ឈ្វេងយល់ គន្លឹះល្អៗក្នុងការព្យាបាលមុន និង វិធិសាស្ត្រការពារកុំឲ្យកើតមុន

  • 2023-12-20 07:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការកើតមុននៅលើផ្ទៃមុខគឺជាបញ្ហាដែលមិនអាចចៀសបានទាំងបុរស និងនារី ។ ការកើតមុនអាចបណ្តាលមកពីបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយ តែក្នុងនោះក៏នៅមានកត្តាផ្សេងៗរួមផ្សំដូចជា៖បញ្ហាអនាម័យនៅលើស្បែកមុខ និងដងខ្លួន ដូចជាការលុបលាងមិនបានស្អាត ការប្រើប្រាស់វត្ថុមិនស្អាតមកប៉ះនឹងថ្ពាល់ ឬផ្នែកណាមួយនៃរាងកាយ ​ឬបណ្តាល មកពីការទទួលទានប្រភេទអាហារមិនល្អធ្វើឲ្យប៉ះពាល់ស្បែកជាដើម។

ជឿជាក់ថាបញ្ហាទាំងនេះគឺជាកង្វល់សម្រាប់ អ្នកដែលកំពុងមានបញ្ហាកើតមុន និងកំពុងស្វែងរកវិធីព្យាបាលមុន និងវិធីការពារកុំផ្ទៃមុខដែលកំពុងកើតមុន។ ​

"បើតាមសម្តី របស់វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន ឯកទេសសើស្បែក ប្រចាំការនៅគ្លីនិក មៀរ៉ា" ចែករំលែកគន្លឹះល្អៗ សម្រាប់អ្នកទាំងអស់គ្នាអាចឈ្វេងយល់បានជាមួយកញ្ញា​ ពីការព្យាបាលមុន និង វិធិសាស្ត្រការពារកុំឲ្យកើតមុនទៀតមាន ៣ជំហាន ខាងក្រោមសាកសង្កេតមើល និងយកទៅអនុវត្តបានដើម្បីកំចាត់បញ្ហាឡើងមុន៖

ជំហានទី១ ៖ ព្យាបាលមុនទៅតាមមូលហេតុបង្ក ដោយជួបជាមួយគ្រូពេទ្យជំនាញ និង គោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានជាប់លាប់ទាំងការប្រើប្រាស់ថ្នាំលាប ថ្នាំលេប និងការថែទាំនៅផ្ទះ។

ជំហានទី​២ ៖ បន្ទាប់ពីមុនចាប់ផ្តើមធូរស្រាល យើងចាប់ផ្តើមព្យាបាលស្នាម ទៅតាមប្រភេទស្នាម និងកម្រិតនៃស្នាមនោះ។

ជំហានទី៣ ៖ ការថែទាំកុំឲ្យមុនកើតមកទៀត៖

  • ទទួលយកការណែនាំប្រើប្រាស់ skin care នៅផ្ទះឲ្យត្រូវតាមប្រភេទស្បែក និងមិនមានជាតិអាល់កុល។
  • លាងសម្អាតមុខឲ្យបានស្អាតឲ្យបាន១ថ្ងៃ២ដង និងក្រោយពេលបែកញើសខ្លាំង
  • កក់សក់ឲ្យបានទៀងទាត់ដើម្បីកាត់បន្ថយប្រេងដែលចេញពីសក់ មកប៉ះលើស្បែកមុខ ជាពិសេសនៅថ្ងាស។
  • កុំផ្លាស់ប្តូរថ្នាំលាបញឹកញាប់ពេក ព្រោះវាងាយឲ្យស្បែកឡើងរោល ឬឡើងមុនកាន់តែខ្លាំង។
  • ថ្នាំលាបព្យាបាលមុនគឺត្រូវការពេលសមស្រប២ទៅ៣ខែឡើងទៅទើបចាប់ផ្តើម ឃើញប្រសិទ្ធភាព។
  • កុំយកដៃប៉ះ ស្ទាបលើស្បែកមុខ ដោយសារដៃគឺកខ្វក់ និងជាប្រភពនៃមេរោគ ដែលងាយឲ្យកើតមុនផងដែរ។
  • ប្រើប្រាស់ឡេការពារកម្តៅថ្ងៃឲ្យបានជាប់លាប់ ទប់ស្កាត់ការឡើងស្នាមក្រោយកើតមុន ស្នាមអាចម៍រុយ និង ស្នាមជាំ។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម