មនុស្សស្រី៣ប្រភេទនេះ ទោះស្អាតយ៉ាងណាក៏មិនគួរយកធ្វើប្រពន្ធដែរ

  • 2023-11-16 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីស្អាតមិនប្រាកដថា ចរិកបាននោះទេ ជួនកាលចរិកមិនសមនិងរូបរាង។ តែបើនិយាយពីបុរសវិញ ឲ្យតែឃើញស្រីស្អាត គឺហក់ដាក់តែម្តង ដោយមិនបានគិតវែងឆ្ងាយច្រើន គឺចាប់ផ្តើមញ៉ែយកៗតែម្តង ដោយមិនបានគិតមុខក្រោយ រហូតបុរសខ្លះធ្លាក់ខ្លួនរៀបការជាមួយមនុស្សស្រីដែលមានតែសម្រស់ តែមិនមានចិត្តល្អ។ ខាងក្រោមនេះគឺជាចំណុចរបស់នារីមួយចំនួនដែលមិនល្អ ដែលបុរសៗមិនគួរយកធ្វើប្រពន្ធនោះទេ បើបានយកដឹងតែទឹកភ្នែកជូតក្បាលជង្គង់ហើយ ៖

១ ស្ត្រីចូលចិត្តលេងបៀរ

ស្ត្រីមួយចំនួនតែងតែមានចំណង់ចំណូលចិត្តក្នុងការលេងបៀក្នុងជីវិតប្រចាំថ្ងៃ ដែលជាសកម្មភាពកម្សាន្តដ៏ពេញនិយមដើម្បីសម្លាប់ពេលវេលានៅពេលទំនេររបស់ពួកគេ។ ស្រីដែលចូលចិត្តលេងបៀរ មិនសូវខ្វល់អ្វីច្រើនពីគ្រួសារនោះទេ ពេលខ្លះភ្លេចបាយភ្លេចទឹក ប្តី កូន ទៀតផង ដែលធ្វើឲ្យប៉ះពាល់ដល់គ្រួសារទាំងមូល។ មិនគិតរកស៊ី ធ្វើកិច្ចការងារអ្វីផ្សេងទេ គិតតែពីធ្វើខ្លួន ហើយលេងបៀរ យូរទៅៗនាងនិងក្លាយជាមនុស្សស្រីខ្ជឹលលែងចេះធ្វើអ្វីទាំងអស់ ។

២ ស្ត្រីមិនមានចិត្តស្មោះត្រង់

ស្ត្រីដែលគ្មានភាពស្មោះត្រង់ តែងសុខចិត្ត "លក់ខ្លួន" ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឬដើម្បីលុយ អាចធ្វើរឿងដែលលក់ឧត្តមគតិរបស់ខ្លួន ដោយមិនខ្វល់ពីចិត្តរបស់អ្នកដ៏ទៃ។ ពេលអ្នកឃើញនាង មិនស្មោះត្រង់ជាមួយអ្នកដ៏ទៃ ថ្ងៃណាមួយនាងប្រាកដជាមិនស្មោះត្រង់និងអ្នកម្នាក់ទៀត។ បើជួបមនុស្សបែបនេះត្រូវបោះបង់ចោលភ្លាម ព្រោះមិនយូរមិនឆាប់ អ្នកនឹងត្រូវរងទុក្ខពីទង្វើរបស់គេ។

៣ ស្ត្រីចូលចិត្តរស់នៅដោយសេរី និងធ្វើឱ្យបុរសខឹង

មនុស្សស្រីមួយចំនួនមានមិត្តភ័ក្តិភេទផ្ទុយជាច្រើននៅជុំវិញខ្លួន ហើយនាងមានទំនាក់ទំនងល្អជាមួយមិត្តភក្ដិបែបនេះ ពួកគេតែងតែជួបជុំគ្នាជជែកគ្នាលេង ថែមទាំងមានទំនាក់ទំនងស្និទ្ធស្នាលតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនដែលគិតពីអារម្មណ៍មិត្តប្រុសឡើយ។ មនុស្សស្រីដែលចូលចិត្ត "ចែចង់" គ្រប់ទីកន្លែងគឺពិតជាមិនល្អនោះទេ។ ប្រសិនបើសំណាងអាក្រក់ជួបមនុស្សស្រីបែបនេះ សូមកុំចាញ់បោកពាក្យសម្តីផ្អែមល្ហែមរបស់នាង ចៀសវាងនាងឱ្យឆ្ងាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រភព៖phunutoday

អត្ថបទ៖ Tep Sovannmoly