អ្នកជំងឺទឹកនោមផ្អែម គួរដឹងពីគ្រោះថ្នាក់នៃការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម
- 2023-08-23 07:34:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំងឺទឹកនោមផ្អែម គួរដឹងពីគ្រោះថ្នាក់នៃការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម
ពេលនិយាយអំពីជំងឺទឹកនោមផ្អែម មនុស្សភាគច្រើនតែងគិតដល់ការឡើងកម្រិតជាតិស្ករនៅក្នុងឈាម។ យ៉ាងណាមិញ អ្នកជំងឺខ្លះពុំសូវបានដឹងពីការធ្លាក់ចុះទាប នៃកម្រិតជាតិស្ករក្នុងឈាមនោះឡើយ។
ជាក់ស្តែង ការធ្លាក់ចុះទាបពេកនៃកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម ជាមូលហេតុចម្បងទី១ និងជួបប្រទះដ៏ញឹកញាប់ នៃការចូលសម្រាកពេទ្យរបស់អ្នកជំងឺទឹកនោមផ្អែម ដែលព្យាបាលដោយថ្នាំចាក់ប្រភេទអាំងស៊ុយលីន និងថ្នាំគ្រាប់មួយចំនួន។
តាមនិយមន័យ ការធ្លាក់ចុះជាតិស្ករខ្លាំង នៃអ្នកជំងឺទឹកនោមផ្អែម ជាការស្តែងចេញនូវរោគសញ្ញា នៃការខ្វះជាតិស្ករទៅចិញ្ចឹមខួរក្បាល ព្រមគ្នាជាមួយការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម ដែលមានចំនួនតូចជាង ០,៧ ក្រាម/លីត្រ ហើយសញ្ញាទាំងអស់នេះនឹងបាត់ទៅវិញបន្ទាប់ពីមានការបង្គ្រប់ជាតិស្ករ ។
រោគសញ្ញានៃការធ្លាក់ចុះជាតិស្ករខ្លាំងនៃអ្នកជំងឺទឹកនោមផ្អែម៖
ក) រោគសញ្ញាដែលកើតឡើងដោយសារ ការបញ្ចេញអ័រម៉ូនអាដ្រេណាលីន
ខ) សញ្ញាដែលកើតចេញពីការខ្វះជាតិស្ករទៅចិញ្ចឹមខួរក្បាល
ក) ផលវិបាកទៅលើខួរក្បាល៖ វាអាស្រ័យទៅលើភាពធ្ងន់ធ្ងរ និងរយៈពេលនៃការចុះជាតិស្ករ ដែលក្នុងនោះវាអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ស្មារតី ឬអាចឈានដល់ការបាត់បង់ជីវិតតែម្តង។ មួយវិញទៀត តាមការសិក្សាថ្មីៗបានបង្ហាញថា ការចុះជាតិស្ករខ្លាំង និងញឹកញាប់ បណ្តាលឲ្យមានការកើនឡើងនូវអត្រាជំងឺវង្វេង (Dementia) នៅពេលអ្នកជំងឺមានវ័យចាស់។
ខ) ផលវិបាកទៅលើបេះដូង៖ តាមការស្រាវជ្រាវបង្ហាញថា ការធ្លាក់ចុះជាតិស្ករទាបពេកនិងស្រួចស្រាល់ បង្កឲ្យមានការកើនឡើងនូវគ្រោះថ្នាក់ដល់បេះដូង ដូចជាការស្ទះសរសៃឈាមបេះដូង និងវិបត្តិចង្វាក់បេះដូង។
គ) វិបត្តិទៅលើភ្នែក៖ ការធ្លាក់ចុះជាតិស្ករខ្លាំងនៃអ្នកជំងឺទឹកនោមផ្អែមធ្វើឲ្យមានការថយចុះនៃគំហើញ ដោយសារការប៉ះពាល់ដល់រ៉េទីននៃបាតភ្នែក។
ជាការចាំបាច់ អ្នកជំងឺទឹកនោមផ្អែមត្រូវមានជាប់ខ្លួននូវ ម៉ាស៊ីនតេស្តជាតិស្ករ ស្ករគ្រាប់ ឬស្ករដុំ។
ក្នុងករណីដែលអ្នកជំងឺមានអាការៈ នៃការថយចុះជាតិស្ករ ដូចបានរៀបរាប់ខាងលើ ហើយអ្នកជំងឺនៅដឹងខ្លួន សូមធ្វើតេស្តជាតិស្ករ រួចឲ្យអ្នកជំងឺទទួលទានស្ករដែលមានបម្រុងទុក។
ក្នុងករណីអ្នកជំងឺចុះជាតិស្ករខ្លាំងពេករហូតបាត់បង់ស្មារតី ក្រុមគ្រួសារអាចជួយគាត់បានតាមរយៈការចាក់ថ្នាំគ្លុយកាកុង (Glucagon) ក្នុងសាច់ដុំ ឬបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការបង្គ្រប់ជាតិស្ករតាមសរសៃឈាម។
គ្រប់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ គួរតែបង្កើនការយកចិត្តទុកដាក់អំពីបញ្ហាចុះកម្រិតជាតិស្ករខ្លាំងក្នុងឈាម ដែលជាគ្រោះថ្នាក់ដ៏ធំមួយសំរាប់ជីវិត ហើយការចុះជាតិស្ករខ្លាំងបែបនេះ ត្រូវតែស្រាវជ្រាវរកមូលហេតុឲ្យបានច្បាស់លាស់ និងធ្វើការព្យាបាលឲ្យបានសមស្រប។
ប្រសិនបើជួបបញ្ហា ឬអាការៈដូចខាងលើ អ្នកជំងឹត្រូវប្រញាប់ជួបគ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម ដើម្បីពិគ្រោះជំងឺរកមូលហេតុឲ្យបានច្បាស់លាស់ និងព្យាបាលបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។