ភ្ជុំបិណ្ឌជិតមកដល់ហើយ នេះជាសម្លៀកបំពាក់សាមញ្ញៗអាចស្លៀកទៅវត្តបាន ក្រៅពីឈុតប្រពៃណី
- 2023-09-15 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ជុំបិណ្ឌជិតមកដល់ហើយ នេះជាសម្លៀកបំពាក់សាមញ្ញៗអាចស្លៀកទៅវត្តបាន ក្រៅពីឈុតប្រពៃណី
ជាទូទៅឲ្យតែមានបុណ្យទានធំៗដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ រឺបុណ្យប្រពៃណីផ្សេងៗទៀត នារីខ្មែរត្រូវស្លៀកពាក់អាវប៉ាក់សំពត់បត់ ដើម្បីទៅចូលរួមកម្មវិធី។ទោះបីពីសម័យកាលមួយទៅសម័យកាលមួយមានការជឿនលឿនក៏ដោយ ក៏នារីខ្មែរយើងនៅតែមិនចោលសំពត់ហូលផាមួងសម្រាប់ស្លៀកទៅវត្តនោះដែរ។ ក៏ប៉ុន្តែបើយើងគិតពីតម្លៃរបស់វាវិញ គឺមានតម្លៃថ្លៃគួរសម តែពេលស្លៀកពាក់វាទៅធ្វើឲ្យនារីខ្មែរលើកសម្រស់ដ៏ស្អាតផូផង់ ទាក់ទាញភ្នែក សមជានារីខ្មែរពិតៗ ជាពិសេសគឺការលេងម៉ូតទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់។
ដោយសាររបស់ទាំងនេះមានតម្លៃថ្លៃ និងខ្លាចប្រឡាក់ទៀតនោះ នារីមួយចំនួន បែរងាកមកចាប់អារម្មណ៍ទៅលើសំលៀកបំពាក់អាវស និងសំពត់ធម្មតាវិញ តែក៏អាចស្លៀកពាក់ទៅវត្តបានដែរ សំខាន់យើងចេះជ្រើសរើសម៉ូតនិងពណ៌ឲ្យបានសមរម្យ សាកសមជាម៉ូតដែលអាចស្លៀកពាក់ទៅបុណ្យទានបាន។
ខាងក្រោមនេះគឺជាម៉ូតសំលៀកបំពាក់សាមញ្ញាៗបែបថ្លៃថ្លូ សាកសមទៅវត្តបាន៖
ប្រភព៖pinterest