របៀបនៃការថែរក្សាស្បែកកូនតូច ងាយប្រតិកម្ម

  • 2023-09-12 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាកូនតូចរបស់អ្នកមានអាយុប៉ុណ្ណានោះទេ ការថែទាំស្បែកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កូនតូចរបស់អ្នកពីការកន្ទួល រមាស់ និងប្រតិកម្មផ្សេងៗ។ នៅក្នុងវ័យតូចៗបែបនេះ ស្បែកកូនរបស់អ្នកនៅខ្ចី ងាយប្រតិកម្មណាស់។ ប៉ុន្តែមានរឿងជាច្រើនដែលអ្នកអាចធ្វើបានដើម្បីការពារកូនតូចរបស់អ្នកពីបញ្ហាស្បែកទូទៅ ។ ខាងក្រោមនេះគឺជាវីធីមួយចំនួនដើម្បីថែរក្សាស្បែកកូនតូចដែលងាយប្រតិកម្មនោះគឺ៖

១ កុំឲ្យស្បែកដែលកន្ទួលរឺរមាស់ត្រូវទឹករាល់ថ្ងៃ៖ អាចឲ្យត្រូវទឹកពីរឬបីដងក្នុងមួយសប្តាហ៏ ធ្វើបែបនេះដើម្បីឲ្យស្បែកឆាប់ជាសះស្បើយ កាលណាត្រូវទឹកញឹកញាប់ធ្វើឲ្យស្បែកស្ងួត។

២ ផ្លាស់ប្តូរកន្ទបកូនឲ្យបានញឹកញាប់៖ ទារកគួរតែទទួលបានកន្ទបស្អាត ដែលត្រូវការចំណាយពេល២ទៅ៤ម៉ោង បន្ទាប់ពីប្រើរួច។ ពេលកូនតូចរបស់អ្នក បញ្ចេញលាមក អ្នកត្រូវរកប្រភេទក្រដាស់សើម ដែលមានសារធាតុ hypoallergenic និងមិនមាន Lanolin ឬអាល់កុល។

៣ ការស្លៀកពាក់ការពារកំដៅថ្ងៃនិងស្វែងរកឡេការពារ៖ ប្រសិនបើកូនតូចមានអាយុតិចជាង៦ខែ មិនគួរឲ្យគេត្រូវកំដៅថ្ងៃនោះទេ ត្រូវរកខោអាចវែងៗ មួក ដើម្បីការពារ។ ស្វែងរកឡេកាពារដែលធន់និងទឹក ដែលមានSPf យ៉ាងហោចណាស់ ៣០ ដែលមានធាតុ Titanium Dioxide ឬ Zinc oxide ។

៤ ប្រើក្រែមផ្តល់សំណើម ៖ ជារឿងធម្មតាទេ សម្រាប់ទារកទើបនិងកើតដែលមានបញ្ហាស្បែកស្ងួត យូរទៅវាទៅជាធម្មតាឡើងវិញ។ ប្រសិនបើស្ងួតខ្លាំងរហូតប្រេះក្រហាយ យើងអាចយកចាហួយរឺប្រេងលាបនៅតំបន់នោះ។ ប្រសិនបើកូនតូចកាន់តែមានវ័យច្រើនជាងនេះ យើងអាចប្រើឡេ ដែលមិនមានក្លិន និងពណ៌។

៥ តាមដានស្ថានភាពស្បែក៖ នៅពេលដែលកូនតូចរបស់អ្នក ឃើញមានស្នាមក្រហម រឺកន្ទួលស្បែក ជួនកាលខ្លះអាចជាកន្ទួលធម្មតា ហើយក៏បាត់ទៅវិញបន្តិចម្តងៗដោយខ្លួនឯង។

ប្រភព៖ WebMD

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម