនមិនគ្រប់ខែ
១. មូលហេតុដែលបណ្តាលមកពីសុខភាពរបស់ម្តាយ
២. មូលហេតុមកពីស្បូនខុសប្រក្រតី
៣. មូលហ្វេដែលមកបណ្តាលមកពីទារក
បញ្ហាប្រឈមដែលអាចកើតឡើងទៅលើម្តាយ និងទារក ប្រសិនបើសម្រាលកូនមិនគ្រប់ខែ
ក.គ្រោះថ្នាក់ដែលកើតឡើងលើទារក ទារកដែលកើតមុនកំណត់រាងកាយនៅមិនទាន់រីកចម្រើនលូតលាស់បានល្អ ជាពិសេសស្ងួត និងប្រព័ន្ធផ្លូវដង្ហើម ។
ខ.បញ្ហាប្រឈម ឬគ្រោះថ្នាក់ដែលកើតឡើងលើម្តាយ** ជាទូទៅមិនសូវមានអ្វីគ្រោះថ្នាក់ខ្លាំងនោះទេ ប្រសិនបើមិនមានជំងឺអ្វីជ្រៀតជ្រែក តែម្តាយច្រើនចេញទឹកដោះយឺត ឬមានទឹកដោះតិចដោយសារតែរាងកាយនៅមិនទាន់ព្រម ក្រោយសម្រាលគួរថែទាំខ្លួនដូចការសម្រាលតាមធម្មតាដែរ។
- វិធីបង្ការ និងថែទាំខ្លួនដើម្បីកាត់បន្ថយគ្រោះថ្នាក់...សម្រាលកូនមិនគ្រប់ខែ !
ក. ជំហានដំបូងនោះគឺ “ការផ្ញើពោះ” គឺការទៅជួបពេទ្យតាមដានសុខភាពគភ៌ដើម្បីដាក់ផែនការថែទាំខ្លួនតាំងពីដំបូង និងត្រៀមខ្លួនឱ្យព្រមប្រសិនបើមានការគម្រាមសម្រាលមុនកំណត់ ។ ព្រោះថាការទៅជួបពេទ្យត្រូវមានការពិនិត្យរាង កាយ ធ្វើអេកូសាស្ត្រ ពិនិត្យឈាម និងពិនិត្យជំងឺប្រចាំខ្លួន ដើម្បីរកមើលហានិភ័យដែលអាចបង្កផលប៉ះពាល់ដល់ ទារកបាន ។ ប្រសិនបើជួបប្រទះអ្វីដែលខុសប្រក្រតីនោះ យើងអាចធ្វើការព្យាបាលបានទាន់ពេលវេលា។
ខ. ក្រោយពីជួបពេទ្យពិនិត្យរាងកាយទូទៅហើយនោះ អ្នកម្តាយគួរមើលថែខ្លួនឱ្យល្អទាំងសុខភាពផ្លូវកាយនិងសុខភាព ផ្លូវចិត្ត ពីព្រោះថាស្ត្រីដែលមានផ្ទៃពោះឆាប់ស្ត្រេស កម្រិតអរម៉ូនប្រែប្រួល បង្កឱ្យមានផលប៉ះពាល់ទៅលើអារម្មណ៍ នឹងផ្លូវចិត្តបានដោយងាយ ។ ជាទូទៅស្ត្រីមានផ្ទៃពោះមានអង់ទឹករទាបជាងមនុស្សទូទៅ មានឱកាសឆ្លងមេរោគបានដោយងាយ គួររស់នៅឱ្យបានល្អ ញ៉ាំអាហារដែលចម្អិនបានល្អ មានអនាម័យ និងគួរឧស្សាហ៍សង្កេតអាការៈខុស ប្រក្រតីផ្សេងៗដែលកើតឡើងលើខ្លួនឯង ។