ខ្ជឹលហាត់ប្រាណ តែចង់បានរាងស្អាតនឹងសម្រកខ្លាញ់ក្បាលពោះ អាចធ្វើតាមវិធីនេះ

  • 2023-11-01 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតា ដើម្បីសម្រកខ្លាញ់ យើងតែងតែត្រូវបានលើកទឹកចិត្តឱ្យហាត់ប្រាណឱ្យបានច្រើន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សខ្ជិលនៅតែអាចបាត់បង់ជាតិខ្លាញ់ ប្រសិនបើពួកគេអនុវត្តយ៉ាងសកម្មនូវគន្លឹះខាងក្រោមនេះ៖

១ ពេលញ៉ាំ គួរតែញ៉ាំយឺតៗ

ដើម្បីគ្រប់គ្រងបរិមាណអាហារដែលប្រើប្រាស់ក្នុងរាងកាយបានប្រសើរជាងមុន ជួយឲ្យមានអារម្មណ៍ឆ្អែតបានយូរ ជៀសវាងការប្រមូលផ្តុំខ្លាញ់ច្រើននៅតំបន់ក្បាលពោះ យើងគួរញ៉ាំយឺតៗ កុំបង្ខំតាមចិត្តឃ្លាន។

២ ទំពារឲ្យបានហ្មត់ចត់

បន្ថែមពីលើការញ៉ាំយឺតៗ និងទំពារឱ្យបានហ្មត់ចត់ យើងក៏ត្រូវយកចិត្តទុកដាក់លើទំហំចំណែកផងដែរ។ ដើម្បីកាត់បន្ថយខ្លាញ់ក្បាលពោះ មុខម្ហូបប្រចាំថ្ងៃរបស់យើងគួរតែកំណត់ចានដែលមានជាតិខាញ់ និងជាតិស្ករ ហើយកាត់បន្ថយម្សៅ។

៣ បញ្ឈប់ការទទួលទានអាហារកែច្នៃ

លើសពីនេះ ការបញ្ឈប់ការទទួលទានអាហារកែច្នៃក៏ជាគន្លឹះតូចមួយដើម្បីជួយយើងកំណត់ការប្រមូលផ្តុំនៃខ្លាញ់ក្បាលពោះដោយមិនចាំបាច់ធ្វើលំហាត់ប្រាណ។

៤ យកចិត្តទុកដាក់លើឥរិយាបថអង្គុយ

ការអង្គុយដោយខ្នងរបស់អ្នកត្រង់ ហើយដាក់ក្បាលពោះរបស់អ្នក នឹងជួយឱ្យរាងកាយរបស់អ្នកមើលទៅស្អាតជាងមុន និងការពារការប្រមូលផ្តុំខ្លាញ់ក្បាលពោះ។ កុំភ្លេចច្របាច់ពោះពេលអង្គុយ ព្រោះវានឹងជួយឱ្យសាច់ដុំពោះរបស់អ្នករឹងមាំ។

សម្រាប់វិធីទាំងនេះ គឺវាជួយយើងមិនបាន១០០ភាគរយនោះទេ ទោះជាយ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយខ្លាញ់ក្បាលពោះ ជាពិសេសខ្លាញ់ visceral ឱ្យមានប្រសិទ្ធភាពបំផុត យើងត្រូវការរបបអាហាររួមជាមួយនឹងការធ្វើលំហាត់ប្រាណសមហេតុផល។ ដូច្នេះនៅតែលើកទឹកចិត្តដល់អ្នកទាំងអស់គ្នា ឲ្យព្យាយាមហាត់ប្រាណ ដើម្បីពង្រឹងរាងកាយ និងសុខភាពទៅថ្ងៃខាងមុខ។

ប្រភព៖Kenh14

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម