ក្រោយរៀបការបើប្តីមាន៥ចំណុចនេះ នោះអ្នកនិងទទួលបានប្តីល្អហើយ
- 2023-09-21 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយរៀបការបើប្តីមាន៥ចំណុចនេះ នោះអ្នកនិងទទួលបានប្តីល្អហើយ
បុរសល្អគឺជាមនុស្សម្នាក់ដែលទទួលយករាល់កំហុសឆ្គង និងស្រលាញ់អ្វីៗគ្រប់យ៉ាងចំពោះភរិយា មិនដែលរិះគន់ប្រពន្ធ នោះទេ ។ នារីមួយចំនួនពេលរៀបការប្តីហើយ តែងតែចង់បានភាពកក់ក្តៅ ការយល់ចិត្តទុកដាក់ ជាពិសេសចង់បានភាពផ្អែមល្ហែមពីស្វាមីរបស់ខ្លួន។ ប៉ុន្តែការចង់បានបែបនេះ មិនប្រាកដថាទទួលបានដូចចិត្តទាំងអស់នោះទេ តែស្វាមីក៏មានចំណុចពិសេសៗរបស់គាត់ដែរ តែពេលខ្លះយើងជាប្រពន្ធមើលរំលង។ ខាងក្រោមនេះគឺជាដចំណុចល្អៗរបស់ស្វាមី ដែលអាចចាត់ទុកថា ក្រោយរៀបការហើយ គាត់គឺជាប្តីល្អសម្រាប់យើង៖
១ បុរសទទួលខុសត្រូវចំពោះខ្លួនឯង និងអ្នកដ៏ទៃ
បុរសដែលតែគោរពខ្លួនឯង ហើយមិនបន្ទោសចំពោះកាលៈទេសៈ ដោយដឹងពីទំនួលខុសត្រូវរបស់ខ្លួន គាត់តែងត្រៀមខ្លួនជាស្រេចក្នុងការទទួលខុសត្រូវសម្រាប់គ្រួសាររបស់គាត់។
២ បុរសដែលស្រលាញ់កូន
បុរសដែលស្រលាញ់កូន ហើយសុខចិត្តចំណាយពេលលេងជាមួយកូន គឺជាបុរសដែលលះបង់ខ្ពស់គួរឲ្យស្រលាញ់។
៣ បុរសដែលមានភាពស្ងប់ស្ងាត់គ្រប់យ៉ាង
ភាពស្ងប់ស្ងាត់របស់បុរស តែងតែធ្វើឲ្យប្រពន្ធមានអារម្មណ៏ថាសុវត្ថិភាព ព្រោះគាត់មិនរញ៉េរញ៉ៃពេលមានរឿងអ្វីកើតឡើង។ ភាពស្ងប់ស្ងាត់តែងតែងាយស្រួលក្នុងការដោះស្រាយ ព្រោះគាត់កំពុងគិត ហើយនិងរកវិធីដោះស្រាយ។
៤ បុរសមិនមានភាពខ្មាស់អៀនចំពោះការងារ
ស្វាមីល្អនឹងមិនភ័យខ្លាចក្នុងការធ្វើការងារអ្វីនោះទេ ឲ្យតែជាការងារគឺគាត់ធ្វើទាំងអស់ មិនប្រកាន់ខ្លួន មិនបែងចែកការងាររវាងស្រ្តីនិងបុរស។
៥ បុរសដែលមានតណ្ហាក្នុងកម្រិតមធ្យម
ការផឹកស្រា ការជក់បារី ការចេញទៅក្រៅជាមួយមិត្តភក្ក័ ការរួមគ្រែ គឺជារឿងដែលប្តីមិនអាចជៀសបាន នៅចំណុចណាមួយនោះទេ តែបើគាត់ចេះប្រើវាឲ្យនៅកម្រិតទាប នោះគឺជារឿងប្រសើរបំផុត។
ប្រភព៖phunutoday.vn