មើលដឹងពីអត្ថប្រយោជន៍របស់បណ្តូលឈូកជាភេសជ្ជៈសម្រាប់សុខភាព
- 2023-10-21 03:40:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលដឹងពីអត្ថប្រយោជន៍របស់បណ្តូលឈូកជាភេសជ្ជៈសម្រាប់សុខភាព
បណ្តូលឈូកជារុក្ខជាតិ យកមកធ្វើភេសជ្ជៈ តែឆុងញាំ ឬហៅបានជាឧ៌សថ សម្រាប់ព្យាបាលផឹក ជួយកាត់បន្ថយសម្ពាធឈាម ជួយពង្រីកសរសៃឈាម សម្រួលដំណើរឈាមរត់ សម្រួលដល់ចលនាបេះដូង បំបាត់ស្ត្រេស និងគេងមិនលក់ យ៉ាងមានប្រសិទ្ធភាព។
ក្រៅអំពីអត្ថប្រយោជន៍ដែលកញ្ញា បានជម្រាបខាងលើ ផ្លែឈូកក៏មានអត្ថប្រយោជន៍តាំងពីឫស ដើម ក្រអៅ មើម ស្លឹក ផ្លែឈូកដុះក្នងបឹងបួរ ត្រពាំង អាចមានអាយុជាច្រើនឆ្នាំ។ ឈូកមានច្រើនប្រភេទ និងពណ៌ដែលនិយមដាំគឺ ស និង ស៊ីជំពូ។
អត្ថប្រយោជន៍របស់ឈូក៖ តាំងពីឫស ដើម ក្រអៅ មើម ស្លឹក ផ្លែ មិនត្រឹមតែបរិភោគជាចំណីអាហាទេ តែអាចជួយដល់ជំងឺជាច្រើនដែលយើងនឹកស្មានមិនដល់។ ឈូកត្រូវបានជនជាតិចិននិយម និងមានជំនឿរាប់ពាន់ឆ្នាំមកហើយ ចាត់ជាឱសថសួគ៌ ជាពិសេសគឺគ្រាប់ឈូក និងបណ្តូលតែម្តង។ ក្នុងគ្រាប់ឈូកស្រស់ ឬស្ងួត បរិបូណ៌ដោយ Carbohydrate , Proteine , Vit A VitB1 B2B3 B6B9 , Calcium , Phosphorus , Potassium , Sodium , ដែក , សង្កសីជាដើម ។
គុណសម្បត្តិគ្រាប់ឈូកមាន សម្រាប់បំប៉នកម្លាំង ជាពិសេសអ្នកទើបងើបពីឈឺថ្មីៗ អស់កម្លាំងល្ហិតល្ហៃ ឬសម្រាប់ស្ត្រីមានផ្ទៃពោះ
រូបមន្តសម្រាប់កាត់បន្ថយសម្ពាធឈាម បន្ថយជាតិខ្លាញ់ក្នុងឈាម បំប៉នគ្រាប់ឈាម បំបាត់ឈឺក្បាល វិលមុខ គឺយកស្លឹកហាន់ ដាក់ទឹកល្មមលិច ស្ងររ ១០- ១៥ នាទី ពិសារ១ថ្ងៃ ៣ដង។
ផ្កាឈូកស ស្ងោរយកទឹកពិសា ដើម្បីបំប៉នកម្លាំង និងបំបាត់ញរ័ទ្រូង ..
គ្រាប់ ជួយបំប៉នសរសៃប្រសាទ ខួរក្បាល
បណ្តូលគ្រាប់ឈូកឆុងទឹកពិសាបំបាត់ស្ត្រេស គេងមិនលក់
ជាពិសេសគ្រាប់ឈូក មានប្រសិទ្ធភាពក្នុងការប្រឆាំងរ៉ាឌីកាល់សេរី * ប្រឆាំងជំងឺមហារីក និងពន្យឺតភាពចាស់
ជំងឺថ្លើម រលាកថ្លើម ពិសាគ្រាប់ឈូកស្រស់ កុំខ្ចីពេក ១ថ្ងៃ ២០ ទៅ ៣០គ្រាប់ទាំងបណ្តូល
ជួយបំប៉នស្បែកមិនឲ្យជ្រីវជ្រួញ
បណ្តូលគ្រាប់ឈូកបរិបូណ៌ដោយសារធាតុ Methycorypalline ជួយពង្រីកសរសៃឈាម សម្រួលដំណើរឈាមរត់ និងសម្រួលដល់ចលនាបេះដូង ផងដែរ ។
( ឆុងទឹកក្តៅ ញ៉ាំ១ថ្ងៃ ៣ដង )
បំបាត់អាការៈក្តៅក្នុង បំប៉នសួត បំប៉នថ្លើម បំប៉នតម្រងនោម * ពិសាគ្រាប់ឈូកកាត់បន្ថយការរលាកពោះវៀន ។ល។
វិធីធ្វើ និងប្រើប្រាស់៖ យកបណ្តូរឈូកចំនួន១២ក្រាម(អាចរកទិញបាននៅហាងលក់ថ្នាំចិន) ទៅឆុងទឹកញ៉ាំបាន ដោយពិសារព្រឹកចំនួនម្តង ហើយល្ងាចចំនួនម្តង។ ពេលទទួលរួច គួរធ្វើការម៉ាស្សាក្បាលបន្ថែម នោះអ្នកនឹងអាចទទួលបានលទ្ធផលកាន់តែប្រសើរ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។