ធ្វើដំណើរទៅកាន់ប្រទេសថៃពិនិត្យសុខភាព នៅក្នុងតម្លៃពិសេសសម្រាប់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ

  • 2024-02-05 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាព និងសុខុមាលភាពគឺជាសេចក្តីប្រាថ្នាសម្រាប់មនុស្សគ្រប់រូប ក្នុងការស្វែងរកគុណភាពជីវិតឲ្យកាន់តែប្រសើរ សុខុមាលភាពក្នុងការរស់នៅ និងការប្តេជ្ញាចិត្តចំពោះការថែទាំសុខភាពផ្ទាល់ខ្លួន។ ការរស់នៅប្រកបដោយសុខភាពល្អគឺជា បំណងប្រាថ្នាទូទៅ របស់មនុស្សគ្រប់រូប។

“ប្រទេសថៃ មើលថែអ្នកឱ្យ មានសុខភាពល្អ” គឺជាយុទ្ធនាការដំបូងរបស់អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ ការិយាល័យហូជីមិញ (រៀបចំឡើងនូវការផ្សព្វផ្សាយពីទេសចរណ៍ថៃនៅកម្ពុជា ឡាវ និងវៀតណាម) សហការជាមួយមន្ទីរពេទ្យ និងកន្លែងថែទាំសុខភាព ទាំង ១២ កន្លែង ដើម្បីប្រគល់ជូននូវកាដូដ៏ពិសេស នៃការថែទាំសុខភាព និងសម្រស់ នៅប្រទេសថៃ ប្រចាំខែកុម្ភៈដែលជាខែនៃការបង្ហាញសេចក្តីស្រលាញ់ ចាប់ពីថ្ងៃទី 1 ខែកុម្ភៈ ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2024។ ទទួលយកការពិនិត្យព្យាបាលជាច្រើនផ្នែក ជាមួយមន្ទីរពេទ្យជំនាញរបស់ប្រទេសថៃ ជាមួយកញ្ចប់ពិនិត្យតម្លៃពិសេស ដែលមានសេវាកម្មរួមដូចជា៖

កញ្ចប់សេវាពិនិត្យព្យាបាល សម្រាប់ក្រពះពោះវៀន (GI Package) បញ្ចុះតម្លៃ ១០% សម្រាប់ប្រជាជនកម្ពុជា មកពីមន្ទីពេទ្យ Princ៖

• ឆ្លុះក្រពះ តម្លៃ ១៤៩៩០ បាត

• ឆ្លុះក្រពះ (ប្រើថ្នាំសណ្តំដោយវេជ្ជបណ្ឌិតឯកទេស) តម្លៃ ១៦៩៩០ បាត

• ឆ្លុះពោះវៀនធំ ក្រពះ (ប្រើថ្នាំសណ្តំដោយវេជ្ជបណ្ឌិតឯកទេស) តម្លៃ ២១៥០០ បាត

• ឆ្លុះក្រពះ និងពោះវៀនធំ (ប្រើថ្នាំសណ្តំដោយវេជ្ជបណ្ឌិតឯកទេស) តម្លៃ ៣២៥០០ បាត

តំណភ្ជាប់មន្ទីរពេទ្យ៖​ ចុចLink

កញ្ចប់ពិនិត្យសុខភាព ពីមន្ទីរពេទ្យឯកទេសផ្នែកឆ្អឹង និងសន្លាក់ KDMS៖

• ការវះកាត់ឆ្អឹងជង្គង់ ដោយប្រើប្រាស់បច្ចេកវិទ្យាវះកាត់មនុស្សយន្ត MAKO ឬ Robotic-Asisted Kness Arthroplasry (TKA) តម្លៃចាប់ពី ៤៤៥០០០ បាត

• ការវះកាត់ឆ្អឹងត្រគាក ដោយប្រើប្រាស់បច្ចេកវិទ្យាវះកាត់មនុស្សយន្ត តម្លៃចាប់ពី ៧៥១០០០ បាត

តំណភ្ជាប់មន្ទីរពេទ្យ៖ ចុចLink

កញ្ចប់ព្យាបាលដុំសាច់ក្នុងស្បូនដោយ HIFU ពីខាងមន្ទីរពេទ្យ Patrangsit:

• ការព្យាបាលដុំសាច់ក្នុងស្បូន ដោយពុំចាំបាច់វះកាត់ តម្លៃចាប់ពី ១៩៥០០០ បាត

តំណភ្ជាប់មន្ទីរពេទ្យ៖ ចុចLink

កញ្ចប់ពិនិត្យនិងព្យាបាលជំងឺសរសៃឈាមបេះដូង ជាមួយគ្រូពេទ្យជំនាញ ពីមន្ទីរពេទ្យ Hua Chiew រួមជាមួយបន្ទប់ស្នាក់នៅពិសេស៖

• ការសុងសរសៃឈាមបេះដូង: CAG តម្លៃ ៤០០០០ បាត

• ការសុងសរសៃឈាមបេះដូង: CAG+ PCI តម្លៃ ១៥០០០០ បាត

• ការពង្រីកសរសៃឈាមបេះដូងដោយការស៊កបំពង់ចូលសរសៃឈាម: PCI តម្លៃ ១៥០០០០ បាត

• ការវះកាត់ត(ផ្សាំ)សរសៃឈាមបេះដូង: CABG តម្លៃ ៦00,000 បាត

• ពិការភាពផ្នែកខាងបេះដូង: (ASD) តម្លៃ ៥00,000 បាត

• ពិការភាព Ventricular septal: VSD តម្លៃ ៥00,000 បាត

• ព្យាបាល/ដាក់ជំនួស សរសៃឈាមអាកទែ: AVR តម្លៃ ៥00,000 បាត

• ព្យាបាល/ដាក់ជំនួស សន្ទះបិទបើក Mitral: MVR តម្លៃ ៥00,000 បាត

• ព្យាបាល/ដាក់ជំនួស សន្ទះបិទបើក Tricuspid: TVR តម្លៃ ៥00,000 បាត

• ការដាក់ឧបករណ៍ជួយរំញ័របេះដូង ១ តម្លៃ ៤00,000 បាត

• ការដាក់ឧបករណ៍ជួយរំញ័របេះដូង ១គូ តម្លៃ តម្លៃ ៥00,000 បាត

• ផ្សាំដោយស្វ័យប្រវត្តិ Cardioverter - defibrillator: AICD តម្លៃ ៦៥0,000 បាត

បន្ទប់គ្រែមួយដែលត្រូវបញ្ចូល អាស្រ័យតាមលក្ខខណ្ឌនៃកញ្ចប់ពិនិត្យខាងលើ សូមមើលព័ត៌មានលម្អិតនៅលើទំព័រ Facebook របស់មន្ទីរពេទ្យ:

តំណភ្ជាប់មន្ទីរពេទ្យ៖ ចុចLink

ចំណាំ៖

១ សូមធ្វើការណាត់ជួបជាមួយមន្ទីរពេទ្យទុកមុនជានិច្ច។

២ លក្ខខណ្ឌនៃប្រម៉ូសិនអាចត្រូវបានផ្លាស់ប្តូរអាស្រ័យលើសុខភាពបុគ្គល និងការសម្រេចចិត្តរបស់វេជ្ជបណ្ឌិត។

៣ រយៈពេលនៃការពិនិត្យព្យាបាលអាស្រ័យលើមន្ទីរពេទ្យនីមួយៗ។ សូមអរគុណ!

សូមបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលមានបំណងចង់ទៅពិនិត្យសុខភាពនៅប្រទេសថៃកុំរំលងឱកាសដ៏ល្អមួយនេះឲ្យសោះ។

ដើម្បីស្វែងយល់ពីព៍ត៌មានលម្អិតនៃខាងមន្ទីរពេទ្យ សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖ ចុចLink

សម្រាប់សំណួរបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់ អ្នកតំណាងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរទេសចរណ៍ថៃ - ការិយាល័យហូជីមិញ។ ទឹតាំង៖ ក្រុមហ៊ុន Prakit Advertising (Cambodia) Co., Ltd. អាស័យដ្ឋាន៖ ផ្ទះលេខ 215 ផ្លូវ 146 សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លេខទូរស័ព្ទ៖ 089 999 146 អ៊ីមែល៖ sumtheary@fcb-cbd.com

អត្ថបទ៖ Tep Sovannmoly