ម៉ាក់ៗពេលមានផ្ទៃពោះជួបបញ្ហាអាឡែកហ្ស៊ីគួរធ្វើដូចម្ដេច?

  • 2024-01-18 07:46:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាក់ៗពេលមានផ្ទៃពោះជួបបញ្ហាអាឡែកហ្ស៊ីហាគួរធ្វើដូចម្ដេច? តឹងច្រមុះ កណ្ដាស់ ហៀរសម្បោរ រមាស់ និងហៀរទឹកភ្នែក សុទ្ធសឹងតែជារោគសញ្ញានៃប្រតិកម្មអាឡែកហ្ស៊ី។ ការប្រើប្រាស់ថ្នាំមួយចំនួនគឺមិនមានសុវត្ថិភាពសម្រាប់ស្ត្រីពេលមានផ្ទៃពោះទេ ដូចជាការប្រើថ្នាំដែលមានសារជាតិសកម្មប្រភេទ Pseudoephedrine ឬ Claritin D ជាដើម ព្រោះវាអាចបណ្ដាលឱ្យប៉ះពាល់ដល់ការលូតលាស់ទារកក្នុងផ្ទៃ។

ម៉ាក់ៗអាចកាត់បន្ថយបញ្ហាអាឡែកហ្ស៊ីតាមរយៈ ៖

  • នៅឱ្យឆ្ងាយពីអ្នកជក់បារីព្រោះផ្សែងបារីធ្វើឱ្យស្រ្តីមានបញ្ហាអាឡែកហ្ស៊ីកាន់តែខ្លាំង ហើយវាមិនល្អសម្រាប់ទារកក្នុងផ្ទៃនោះទេ។ បើចាំបាច់ត្រូវធ្វើការក្នុងមជ្ឍដ្ឋានដែលមានអ្នកជក់បារី សូមពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ

  • លម្អងផ្កាក៏ជាមូលហេតុធ្វើឱ្យស្ត្រីមានបញ្ហាអាឡែកហ្ស៊ីដែរ។ ហេតុនេះ នៅរដូវផ្ការីក ស្ត្រីមិនគួរនៅជិតផ្កាពេកនោះទេ ឬ ពាក់ម៉ាក់ដើម្បីការពារការហើរលម្អងផ្កាចូលក្នុងច្រមុះ

  • ការមានអនាម័យជួយឱ្យស្ត្រីជៀសឆ្ងាយពីបញ្ហាអាឡែកហ្ស៊ី។ ស្ត្រីគួរសម្អាតបន្ទប់ កម្រាលពូក ខ្នើយ ភួយ វាំងនន និងផ្ទះឱ្យបានស្អាត។ កាលណាស្ត្រីរស់នៅក្នុងមជ្ឈដ្ឋានដែលមានធូលីច្រើន គឺងាយនឹងធ្វើឱ្យមានអាការៈកណ្ដាស់ ហៀរសម្បោរ រមាស់ ។ល។

  • រោមសត្វធ្វើឱ្យស្ត្រីកណ្ដាស់ និងហៀរសម្បោរបានយ៉ាងងាយ។ ដូចនេះ ស្ត្រីមិនគួរនៅជិតសត្វចិញ្ចឹមដូចជាឆ្កែ ឆ្មា ឫ ទន្សាយនោះទេ។

  • ស្ត្រីអាចប្រើ ឧបករណ៍ ចម្រោះ ខ្យល់ បរិសុទ្ធ ឬ ផលិត ខ្យល់ក្នុងបន្ទប់គេង។ការបន្ថែមក្លិនស្លឹកគ្រៃ ឬ ក្រូចឆ្មាចូលក្នុងឧបករណ៍ ចម្រោះ ខ្យល់កាន់តែធ្វើឱ្យស្រ្តីងាយដកដង្ហើម

  • ប្រសិនជាស្រ្តីមានអាការៈតឹងច្រមុះ ស្រ្តីអាចប្រើស្ព្រេស៍ ឬ សេរ៉ូមប្រៃលាងសម្អាតសម្បោរ ដែលវាជួយឱ្យស្រ្តីដកដង្ហើមបានស្រួល។

ប្រសិនជាអាការៈមិនបានធូរស្បើយទេ សូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

ប្រភព៖ kidshealth ប្រែ​សម្រួល៖ សិរីរត្នន៍