១៥ចំណុច សម្រាប់កាលវិភាគប្រចាំថ្ងៃ ដែលល្អសម្រាប់ក្រុមគ្រួសារ គួរអនុវត្តន៍
- 2023-09-07 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៥ចំណុច សម្រាប់កាលវិភាគប្រចាំថ្ងៃ ដែលល្អសម្រាប់ក្រុមគ្រួសារ គួរអនុវត្តន៍
បើនិយាយទៅដល់សុខភាព នរណាៗក៏ចង់បានសុខភាពល្អដែរ តែអ្នកខ្លះមាត់ថាចង់បានសុខភាពល្អ តែខ្វះទង្វើជាក់ស្តែងក្នុងការធ្វើវា ។ ដូចនេះកុំបានតែមាត់ ហើយព្យាយាមជំនះភាពខ្ជឹលចេញឲ្យអស់ នោះទើបអ្នកទទួលបាននូវសុខភាពល្អដល់ខ្លួនអ្នក រួមទាំងគ្រួសាររបស់អ្នកផងដែរ ជាពិសេសសម្រាប់អ្នកដែលមានគ្រួសារហើយ។ ខាងក្រោមនេះគឺជាកាលវីភាគប្រចាំថ្ងៃ ដែលអ្នកគួរតែអនុវត្តន៏វាក្នុងគ្រួសាររបស់អ្នក ជាប្រចាំដើម្បីទទួលបានសុខភាព មិនសូវឈឺផ្តេសផ្តាស់៖
ទី១ ៖ អ្នកត្រូវក្រោករៀបចំអាហារពេលព្រឹកនៅចន្លោះម៉ោង 6:30 AM ដើម្បីក្រុមគ្រួសាររបស់អ្នក ញ៉ាំឲ្យបានឆ្អែត មុនពេលចេញទៅក្រៅ។
ទី២ ៖ ម៉ោង 7:00AM ហាត់ប្រាណតិចតួចដើម្បីសុខភាពរបស់អ្នក។
ទី៣ ៖ ម៉ោង7 :30 រៀបចំខ្លួនទៅធ្វើការ រឺទៅរៀន ។
ទី៤ ៖ ម៉ោង 7:45AM ត្រៀមខ្លួនធ្វើដំណើរទៅធ្វើការរឺទៅសាលារៀន។
ទី៥ ៖ ម៉ោង 8:00AM ទៅដល់ទីតាំង
ទី៦ ៖ ម៉ោង 10:30AM គួរជ្រើសរើសអាហារសម្រន់ដូចជា មានផ្លែឈើ រឺគ្រាប់ធញ្ញជាតិរឺទឹកដោះគោ ដែលបានត្រៀមយកមកពីផ្ទះ។
ទី៧ ៖ ម៉ោង12:30PM សម្រាកញ៉ាំអាហារថ្ងៃត្រង់
ទី៨ ៖ ម៉ោង 2:00PM ប្រសិនបើអ្នកនៅកន្លែងធ្វើការ គួរទម្រេតខ្នងរឺ ធ្វើចលនាសរសៃខ្លួនរបស់យើងចេញពីមុខកុំព្យូទ័រ ដើម្បីកុំឲ្យធុញថប់។
ទី៩ ៖ ម៉ោង 3:00PM ត្រូវសម្រាកភ្នែករបស់អ្នកបន្តិចជាមួយការងារ។
ទី១០ ៖ ម៉ោង 4:00PM រៀនរកមើលអ្វីដែលជាភាពតានតឹងដែលខ្លួនធ្វើតាំងពីព្រឹករហូតដល់ពេលនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព រៀនសម្រាកចិត្តនិងសម្រាកកាយ ជជែកគ្នាលេងតិចតួច ឲ្យសប្បាយរីករាយ តាមដែលអាចធ្វើទៅបាន។
ទី១១ ៖ ម៉ោង 5:30PM គឺជាម៉ោងដែលសម្រាកពីការងាររឺក៏ការសិក្សា គួរតែសម្រាកទៅញ៉ាំអីតិចតួចជាមួយមិត្តភក្ក័ រឺក៏ជជែកគ្នាលេងពីនេះពីនោះដើម្បីបន្ធូរអារម្មណ៍ និងស្វែងយល់ពីអ្វីដែលនៅជុំវិញខ្លួន។
ទី១២ ៖ ម៉ោង 6:30PM ចាប់ផ្តើមរៀបចំនិងធ្វើអាហារពេលល្ងាចជាមួយគ្រួសារ និងញ៉ាំអាហារពេលល្ងាចជាមួយគ្នា និយាយផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក នៅកន្លែងការងារក៏ដូចជាសាលា។
ទី១៣ ៖ ម៉ោង7:30PM ជាម៉ោងសម្រាកពីអាហារពេលល្ងាចរួច អាចបង្កើតសកម្មភាពអ្វីមួយជាមួយគ្រួសារ ដើម្បីបង្កើតនូវទំនាក់ទំនងល្អ។
ទី១៤ ៖ ម៉ោង 8:00PM រៀបចំកន្លែងគេងឲ្យមានផាសុខភាព ស្តាប់ចំរៀងដែលចូលចិត្ត ស្តាប់វិទ្យុ រឺក៏ធ្វើអ្វីទៅតាមចំណង់ចំណូលចិត្ត នៅក្នុងបន្ទប់។
ទី១៥ ៖ ម៉ោង 9:00PM ជាម៉ោងដែលត្រូវកំណត់ក្នុងការគេង មិនត្រូវធ្វើអ្វីទាំងអស់ ដើម្បីគេងឲ្យបានគ្រប់គ្រាន់ កុំឲ្យឈឺ ដែលអាចប៉ះពាល់ដល់ការចំណាយផ្សេងរឿងលុយកាក់។
ប្រភព៖ wedMD