មកដឹងពីមូលហេតុដែលដៃគូស្នេហា តែងមិនចុះសម្រុងគ្នា អាចឈានដល់ការលែងលះ
- 2024-02-07 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីមូលហេតុដែលដៃគូស្នេហា តែងមិនចុះសម្រុងគ្នា អាចឈានដល់ការលែងលះ
ជាធម្មតាស្នេហាតែងកើតឡើងរវាងមនុស្សពីរនាក់ ជាអ្នកបង្កើតឡើង ដើម្បីឲ្យមានភាពស្និទស្នាល និងស្រស់បំព្រងឡើង។ ប៉ុន្តែបើនរណាម្នាក់ធ្វើឲ្យចំណងនេះមានបញ្ហា ល្អក់កករនិងគ្នា ប្រាកដណាស់ថា អ្នកម្ខាងទៀតប្រាកដជាសោកសៅ ខូចចិត្តជាមិនខានឡើយ។ ចំណែកឯស្នេហាខ្លះទៀត តែងតែមិនយល់ពីគ្នា ឲ្យតែជួបមុខគ្នា ដឹងតែអស់អារម្មណ៌លែងចង់មានទំនាក់ទំនងជាមួយគ្នា តែងមានអារម្មណ៌តានតឹង ចង់នៅស្ងាត់ៗរាងខ្លួន កត្តានេះអាចបណ្តាលមកពី៖
១ . ការឈ្លោះប្រកែកគ្នាញឹកញាប់
គូស្វាមីតែងតែឈ្លោះប្រកែកគ្នាជារឿងធម្មតាទៅហើយ តែកុំឲ្យការឈ្លោះគ្នានោះទៅជាញឹកញាប់ នោះអាចជាសញ្ញាមិនល្អឡើយ។
២ . ការមិនចាប់អារម្មណ៍ផ្លូវភេទ
ចំណង់ផ្លូវភេទកើតឡើងរវាងគូស្នេហ៍ដោយមូលហេតុជាច្រើន។ ដូច្នេះ ប្រសិនបើមានអារម្មណ៍អស់កម្លាំង ការផ្តាច់ទំនាក់ទំនង និងភាពតានតឹង ផ្លូវភេទអាចថយចុះ ទាំងនេះអាចបង្កើតគម្លាតកាន់តែធំរវាងមនុស្សទាំងពីរ។
៣ . អារម្មណ៍អវិជ្ជមាន
ការកើតឡើងនូវអារម្មណ៌ដែលមិនល្អចំពោះដៃគូ ជារឿយៗ អាចធ្វើឲ្យម្នាក់ៗមានគម្លាតកាន់តែខ្លាំង ដោយម្នាក់ៗគិតតែពីអារម្មណ៌របស់ខ្លួន មិនគិតពីអារម្មណ៌អ្នកជុំវិញ។
៤ . ទំនាក់ទំនងក្លាយជាបន្ទុក
នៅពេលដែលភាពអស់កម្លាំងលេចឡើង ទំនាក់ទំនងក្លាយជាបន្ទុកសម្រាប់អ្នកដែលហត់នឿយជាង។ ការបង្ហាញភាពស្និទ្ធស្នាលថយចុះ ហើយមានការភ័យខ្លាចក្នុងការចំណាយពេលជាមួយអ្នកដ៏ទៃ ដោយសារតែគំនិតអវិជ្ជមានថានឹងមានការឈ្លោះប្រកែកគ្នា ឬមានពេលមិនល្អ។
៥ . បំណងប្រាថ្នាចង់បញ្ចប់ទំនាក់ទំនង
នៅចំណុចកំពូលនៃការហត់នឿយ អ្នកដែលមានអារម្មណ៍ហត់នឿយច្រើនជាង តែងសុបិនចង់រត់ចេញពីទំនាក់ទំនងមួយនេះ។
ប្រភព៖ steptohealth