ទឹកដៃដំបូងបែប Special Effect មិនធម្មតាកូនសិស្សក្រុម Apple មិនចាញ់បរទេស

  • 2022-11-25 07:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រឡេកមើលទឹកដៃផាត់ បិតក្បាលត្រង៉ោល របស់លោកបានផុស ក្នុងបណ្តាញសង្គម មើលទៅពិតជាស្អាត នឹងដូចពិតតែម្តង។ ណុប ណេជាកូនសិស្សដ៏ចំណាន ម្នាក់ក្នុងចំនោម កូនសិស្ស ៨ នាក់ ដែលអ្នកនាង ពុធ មូលីតា បានបង្ហាត់ប្រៀនកាលពីដដើមឆ្នាំ២០២២ គិតទៅមានរយ:ពេល ១ឆ្នាំ ពេលដែលអ្នកនាងត្រឡប់មកលេងទៅលេងស្រុកខ្មែរ ។ ដោយដាណេ គឺជាម្ខាស់សម្អាងដ៏ល្បីឈ្មោះមួយ នឹងមានស្នាដៃក្នុងការផាត់មុខស្រាប់ នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ រាល់សម្លៀកបំពាក់នីមួយៗក្នុងរបស់លោក ជាមួយទឹកដៃផាតមុខគឺពិតជាស្រស់ស្អាត នឹងមានទឺកក៏ល្អ ពិសេសរាល់ការងាររបស់ដាណេគឺផ្ចិតផ្ចង់ខ្លាំងមិនឲ្យម្ចាស់កម្មវិធី ខកចិត្តឡើយ។

បន្ថែមលើពីនេះទៀត អាចនិយាយបានទឹករបស់លោកខាងលើ គឺពិតជាមិនចាញ់អ្នកគ្រូដែរ។ បើតាមការរៀបផ្ទាល់របស់ ម្ចាស់សម្អាង ណុបដាណេ និយាយថា ការតុបតែងនេះមិនមែននៅក្នុងខ្សែភាពយន្តទេ គឺជាការសម្តែង MV ចម្រៀងរបស់អ្នកនាង ឱក សុគន្ធកញ្ញា ផលិតកម្មកម្មហង្សមាស បែបសាច់រឿងខ្លី ដែលមានការសម្តែង ពីតួអង្គប្រុស លោកបឺរីថតរយ:ពេល ៣ថ្ងៃឯណោះ។

ថ្វីត្បិតតែលោក ចេញជំនួសការងាររបស់គេ តែជំហានដំបូងតាំងពីរៀនចប់មក គឺមហាជនពិតជាសរសើរមិនដាច់មាត់បីទឹកដៃដល់បិនប្រសប់របស់លោក មិនចាញ់អ្នកគ្រូ ឬបរទេស។

បកមកវិញ បងណេក៏មានទស្សន:វិស័យ មិនខុសពី អ្នកគ្រូដែរ ចង់ឲ្យវិស័យផាយមុខប្លែក បែប Special Effect រីកសុះសាយក្នុងប្រទេសយើងក្នុងការចូលរួមការងារ ក្នុងវិស័យភាពយើងនៅប្រទេសយើង។ គួររំលឹកផងដែរថា អ្នកនាង មូលីតា ទទួលបានអាហារូបករណ៍ នៅឆ្នាំ២០១៦ ទៅរៀនជំនាញផាត់មុខនៅសហរដ្ឋអាម៉េរិក។ ក្នុងអំឡុងឆ្នាំ២០១៨ អ្នកនាងបានបញ្ចប់ការសិក្សានៅ Hollywood ពីសាលា Cinema Make Up School។ ក្រោយបញ្ចប់ការសិក្សា អ្នកនាងបានធ្វើការក្នុងឧស្សាហកម្មភាពយន្ត នៅ Hollywood រហូតដល់បច្ចុប្បន្ន។

ពិសេសជារឿងសំខាន់ និងជាទំនួលខុសត្រូវរបស់អ្នកផាត់មុខដែរ សម្រាប់ការធ្វើការក្នុងវិស័យភាពយន្ត ការថតរូបប្លង់ដែលបានសម្ដែងរួចទុកពិតជាសំខាន់ ។ កុំឲ្យខុសរ៉ាកគ័រ ធ្វើឱ្យរឿងរបស់គេផលិតមិនសូវល្អ។ ជួនរឿងគេថតបានពាក់កណ្ដាលអស់លុយ ៣ឆ្នាំក្រោយទើបថតបន្ត។ ៣ឆ្នាំក្រោយតួមកវិញអស់សក់ ដូច្នេះយើងត្រូវទៅធ្វើសក់ឱ្យដូចសក់ដើម តាមកាលថតពីមុនមក។ រូបថតសំខាន់។ ដែលអ្នកផាត់មុខត្រូវថត នឹងរក្សា រាក់គ័រ សម្រាប់ការងារទុក ដើម្បីជួយឲ្យការផលិតកម្មក្នុងការងារ ផាត់មុខ មិនមានការខុសឬ ច្រឡំស៊ីនរបស់អ្នកដឹកដែលថតរួច។ បន្ថែមពីនោះ អ្នកនាងថា អ្នកផាត់មុខ មិនអាចអង្គុយចុចតែទូរសព្ទឡើយ ក្នុងពេលធ្វើការ ប៉ុន្តែត្រចៀកត្រូវតែវៃ។

ប្រភពរូបភាព៖ ណុប ដាណេ សម្អាងការ

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម