រឿង៨ យ៉ាងដែលឪពុកម្តាយគួរបង្រៀនកូនតាំងពីតូច ដែលមានតម្លៃជាងអ្វីៗទាំងអស់

  • 2023-09-20 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងនាមជាឪពុកម្តាយ តែងចង់បានកូនល្អ ជាមនុស្សល្អនៅក្នុងសង្គម តែឪពុកម្តាយខ្លះភ្លេចគិតពីចំណុចដែលត្រូវបង្រៀនកូនៗរាល់ថ្ងៃឲ្យក្លាយជាមនុស្សល្អ តែបែរជាបង្រៀនកូនៗពីចំណុចផ្សេងៗទៅវិញ។ ដូចនេះប្រសិនបើក្នុងនាមជាឪពុកម្តាយដែលចង់ឲ្យកូនក្លាយជាបុគ្គលល្អពេលតាំងពីតូចរហូតដល់ធំ គួរបង្រៀនកូនតាមវិធីទាំងនេះដូចខាងក្រោម៖

១ បង្រៀនកូនស្តាប់ដោយអត់ធ្មត់

យើងជាឪពុកម្តាយត្រូវបង្ហាត់កូនឲ្យចេះស្តាប់ដោយការអត់ធ្មត់។ ការស្តាប់ពិតជាសំខាន់ណាស់ ដើម្បីឲ្យគាត់បានយល់ពីគំនិតរបស់អ្នកផ្សេងខ្លះ។

២ បង្រៀនកូនឲ្យអានសៀវភៅ

កាលណាកូនរបស់អ្នកអាន និងរៀនកាន់តែច្រើន គំនិតរបស់គាត់នឹងពង្រីកកាន់តែច្រើន ហើយកូនរបស់អ្នកកាន់តែឆ្លាត និងឆ្លាតជាងមុន។

៣ បង្រៀនកូនឲ្យចេះទំនាក់ទំនង

បើគ្មានទំនាក់ទំនងល្អទេ កុមារនឹងមិនអាចចូលក្នុងសង្គមបានទេ សូម្បីតែក្នុងការអនុវត្តន៌ការអប់រំគ្រួសារក៏ដោយ ការទំនាក់ទំនងរវាងកុមារនិងឪពុកម្តាយមានសារៈសំខាន់ជាពិសេសតែម្តង។

៤ បង្រៀនកូនឲ្យចេះឯករាជ្យ

សមត្ថភាពក្នុងការប្រឈមមុខ និងដោះស្រាយបញ្ហាដោយឯករាជ្យគឺសមត្ថភាពរស់រានមានជីវិត ដែលមនុស្សសម័យទំនើបត្រូវតែមាន ហើយវាជាមូលដ្ឋានក្នុងការប្រឈមមុខនឹងជីវិត។

៥ បង្រៀនកូនឲ្យមានជំនាញសរសេរ

បើគ្មានជំនាញសរសេរល្អទេ វាពិបាកក្នុងការស្វែងរកឧិកាសអភិវឌ្ឍនៅក្នុងសង្គមទំនើប។ សមត្ថភាពសរសេរក៏ជាមធ្យោបាយដ៏ល្អមួយដើម្បីបង្ហាញនិងរីកចម្រើន។

៦ បង្រៀនកូនឲ្យចេះធ្វើការជាក្រុម

បន្ថែមលើជំនាញឯករាជ ឪពុកម្តាយគួរតែឲ្យកូនរៀនចេះធ្វើការងារជាក្រុម ដើម្បីបណ្តុះបណ្តាលលើកកម្ពស់ការគិតប្រកបដោយភាពច្នៃប្រឌិត និងជួយកុមារឲ្យមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទង។ លើកទឹកចិត្តកុមារឲ្យស្គាល់ពីកីឡាជាក្រុម ការសិក្សាជាក្រុម មិត្តភក្កិ ចម្អិតអាហារ រឺជួយឪពុកម្តាយ។

៧ បង្រៀនកូនឲ្យចេះគោរព

មនុស្សដែលគោរព និងស្រលាញ់អ្នកដ៏ទៃ នឹងត្រូវបានគេស្រលាញ់និងគោរពវិញ ។ គោរពសិទ្ធិឯកជនរបស់អ្នកដ៏ទៃ មិននិយាយដើម មិនផ្សព្វផ្សាយ គោរពកំហុសអ្នកដ៏ទៃ កុំសើចចំអកអ្នកដ៏ទៃ។

៨ បង្រៀនកូនឲ្យចេះដឹងគុណ

ការបង្រៀនកូនឲ្យចេះដឹងគុណ គឺជារឿងល្អបំផុតក្នុងជីវិតរបស់ពួកគេ ។ ពួកគេនឹងមានសន្តិភាពផ្លូវចិត្តរឹងមាំល្អ។

ប្រភព៖Kenh14.vn

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម