គន្លឺះសុវត្ថិភាពងាយៗ ទាំង៥ ប៉ាម៉ាក់គួរអនុវត្តដើម្បីសុវត្ថិភាពកូនពីបណ្តាញសង្គម ឬអនឡាញ

  • 2022-11-23 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចិញ្ចឹមបីបាច់ថែរក្សាកូន ជាកាតព្វកិច្ចដ៏ធំ និងចាំបាច់របស់មាតាបិតាគ្រប់រូប ហើយលោកអ្នកក៏ត្រូវតែប្រាកដថាអ្នក នឹងអាចមើលថែទាំពួកគេឲ្យបានល្អ រួមទាំងសុខភាពល្អ និងរឹងមាំ ទើបអាចចៀសឆ្ងាយអំពីបញ្ហាសុខភាព ក៏ដូចជាជំងឺផ្សេងៗ។ តើអ្នកដឹងទេថា…ការផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណនឹងការបញ្ចូល ពួកគេទៅទទួលបាន ការរៀនសូត្រ គ្រប់គ្រាន់ហើយឬនៅ? ព្រោះសម័យបច្ចេកវិទ្យាជឿនលឿន យើងមិនអាចហាមចិត្តមិនឲ្យកូនៗប្រើប្រាស់ ទូរស័ព្ទ iPad Notebook ដែលក្នុងនោះគឺបណ្តាញសង្គម នឹងប្រព័ន្ធអនឡាញផ្សេងៗ។

តែយ៉ាងណាមិញ យកល្អ ប៉ាម៉ាក់គួរណែនាំ ឬបង្រៀនកូនរបស់អ្នកពីទំនាក់ទំនងសាធារណ: ការលេងបណ្តាញសង្គម ការចែកចាយ នឹងការប្រើអនឡាញបែបណាឲ្យមានសុវត្ថិភាព នឹងត្រឹមត្រូវ ហើយទទួលបានចំណេះចឹងនឹងពត៌មានពិតប្រាកដត្រឡប់មកវិញតាមតម្រូវការ។

បើសិនជាអាច កញ្ញាចែករំលែកគន្លឺះងាយៗ ដល់លោកអ្នកអាចសាកល្បងនូវទង្វើ ក៏ដូចជាសកម្មភាពខាងក្រោមនេះ ដើម្បីភាពរឹងមាំទាំង ៥ចំពោះកូនៗដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម នឹងអនឡាញ៖

១. បង្រៀនកូនឲ្យចេះគិតពិចារណា អំពីពត៌មានតម្រូវការ នឹងប្រភពពិត ឬមិនពិតឲ្យបានច្បាស់លាស់

  • ឲ្យកូនរៀនសួរសំណួរខ្លួនឯងជាមុនសិន នៅពេលបង្ហោះពត៌មាន ឬចែកចាយពត៌មាន តពីបណ្តាញសង្គមណាមួយ តើនៅពេលបង្ហោះចេញទៅមានការប៉ះពាល់អ្វីខ្លះ ចំពោះខ្លួនឯង នឹងអ្នកទស្សនា។
  • តើពត៌មាននោះ ពិត ឬក្លែងក្លាយ ប្រភពច្បាស់លាស់ដែរឬទេឯ
  • ប្រាប់កូនៗ បន្ថែមពីហេតុការ គ្រោះថ្នាក់មួយចំនួនដែលពួកគេមិនបានដឹង នឹងពិចារណឲ្យល្អិតល្អន់។ សូមសួរខ្លួនឯងឲ្យច្បាស់ជាមុនសិន មុននឹងបង្ហោះចេញទៅ ។

២. ហាមកូនៗ ចំពោះពត៌មានលំអិត មួយចំនួនទាក់ទងនឹងប្រវត្តិរូបផ្ទាល់ខ្លួន ជារឿងត្រឹមត្រូវ ដែលគួររក្សាពត៌មានឯកជនភាព ផ្ទាល់ខ្លួនជាសម្ងាត់ខ្លះ មិនគួរបញ្ចេញអស់ពេកនៅលើបណ្តាញសង្គម ដែលអាចជុះផលអាក្រក់ ដល់ខ្លួនឯង នឹងសមាជិកគ្រួសារ ពីជនឆ្លៀតឱកាស ឬពួកចាប់ជម្រិតជាដើម។ ដូចជាពត៌មានទាក់ទង នឹងអស័យដ្ឋាន លេខទូរស័ព្ទពិត ID ពិត ឈ្មោះពិត នឹងចំនួនសមាជិកពិតនៅគ្រួសារជាដើម។ និយាយរួមពត៎មានលម្អិតផ្ទាល់ខ្លួន ព្រោះកូនក្មេង តែងតែមិនដឹងពីផលប៉ះពាល់មួយចំនួនដែលអាចកើតឡើងបាន។

៣. កុំទទួលការ accept ពីមនុស្សប្លែកមុខលឿនពេកពី ប្រព័ន្ធពនឡាញ ការដែលធ្វើបែបនេះ គឺជៀសវាងហានិភ័យ នឹងសុវត្ថិភាពផ្ទាល់ខ្លួនរបស់កូនៗអ្នកបាន ដើម្បីឲ្យប្រាកដថាអ្នកដែលគាត់មានទំនាក់ទំនងជាមនុស្សប្រាកដទាំងក្រៅ នឹងក្នុង Account Online។ ព្រោះសង្គមបច្ចុប្បន្ន មនុស្សភាគច្រើន ចូលចិត្តប្រើ Fake account ដើម្បីបន្លំបោកប្រាស់គ្នា ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន នឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ឲ្យកូនៗពិនិ្យឲ្យច្បាស់មុននឹងទទួល នឹងឆ្លើយតបសារ ឬលើកទូរស័ព្ទ ឬទទួលយកមនុស្សដែលមិនស្គាល់មុខមកធ្វើជាមិត្តក្នុង បណ្តាញសង្គម ឬអនឡាញ ដើម្បីជៀសវាងការបោកបញ្ជោតបានយ៉ាងងាយដែលនាំគ្រោះដល់គាត់។

៤. ហាមកូនៗ ចែករំលែករូបភាពខុសទៅកាន់មនុស្សប្លែកមុខ ឬអចេតនា ដែលនាំឲ្យមានបញ្ហាបានគ្រប់រូបភាពដែលអាចកើតឡើង នឹងស្មានមិនដល់។ រាល់រូបភាពផ្ទាល់ខ្លួន ឬសមាជិកគ្រួសារធ្វើការបង្ហោះចែកចាយមិត្តភក្តិ ឬជនមិនស្គាល់អត្តសញ្ញាណក្នុងបណ្តាយសង្គមឬ អនឡាញ។ ព្រោះបើសិនជាមានរូបភាព អាសអាភាស ឬមិនសមរម្យណាមួយ ដែលកូនៗរបស់អ្នកបានចែកចាយទៅវាអាចនាំឲ្យមានគ្រោះថ្នាក់ នឹងផលប៉ះពាល់ដល់រូបគេផ្ទាល់ពី ជនខិលខូច ដែលយកទៅចែកចាយបន្ត ឬធ្វើសកម្មភាពគម្រាមកំហែងរាល់គ្រប់រូបភាព ណាមួយដែលនាំឲ្យព៉ពាល់ផ្លូវចិត្តបាន ឬការបង្ខិតបង្ខំណាមួយដែលអាចឲ្យកូនៗរបស់អ្នកហ៊ានធ្វើអំពើមិនល្អ ដោយការទទួលការគម្រាម រំលោភសិទ្ធរស់នៅផ្ទាល់ខ្លួនបានយ៉ាងងាយ។

៥. ការពារកូនៗរបស់ពីការបៀតបៀនផ្សេងៗ ពីបណ្តាញសង្គម ឬប្រព័ន្ធអនឡាញ ប្រាប់កូនៗ របស់អ្នកនៅពេលមានអារម្មណ៍ មិនសូវស្រួល ឬមិនមានសុវត្ថិភាព ឬមិនសូវស្រួលក្នុងដំណើរការណាមួយនៃការប្រើប្រាស់បណ្តាញសង្ម ឬអនឡាញជាមួយមនុស្សជុំវិញខ្លួន។ ទាំងកំបាំងមុខ នឹងចំពោះ គួរក្លាហាន៊ាននិយាយដើម្បីទទួលបានការ ការពារពីអ្នកជាអាណាព្យានាល ផ្ទាល់ ឬបើនៅសាលារៀន គួរប្រាប់ទៅគ្រូបន្ទុកថ្នាក់ បើនៅទីសាធារណ: អាចប្រាប់ទៅអ្នកដែលនៅក្បែរខ្លួន ឬអាជ្ញាធរមានសមត្ថកិច្ច។ ឬចំណុចខំខាន់មួយ ទៀត អាចធ្វើការ Report ទៅកាន់បណ្តាញសង្គមដែលអ្នកប្រើប្រាស់ ឬ Block ជនខិលខូចនោះចេញពី Account របស់អ្នក ជាជំហានទី១ កុំឲ្យមានផលរំខានណាមួយប៉ះពាល់ដល់គាត់បាន ឬអ្នកជួយការពារដោយផ្ទាល់។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម