៦យ៉ាងដែលអ្នកគួរធ្វើ មុនពេលផឹកកាហ្វេ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព

  • 2024-03-12 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យនេះអ្នកផឹកកាហ្វេមិនថាចាស់ឬក្មេងនោះទេ សុទ្ធតែមានទម្លាប់ផឹកកាហ្វេសឹងរាល់ថ្ងៃទៅហើយ រហូតដល់មានអ្នកខ្លះផឹកលើសចំណុះនៃបរិមាណទៅទៀត មិនត្រឹមតែប៉ុណ្ណោះបើមិនបានផឹកនៅមិនសុខក្នុងខ្លួន ។ ដែលកត្តាទាំងអស់នេះក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកដោយមិនដឹងខ្លួន។ដូចនេះដើម្បីកុំឲ្យការផឹកកាហ្វេរបស់អ្នក ធ្វើឲ្យសុខភាពចុះខ្សោយហើយប៉ះពាល់ដល់សុខភាព ទោះបីជឿឬមិនជឿ អ្នកអាចធ្វើរឿងមួយចំនួនដូចខាងក្រោមនេះបាន៖

១ មុនផឹកកាហ្វេ គួរធ្វើចលនារាងកាយសិន

ការធ្វើចលនារាងកាយ គឺអាចធ្វើបានគ្រាប់រាងកាយរបស់យើងត្រងផ្នែកណាមួយ ដើម្បីឲ្យរាងកាយរបស់យើងមានសកម្មភាពរាងកាយថេរ ហើយស្រួលខ្លួនមុនពេលផឹកការហ្វេ បើអ្នកធ្វើបានបែបនេះជារៀងរាលថ្ងៃនោះអ្នកប្រាកដជាផឹកការហ្វេកាន់តែឆ្ងាញ់ជាងមុន និងមានអារម្មណ៌ល្អ។

២ សមាធិ

សមាធិជាការអនុវត្តដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ និងចិត្ត។ការសមាធិ ជួយកាត់បន្ថយកម្រិត Cortisol ដែលជាអរម៉ូនស្ត្រេសនិងធ្វើឲ្យអារម្មណ៌ប្រសើរឡើង មិនត្រឹមតែប៉ុណ្ណោះ វាបង្កើនការយកចិត្តទុកដាក់ លើកកម្ពស់អុកស៊ីហ្សែនកោសិកា និងបង្កើនកម្រិតថាមពល។ សម្រាប់ហេតុផលនេះ វាជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលគួរសាកល្បង មុនពេលផឹកកាហ្វេមួយពែងដំបូងនៃថ្ងៃ។

៣ មុនផឹកកាហ្វេ គួរដុសធ្មេញរបស់អ្នកជាមុនសិន

កាហ្វេមានផ្ទុកអាស៊ីតដែលអាចធ្វើឱ្យ enamel ធ្មេញចុះខ្សោយ។ ម្យ៉ាងវិញទៀត វាមិនងាយស្រួលទេក្នុងការដុសធ្មេញរបស់អ្នកភ្លាមៗនៅពេលអ្នកផឹកកាហ្វេ។ ដោយសារធម្មជាតិអាស៊ីតរបស់វាជាមួយថ្នាំដុសធ្មេញអាចបង្កគ្រោះថ្នាក់។

៤ មុនផឹកកាហ្វេ គួរញ៉ាំអាហារពេលព្រឹកសិន

អាហារពេលព្រឹកគឺជារឿងសំខាន់ណាស់សម្រាប់សុខភាព បើយើងបានញ៉ាំអាហារពេលព្រឹករួចហើយទើបញ៉ាំកាហ្វេតាមក្រោយ នោះទើបជារឿងល្អ ព្រោះវាមិនធ្វើឲ្យក្រពះរបស់អ្នកខូចនោះទេ ឬអារម្មណ៌ធេងធោងនោះឡើយ។ ដូចនេះសុំកុំផឹកកាហ្វេមុនញ៉ាំអាហារពេលព្រឹកឲ្យសោះ។

៥ មុនផឹកកាហ្វេ គួរងូតទឹកឲ្យត្រជាក់រាងកាយបន្តិចសិន

ទម្លាប់ពេលព្រឹកដ៏ល្អបំផុតមួយដើម្បីចាប់ផ្តើមថ្ងៃជាមួយនឹងថាមពលគឺការងូតទឹកដោយទឹកត្រជាក់។ ព្រោះមានអត្ថប្រយោជន៍លើសុខភាពប្រព័ន្ធភាពស៊ាំ ឈាមរត់បានល្អ និងកម្រិតសាច់ដុំល្អផងដែរ។

៦ មុនផឹកកាហ្វេ ត្រូវផឹកទឹកមួយកែវជាមុនសិន

ទឹកគឺល្អសម្រាប់សុខភាពរាងកាយរបស់យើង ប្រសិនបើយើងបានផឹកទឹកមួយកែវមុនផឹកការហ្វេនោះជារឿងល្អបំផុតសម្រាប់រាងកាយ ព្រោះវាជួយកម្ចាត់ជាតិពុលតាមរយ:ទឹកនោមផងដែរ។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly