ពិសេសណាស់ អ្នកដែលមានជំងឺទាំងនេះ អាចទៅមន្ទីរពេទ្យព្យាបាលដោយឥតគិតថ្លៃ
- 2023-11-08 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសណាស់ អ្នកដែលមានជំងឺទាំងនេះ អាចទៅមន្ទីរពេទ្យព្យាបាលដោយឥតគិតថ្លៃ
ឳកាសពិសេសបានមកដល់ហើយសម្រាប់បងប្អូន ដោយខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់ជូនការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លុវដង្ហើម ស្ទះផ្លូវដង្ហើមពេលគេង រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ហើមសួត ដុំសាច់ក្នុងសួត) ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងមានបញ្ហាសុខភាពទាំងអស់នេះ។ ដោយខាងមន្ទីរពេទ្យបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmer ដែលចាប់ផ្តើមនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ដូចនេះសូមបងប្អូនជិតឆ្ងាយទាំងអស់ ដែលកំពុងមានបញ្ហាជំងឺដូចដែលជម្រាបជូននេះ សូមប្រញ៉ាប់រួសរាន់ឡើង។
ប្រភព៖មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត