ត្រូវទទួលស្គាល់ថា ក្រោយសម្រាលកូនហើយស្ត្រីតែងជួបបញ្ហាស្បែកត្រង់ចំណុចទាំងនេះ

  • 2023-09-25 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅស្រ្តីគ្រប់រូប នៅពេលដែលកំពុងពពោះកូន តែងជួបបញ្ហាស្បែកជាក់ជាមិនខាន ដោយជៀសមិនផុតនោះទេ ប៉ុន្តែក៏មានស្ត្រីមួយចំនួនតូចដែរ ដែលមានសំណាងទទួលបានស្បែកនៅធម្មតាវិញ បន្ទាប់ពីឆ្លងទន្លេហើយ។ បញ្ហាដែលស្ត្រីជាទូទៅតែងជួបនៅអំឡុងពេលមានផ្ទៃពោះរឺក្រោយពេលសម្រាលហើយ រួមមាន៖

១ កើតមុន

ស្ត្រីខ្លះចេញមុននៅលើមុខ រាងកាយ បើទោះជាធម្មតាអ្នកមានស្បែកស្អាតក៏ដោយ។ស្ត្រីខ្លះមិនធ្លាប់មានមុនសោះក៏កើតមានដែរ ចំនែកស្ត្រីខ្លះធ្លាប់កើតមុន បែរជាថមថយទៅវិញក៏មាន។

២ ស្នាមសង្វា

សង្វាកើតឡើងនៅពេលដែលកូនរបស់អ្នកលូតលាស់លឿនជាងស្បែករបស់អ្នក ព្រោះអរម៉ូនមានការផ្លាស់ប្តូរ ជាពិសេសស្ត្រីតែងកើតមាននៅអំឡុងត្រីមាសទី៣ ។ ពោះអ្នកកាន់តែធំ សង្វាកាន់តែកើតមានឡើងជាច្រើន។ សង្វាអាចកើតមានឡើងនៅលើ ពោះ ភ្លៅ សុដន់ បាត និងដៃ។

៣ ជាំ

ស្ទើរតែ៧០%នៃស្ត្រីមានផ្ទៃពោះ តែងទទួលបានស្បែកពណ៌ត្នោតដែលគេហៅថា(ជាំ)នៅលើថ្ពាល់ ច្រមុះ និងថ្ងាស ។ ប៉ុន្តែជាំនេះពេលខ្លះក៏បាត់ទៅវិញបន្ទាប់ពីសម្រាលកូនហើយក៏មាន។

៤ ដុះសាច់

ស្ត្រីខ្លះមានដុះសាច់តូចៗនៅលើស្បែកដូចជា ក្លៀក ក ឬក្រលៀន ។ តែការដុះសាច់នេះមិនមានគ្រោះថ្នាក់នោះទេ។

៥ ប្តូរពណ៌ស្បែក

ចំណុចមួយចំនួននៅលើដងខ្លួនរបស់អ្នក អាចកើតមានឡើងដូចជា សម្បុរស្រគាំជាងមុន មានអាចម៌រុយ ស្លាស្នាម និងស្បែកជុំវិញក្បាលសុដន់មានពណ៌ខ្មៅ ហើយរីកធំ។

៦ ស្នាមកន្ទួលក្រហមរមាស់

ស្ត្រីទូទៅទទួលបានស្នាមកន្ទួលក្រហម រមាស់ ទាំងនេះនៅលើស្បែក វាអាចកើតនៅក្រោមក ឬនៅតំបន់ផ្សេងៗទៀត។

៧ សរសៃពណ៌អណ្តែតឡើង

រាងកាយមានផ្ទៃពោះមានអ័រម៉ូន estrogen និងឈាមច្រើនជាងធម្មតា ហើយវាប៉ះពាល់ដល់សរសៃឈាមវ៉ែន។ សរសៃពណ៌តូចៗ គេអាចហៅថា សរសៃពីងពាង អាចលេចឡើងលើមុខ ក ឬដៃរបស់អ្នក។ វាគឺជាសរសៃ Varicose វាកើតឡើងជួនកាលក៏អាចមានការឈឺចាប់ដែរ។

៨ ប្រេះកែងដៃ

ស្រ្តីមួយចំនួនពេលអំឡុងពពោះឬសម្រាលកូនហើយ តែងមានប្រេះកែងដៃ សសុះៗហើយរមាស់តិចៗផងដែរ។

ដូចនេះបញ្ហាស្បែកស្ត្រីគឺជៀសមិនផុតនោះទេ តែកើតមាន ដូច្នេះហើយការដែលជាជម្រើសល្អនោះ ស្ត្រីត្រូវថែរក្សាស្បែកឲ្យមានសុខភាពល្អ ដោយផឹកទឹកឲ្យបានច្រើន លាបឡេការពារកំដៅថ្ងៃជារៀងរាល់ថ្ងៃ ប្រើឡេបំបាត់ស្នាមរមាស់ និងភាពស្ងួតដែលអាចកើតមាននៅលើស្បែក។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម