តស់ ! នារីៗនៅប៉ុន្មានថ្ងៃខាងមុខ មានការតាំងពិព័រណ៌នារីដ៏ធំ ដើមឆ្នាំ២០២៤

  • 2024-01-10 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ មានការតាំងពិព័រណ៌សម្រស់នារីដ៏ធំមួយ នៅដើមឆ្នាំ២០២៤ នេះហើយ ។

សម្រាប់ការតាំងពិព័រណ៌នេះគឺជាលើកទី១០ហើយ សម្រាប់ដើមឆ្នាំ២០២៤នេះ ក្នុងនោះក៏មានការចូលរួមពីតារាល្បីៗ និងបវរកញ្ញាជាច្រើនរូបផងដែរ ក្នុងគោលបំណងគាំទ្រដល់សុខភាពនារីគ្រប់វ័យ ទាំងសុខភាពនារី អ្នកម្តាយ ព្រមទាំងសុខភាពកូនតូច និងក្រុមគ្រួសារផងដែរ។

ពិព័រណ៌នេះធ្វើឡើងនៅថ្ងៃទី ១២ ១៣ ១៤ ខែមករា ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ (ជាន់ផ្ទាល់ដី) វេលាម៉ោង ១០ព្រឹករហូតដល់ម៉ោង៩យប់។ ដូចនេះបើនារីៗចង់ដឹងថា កម្មវិធីនេះមានផ្តល់អត្ថប្រយោជន៌អ្វីខ្លះ កុំភ្លេចចូលរួម។

ប្រភព៖ Ladies' Fair Cambodia

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម