ហេតុផលមួយចំនួន មនុស្សប្រុសភាគច្រើន កាន់តែចាស់កាន់តែជ្រុះសក់រឺទំពែក
- 2023-09-08 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលមួយចំនួន មនុស្សប្រុសភាគច្រើន កាន់តែចាស់កាន់តែជ្រុះសក់រឺទំពែក
គ្រប់មនុស្សជាទូទៅ មិនថាស្ត្រីឬក៏បុរសទេ តែងតែជួបបញ្ហាជ្រុះសក់តិចរឺច្រើន នៅក្នុងជីវិតប្រចាំថ្ងៃ។ អ្នកខ្លះជ្រុះសក់ប្រមាណទី ៤០ ទៅ៥០សរសៃ ក្នុងមួយថ្ងៃៗ។ ការជ្រុះសក់ខ្លះអាចបណ្តាលមកពី សក់ខូច រឺដាច់ នៅពេលសិតសក់ រឺទៅតាមវ័យរបស់យើង នៅពេលដែលយើងមានអាយុកាន់តែច្រើន ។ តែបញ្ហាមួយចំនួនទៀតក៏អាចបណ្តាលមកពីកត្តាផ្សេងៗដែររួមមានដូចជា៖
១ មានជំងឺ៖ មនុស្សប្រុសភាគច្រើនដែលឧហ្សាហ៏មានជំងឺ ដូចជា ស្លេកស្លាំង មានបញ្ហាប្រពេញទីរ៉ូអ៊ីត ក៏ធ្វើឲ្យសក់ជ្រុះ រហូតទមពែកផងដែរ។
២ ប្រើផលិតផល៖ ការព្យាបាលដោយវិទ្យុសកម្ម ឬការព្យាបាលដោយប្រើគីមី។
៣ ប្រើប្រាស់ថ្នាំ៖ ធ្លាប់ប្រើប្រាស់ថ្នាំបញ្ចុះឈាមកម្រិតវីតាមិនA ខ្ពស់ និងថ្នាំស្តេរ៉ូអ៊ីត ដែលបុរសខ្លះប្រើដើម្បីជួយធ្វើឲ្យមានសាច់ដុំ។
៤ ការឆ្លងមេរោគលើស្បែកក្បាល
៥ របបអាហារ៖ បុរស់ខ្លះអាចជួបបញ្ហាជាមួយនឹងរបបអាហារ ដូចជា ការទទួលបានជាតិដែកតិចពេក រឺវិតាមិនAច្រើនពេក
៦ ស្ត្រេស្ត (stress)
៧ អាចមកពីហ្សែន
ប្រភព៖ WebMD