តើការឆ្លុះទងសួត មានសារៈសំខាន់អ្វីខ្លះ?
- 2024-03-04 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការឆ្លុះទងសួត មានសារៈសំខាន់អ្វីខ្លះ?
ការឆ្លុះទងសួតមានសារៈសំខាន់ និងបង្កភាពងាយស្រួលដល់គ្រូពេទ្យក្នុងការកំណត់រោគវិនិច្ឆ័យរបស់អ្នកជំងឺអោយកាន់តែបានច្បាស់ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាព។
១. មូលហេតុដែលអ្នកគួរមកធ្វើការឆ្លុះទងសួត ប្រសិនបើលោកអ្នកមានអាការៈដូចខាងក្រោម៖
ក្អករ៉ាំរ៉ៃ
ក្អកឈាម
ស្ទះស្លេស
រលាកសួត
ដុំសាច់ក្នុងសួត
ជំងឺសួតផ្សេងៗ ដែលពុំដឹងមូលហេតុ
២. អត្ថប្រយោជន៍៖
ងាយស្រួលក្នុងការកំណត់រោគវិនិច្ឆ័យតាមរយៈការបូមស្លេសយកទៅវិភាគ
លាងសំអាតផ្លូវដង្ហើម
ដើម្បីប្រើថ្នាំឃាត់ឈាមក្នុងករណីក្អកឈាម
ច្រឹបសាច់ទងសួត ឬដុំសាច់សួតដើម្បីវិភាគរោគ
៣. ការអនុវត្ត៖
អ្នកជំងឺត្រូវធ្វើការតមអាហារយ៉ាងតិច ៤ម៉ោងមុនពេលធ្វើការឆ្លុះទងសួត
បាញ់ថ្នាំស្ពឹក ដើម្បីកុំអោយអ្នកជំងឺមានអារម្មណ៍ថាពិបាកក្នុងការឆ្លុះ
អាចធ្វើការឆ្លុះដោយប្រើថ្នាំស្ពឹក ឬសន្តំ
ប្រើរយៈពេលនៃការឆ្លុះចន្លោះពី ៣ ទៅ ១០នាទី
ក្រោយពីឆ្លុះរួច អ្នកជំងឺត្រូវតមអាហាររយៈពេល២ម៉ោង
“បើលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។”
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital