៨ចំណុចសំខាន់ៗ ស្ត្រីមានផ្ទៃពោះដំបូងគួរធ្វើ ដើម្បីសុខភាព
- 2023-09-07 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ចំណុចសំខាន់ៗ ស្ត្រីមានផ្ទៃពោះដំបូងគួរធ្វើ ដើម្បីសុខភាព
នៅពេលស្ត្រីបាត់រដូវភ្លាម ហើយដឹងថាខ្លួនមានផ្ទៃពោះ នៅត្រីមាសដំបូង ស្រ្តីត្រូវធ្វើដំបូងគេនោះគឺ ទៅជួបវេជ្ជបណ្ឌិត នៅពេលនោះគាត់និងធ្វើអេកូសាស្រ្ត ដើម្បីពិនិត្យឲ្យបានដឹងថា តើយើងមានផ្ទៃពោះពិតមែនដែររឺទេ?
ជាទូទៅនៅពេលដែលវេជ្ជបណ្ឌិត គាត់និយាយថា អបអរសាទរ អ្នកពិតជាមានផ្ទៃពោះពិតមែនហើយ ត្រង់នេះស្រ្តីត្រូវមានរឿងជាច្រើនដែលត្រូវធ្វើ។ នៅពេលស្រ្តីមានផ្ទៃពោះដំបូង សុខភាពរបស់យើងក៏ប្រែប្រួល រាងកាយក៏ប្រែប្រួល ការថែរក្សាសុខភាពក៏ប្រែប្រួលទៅតាមហ្នឹង។
ដូចនេះប្រសិនបើស្រ្តីដែលដឹងថាមានផ្ទៃពោះ ជាពិសេសស្រ្តីដែលទើបមានកូនលើកដំបូង គួរធ្វើបែបណា ដើម្បីទទួលបានសុខភាពល្អ កុំឲ្យមានជំងឺផ្សេងៗដែលអាចកើតមានឡើង។?
ចំណុចទី១ ៖ ត្រូវញ៉ាំវីតាមិនបន្ថែម ដែលក្នុងនោះយ៉ាងហោចក៏ត្រូវមានសារធាតុប៉ូលីការស៊ីត ៥មីលីក្រាម។
ចំណុចទី២ ៖ ត្រូវបញ្ឈប់ការពិសារស្រា ឈប់ជក់បារី និងបន្ថយជាតិកាហ្វេអ៊ីន។
ចំណុចទី៣ ៖ ត្រូវជៀសវាងថ្នាំដែលគ្មានវេជ្ជបញ្ជា។
ចំណុចទី៤ ៖ ចាប់ផ្តើមថែរខ្លួន សម្រាកឲ្យបានច្រើន។
ចំណុចទី៥ ៖ ហាមប៉ះពាល់សត្វ រឺលាមកសត្វ។
ចំណុចទី៦ ៖ ទាក់ទងនិងអាហារ ហាមមុខម្ហូប២មុខដែលត្រូវជៀសវាងនោះគឺ អាហារឆៅ និងផ្អាប់។
ចំណុចទី៧ ៖ អាហារដែលត្រូវបរិភោគនោះគឺ អាហារដែលចំអិនឲ្យបានឆ្អិនល្អ មានបន្លែ ផ្លែឈើ ដែលមានជាតិដែក ក៏ដូចជាសារជាតិកាលស្យូម រួមទាំងបង្កើនការញ៉ាំទឹកដោះគោឲ្យបានច្រើន ព្រោះទឹកដោះគោនេះហើយកូនក្នុងផ្ទៃរបស់យើងត្រូវការចាំបាច់ព្រោះវាមានជាតិកាលស្យូម។
ចំណុចទី៨ ៖ ត្រូវដឹងនិងតាមដានចំពោះអាការៈក្នុងខ្លួនយើង ទៅលើការចាញ់ និងឧហ្សាហ៏ទៅជួបវេជ្ជបណ្ឌិតដើម្បីងាយស្រួលតាមដានសុខភាពនៅពេលចាញ់កូន។
ប្រភព៖ Kanha Rose