អត្ថប្រយោជន៌៥យ៉ាង ពីល្បែងផ្គុំរូប ឪពុកម្តាយគួរឲ្យកូនលេងឲ្យបានច្រើន

  • 2024-08-12 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលអ្នកជាឪពុកម្តាយមិនចង់ឲ្យកូនរបស់អ្នកមើលទូរសព្ទ័ច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែកកូនអ្នកទេនោះ អ្នកគួរតែរកវិធីផ្សេងៗដើម្បីផ្តល់ជាចំណេះដឹងផ្នែកបញ្ញាស្មារតីដល់កូន ដូចជាមើលរូបភាព ផ្គុំរូប លេងនេះលេងនោះ ដែលជារបស់លេងដែលផ្តល់ជាប្រជោជន៍ដល់កូន ដើម្បីឲ្យពួកគាត់កាន់តែមានភាពឆ្លាតវៃ។ ក្នុងចំណោមល្បែងក្មេងលេងទាំងនោះ មានល្បែងមួយដែលមានឈ្មោះថា ល្បែងផ្គុំរូបភាព ល្បែងនេះគឺជាសកម្មភាព ដែលមានអត្ថប្រយោជន៍ដល់ខួរក្បាលរបស់កុមារ ជាពិសេសមុនពេលដែលពួកគាត់ចូលសាលារៀន។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៏ពីការផ្គុំរូបភាព ៖

១ បង្កើនសមត្ថភាពដោះស្រាយបញ្ហា ៖ ល្បែងផ្គុំរូប ធ្វើឲ្យកុមារចេះប្រើខួរក្បាលគិត ប្រើអារម្មណ៌នៃការប៉ះ និងការមើល និងចេះដោះស្រាយបញ្ហានៅចំពោះមុខ ពីកន្លែងមួយ ទៅដាក់កន្លែងមួយ។

២ កុមារចេះពាក្យថ្មីៗ ៖ ការលេងល្បែងផ្គុំរូប ធ្វើឲ្យកុមារចេះពាក្យថ្មីៗច្រើន ជាពិសេសពេលឪម្តាយចង្អុលបង្ហាញដោយប្រើពាក្យ ត្រឡប់ ខាងលើ ខាងក្រោម ដំបូង និងចុងក្រោយ ។ ដែលពាក្យទាំងនេះពួកគាត់ រៀនស្វែងយល់ពីការប្រើពាក្យទៅនិងរូបភាព។ ការរៀនភាសារចាប់ផ្តើមដំបូងក្នុងជីវិតរបស់កុមារ ជួយឲ្យកុមារស្រូបយកពាក្យកាន់តែច្រើន កាយវិការដែលត្រូវគ្នា និងគំនិតថ្មីៗ។

៣ ធ្វើឲ្យកុមាររហ័សរហួន ៖ ការលេងល្បែងមួយនេះជួយបង្កើនសាច់ដុំដៃ រាងកាយទាំងមូល និងភ្នែករបស់កុមារមានភាពរហ័សរហួន។ ល្បែងនេះ គឺតម្រូវឲ្យក្មេងរើសបំណែកតូចៗដោយប្រុងប្រយត្ន័ហើយដាក់ឲ្យសមនិងកន្លែងដែលត្រឹមត្រូវ ។

៤ ជួយកុមារឲ្យចេះយកចិត្តទុកដាក់ជាងមុន ៖ ល្បែងនេះជួយឲ្យកុមារមានការយកចិត្តទុកដាក់ ផ្ចង់អារម្មណ៌បានច្រើនមិននឹកស្មាន ព្រោះពួកគេអង្គុយរកនឹកដោះស្រាយដោយចំណាយពេលម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ និងដោយយកចិត្តទុកដាក់ ជាងរឿងផ្សេងៗក្នុងពេលតែមួយ។

៥ ជួយកុមារឲ្យចេះអត់ធ្មត់ ៖ ការផ្គុំរូបមិនមែនចេះតែឃើញរូបភ្លាមៗនោះទេ វាត្រូវការឲ្យឃើញរូបភាពដើម្បីលើកទឹកចិត្តឲ្យខ្លួនឯង។នៅពេលកុមារខិតខំផ្គុំរូបបានសម្រេច ពួកគេពិតជាសប្បាយចិត្ត ហើយលើកក្រោយទៀត គេនិងអត់ធ្មត់ដើម្បីបានឃើញរូបដែលគេបានផ្គុំបន្តទៀត។

ប្រភព៖themotherhuddle

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី