ផ្លែឈើ២ប្រភេទនេះជាប្រភពCollagen ដ៏សំខាន់ ជំនួយស្បែកសភ្លឺថ្លា

  • 2023-09-20 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាការពិតណាស់ជាទូទៅស្រ្តីគ្រប់រូបតែងតែចង់បានសុខភាពស្បែកស្អាត ភ្លឺថា ចែងចាំង និងមានសំណើម បើទោះបីខ្លួនត្រូវប្រើរបស់ប្រើប្រាស់ រឺផលិតផលអ្វីក៏ដោយ។ ស្រ្តីមួយចំនួនជ្រើសរើសការញ៉ាំអាហារ ដែលមានបន្លែ ផ្លែឈើ សាច់ ដែលមានវីតាមីន ជំនួយដល់ស្បែកពីខាងក្នុង ជាងស្រ្តីមួយចំនួនចូលចិត្តប្រើផលិតផលដូចជា លាបឡេ ញ៉ាំខូឡាជែនដើម្បីស្បែកស ទៅត្រាំទឹកដោះគោ ជាដើម។ តាមពិតទៅការប្រើផលិតផលបានត្រឹមតែធ្វើឲ្យស្បែកនៅខាងក្រៅបានតែស្អាតមួយពេលតែប៉ុណ្ណោះ បន្ទាប់ពីនោះទៅវាក៏បាត់បង់ទៅវិញបន្ទាប់ពីយើងលែងប្រើវា។ ប៉ុន្តែបើសិនយើងញ៉ាំអាហារដែលសម្បូរទៅដោយវីតាមិន ជាពិសេសផ្លែឈើទៀតនោះនឹងធ្វើឲ្យស្បែករបស់យើងភ្លឺចេញពីខាងក្នុងតែម្តង និងមានសុខភាពស្បែកល្អ។ ហើយសប្រាប់ផ្លែឈើដែលសម្បូរទៅដោយCollagen ធ្វើឲ្យស្បែកភ្លឺថ្លានិងមានសំណើមនោះ គឺ៖

១ ផ្លែប្លូប៊ឺរី

ផ្លែប្លូប៊ឺរី គឺជាផ្លែឈើដែលសំបូរទៅដោយវីតាមីន A ,C ,anthocyanin (សារធាតុប្រឆាំងអុកស៊ីតកម្ម) ដែលផ្តល់ប្រសិទ្ធភាពប្រឆាំងភាពចាស់។ សារធាតុប្រឆាំងអ៊ុកស៊ីតកម្មនេះវាជួយការពារស្បែកខូចខាតដែលបណ្តាលមកពីពន្លឺព្រះអាទិត្យ ការរលាក និងការពារការបាត់បង់ខូឡាជែន ដែលជាប្រូតេអ៊ីនមួយក្នុងចំណោមប្រូតេអ៊ីនដែលរក្សាស្បែកឲ្យក្មេងជាងវ័យហើយរលោងថែមទៀត។ វាជួយកាត់បន្ថយសម្ពាធឈាម ជួយគ្រប់គ្រងកម្រិតស្ករក្នុងឈាម ។

២ ផ្លែទទឹម

ផ្លែទទឹមគឺជាផ្លែដែលផ្ទុកទៅដោយវីតាមីន C ដ៏សម្បូរបែប និងសារធាតុប្រឆាំងអ៊ុកស៊ីតកម្មជាច្រើនប្រភេទ។ ផ្លែទទឹម ជួយការពាររាងកាយពីការខូចខាតរ៉ាឌីកាលសេរី និងកាត់បន្ថយការលាក ជាពិសេសមានផ្ទុកសារធាតុម្យ៉ាងហៅថា Punicalagins ដែលជួយរក្សាខូឡាជែននៅក្នុងស្បែក កាត់បន្ថយភាពចាស់។ កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ការពារគ្រោះក្នុងតម្រងនោមទៀតផង។

ប្រភព៖kenh14.vn

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម