តើគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចបង្ការបានដែរឬទេ?
- 2023-09-14 07:05:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចបង្ការបានដែរឬទេ?
បញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺជាមូលហេតុចំបងទីមួយ នៃពិការភាពនៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។
ក្នុងរវាងកន្លះសតវត្សចុងក្រោយ អត្រានៃបញ្ហានេះមានការថយចុះប្រហែល ៤០ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយនៅបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។
ដោយសារតែគ្រោះថ្នាក់សរសៃឈាមខួរក្បាលភាគច្រើនមានសភាពធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់ ឬបន្សល់នូវពិការភាពច្រើន ទោះបីបច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ ទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។
ថ្ងៃនេះ កញ្ញានឹងនាំយកពីវិធីបង្ការខ្លួនពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
កត្តាដែលអាចបង្កាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលយើងគ្រប់គ្នាអាចអនុវត្តបានគឺ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជិវិតរស់នៅប្រចាំថ្ងៃរបស់យើង(Lifestyle change) ដែលរួមមានការផ្តោតលើរបបអាហារដែលមានសុខភាពល្អ ការធ្វើលំហាត់ប្រាណ ការរក្សាតុល្យភាពរាងកាយរបស់យើង។
ដើម្បីចៀសឆ្ងាយពីគ្រោះថ្នាក់សរសៃឈាមខួរក្បាល យើងគប្បីជ្រើសរើសរបបអាហារសម្រាប់ទទួលទានរាល់ថ្ងៃដូចជា៖
របបអាហារសុខភាពពិតជាមានសារៈសំខាន់ក្នុងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហានេះបាន តាមរយៈការការពារជំងឺមួយចំនួនដូចជា៖
ការធ្វើលំហាត់ប្រាណមានសមត្ថភាពក្នុងការកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្កផ្សេងៗមួយចំនួនទៀត នៃជំងឺសរសៃឈាម។ ជាទូទៅ យើងត្រូវធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិចពី ៣ ទៅ ៤ដង ក្នុងមួយសប្តាហ៍ និងម្ដងៗមានរយៈពេលយ៉ាងតិច ៣០នាទី។
ក្រៅពីការបរិភោគអាហារសុខភាព និងការធ្វើលំហាត់ប្រាណ មានកត្តាផ្សេងៗទៀត ដែលយើងត្រូវយកចិត្តទុកដាក់ដូចជា៖
អ្នកជំងឺគប្បីត្រូវពិនិត្យ និងព្យាបាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ ជំងឺបេះដូង និងសរសៃឈាមឲ្យបានត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយនិងក្រុមវេជ្ជបណ្ឌិតជំនាញ។