តែ៣ប្រភេទ ដែលល្អបំផុតក្នុងការទប់ស្កាត់បាក់តេរី និងបណ្តេញមេរោគ

  • 2023-09-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តែគឺជាភេជ្ជៈដែលល្អសម្រាប់សុខភាព ដែលរូមផ្សំនូវរសជាតិ រួមជាមួយនឹងគុណសម្បត្តិផ្នែកសុខភភាពផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានប្រភេទតែ៣ប្រភេទដែរ ដែលត្រូវបានគេដឹងថា វាមានចំណុចល្អច្រើន ថែមទាំងជួយទប់ស្កាត់បាក់តេរី បណ្តេញមេរោគមួយចំនួនបានផងដែរ។

១ តែខ្មៅ

តែខ្មៅត្រូវបានផលិតចេញពីរុក្ខជាតិម្យ៉ាងហៅថា Camellia sinensis តែប្រភេទនេះមានជាតិកាហ្វេអ៊ីន សារធាតុរំញោច និងសារធាតុប្រឆាំងអុកស៊ីតកម្ម តែខ្មៅនេះអាចស្រវឹងបាន។ តែប្រភេទនេះក៏មានប្រសិទ្ធភាពកាត់បន្ថយការហើម បង្កើនល្បឿនការំលាយអាហាររបស់រាងកាយ និងពន្យាភាពចាស់។

២ តែអ៊ូឡុង

តែអ៊ូឡុង (o long ) គឺជាតែចិនបុរាណ ។ តែអ៊ូឡុងមួយពែង មានជាតិកាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូមដែរ ។ វាមានផ្ទុកជាតិកាហ្វេអ៊ីនប្រហែល 38mg និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលផ្តល់ អត្ថប្រយោជន៍ដល់សុខភាព។ អ្នកវិភាគជាច្រើនបានរកឃើញថា អ្នកដែលផឹកតែអ៊ូឡុងនេះទៀងទាត់ មានហានិភ័យទាបនៃជំងឺមហារីកសុដន់ 25% និងអាចជួយការពារការផ្លាស់ប្តូរកោសិការដែលនាំឲ្យកើតមហារីកក្នុងរាងការយ។

៣ តែបៃតង

តែបៃតងជាប្រភេទតែត្រជាក់ និងបន្សាបជាតិពុល ។តែបៃតងសម្បូរទៅដោយសារធាតុ polyphenols ជួយឲ្យខួរក្បាលមានការចងចាំល្អ ជួយទប់ស្កាត់បាក់តេរីក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព និងសម្រាប់អ្នកដែលមានជំងឺមហារីក ដែលមានជាតិពុលក្នុងខ្លួន វាជួយធ្វើឲ្យរាងកាយប្រសើរជាងមុន។

ប្រភព៖ kenh14

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម